ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះវីវរ​ហើយ​! ក្រសួង​វប្បធម៌​ចាំ​ឃ្លាំមើល​​តារា​ស្រីល្បីទាំង​២ដួងនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិនដឹង​ថា ​កញ្ញា​ទាំង​២​ដួង​នេះ​យល់​ជ្រាប​ពី​បញ្ហា​នេះ​យ៉ាងណា​នៅ​ឡើយ​​ទេ ​ស្រប​ពេល​ដែល​រូបភាព​ក្នុង​នាម​ជាតា​រា​សិល្បៈ​ខ្មែរ​ដែល​នាង​បង្ហោះ​ចេញ​ជា​សា​ធា​រណៈ​មួយ​ចំនួន​មានការ​លេចឡើង​នូវ​ភាព​យេ​រ​ៗជា​ច្រើន ​រហូតដល់​​ថ្នាក់លើ​លំដាប់​​ក្រសួង​តាម​ចាំ​ច្បិច​មក​ណែនាំ​ហើយ។ បន្ទាប់​ពី​តារា​សម្ដែង​កញ្ញា ដេ​នី ក្វា​ន់ ត្រូវ​បាន​ក្រសួង​វប្បធម៌​ដាក់​បម្រាម​មិន​ឱ្យ​មានមុខ​សម្ដែង​​អស់​មួយ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ មិនដឹង​ថា ​កញ្ញា​ទាំង​២​ដួង​នេះ​យល់​ជ្រាប​ពី​បញ្ហា​នេះ​យ៉ាងណា​នៅ​ឡើយ​​ទេ ​ស្រប​ពេល​ដែល​រូបភាព​ក្នុង​នាម​ជាតា​រា​សិល្បៈ​ខ្មែរ​ដែល​នាង​បង្ហោះ​ចេញ​ជា​សា​ធា​រណៈ​មួយ​ចំនួន​មានការ​លេចឡើង​នូវ​ភាព​យេ​រ​ៗជា​ច្រើន ​រហូតដល់​​ថ្នាក់លើ​លំដាប់​​ក្រសួង​តាម​ចាំ​ច្បិច​មក​ណែនាំ​ហើយ។

បន្ទាប់​ពី​តារា​សម្ដែង​កញ្ញា ដេ​នី ក្វា​ន់ ត្រូវ​បាន​ក្រសួង​វប្បធម៌​ដាក់​បម្រាម​មិន​ឱ្យ​មានមុខ​សម្ដែង​​អស់​មួយ​ឆ្នាំ បាន​ធ្វើ​ឱ្យ​តារា​ស្រី​ស៊ិ​ច​ស៊ី​នៅ​ក្នុងពិភព​​សិល្បៈ​មួយ​ចំនួន​ចាប់ផ្ដើម​ខ្លាច​ញញើត​។ បើ​ទោះជា​បម្រាម​មួយ​នេះ ត្រូវ​បាន​ប្រកាស​ផ្ដល់​សេរីភាព​ឱ្យ កញ្ញា ដេ​នី​ក្វា​ន់ វិញ កាលពី​ថ្ងៃ​ទី​២៥ ឧសភា កន្លង​ទៅក៏ដោយ ក៏​តារា​ស្រី​នៅ​មិន​ទាន់​ជម្រុះ​អស់​​នូវ​ភាព​​ស៊ិ​ច​ស៊ី​មួយ​ចំនួន ត្រូវ​បាន​គេ​កត់សម្គាល់​។

ប្រភព​ពី​ក្រសួង​វប្បធម៌ ត្រូវ​បាន​ទម្លាយ​ថា ក្នុង​ចំណោម​តារា​ស៊ិ​ច​ស៊ី​ដែល​ទំនង​បន្ត​បម្រាម​​​ស្នង​កញ្ញា ដេ​នី​ក្វា​ន់ គឺ​មាន កញ្ញា ពេជ្រ អា​វី​ហ្សា និង សេង សូ​ណា ត្រូវ​បាន​ក្រសួង​​​ប្រកាស​ចាំ​ឃ្លាំមើល​ពី​ភាព​ស៊ិ​ច​ស៊ី​របស់​ពួក​នាង​បន្ទាប់​។ ​ប្រភព​ពី​មន្ត្រី​ក្រសួង​វប្ប​ធម៌​បាន​ថ្លែង​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ពី​បញ្ហា​ដក​បម្រាម​លើ​តារា​សម្ដែង កញ្ញា ដេ​នី ក្វា​ន់ កន្ល​ង​ទៅ មានការ​លើក​ឡើង​ពី​ឈ្មោះ​តារា​ស្រី​ជា​ច្រើន​ផ្សេង​ទៀត ដែល​ក្រសួង​យល់​ថា​នៅ​មានការ​តុបតែង​ខ្លួន​មិនសូវ​សមរម្យ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​សិល្បៈ​​ខ្មែរ។

ក្នុង​ចំណោម​តារា​ទាំងនោះ តារា​ស្រី​ល្បី​ៗ២​រូប ដែល​គេ​ស្គាល់​ពេញ​ត្រចៀក​ជាងគេ គឺ​កញ្ញា ពេជ្រ អា​វី​ហ្សា និង​តារា​សម្ដែង​ដើមទ្រូង​ហូរហៀរ កញ្ញា សេង សូ​ណា ដែល​ក្រសួង​​​តែង​លើក​ឈ្មោះ​យក​មក​និយាយ​ច្រើន​ជាងគេ បើ​ទោះជា​មិន​ទាន់​ដឹង​ថា តើ​នឹង​ឈាន​​ដល់​ការ​ដាក់​វិធានការ​បិទ​ចោលការ​សម្ដែង​បែប​នេះ ឬ​មួយ​យ៉ាងណា​?

​ប្រភព​ពី​មន្ត្រី​ដែល​បាន​ចូល​ប្រជុំ​នៅ​ក្នុង​កិច្ចប្រជុំ​ពី​បញ្ហា​ប៉ះពាល់​របស់​តារា​សិល្បៈ​បង្ហើប​ថា ​«​បន្ទាប់​ពី​ក្រសួង​សម្រេច​ដក​វិន័យ​លើ​តារា​សម្ដែង​ ដេ​នី ក្វា​ន់ នៅ​មាន​តារា​ស្រី​មួយ​ចំនួន​​ផ្សេង​ទៀត ដែល​យើង​កំពុង​ឃ្លាំមើល ហើយ​យើង​មិន​ទាន់​កំណត់​ថា ​នឹង​ចេញ​លិខិត​​ដូច​ដេ​នី​ក្វា​ន់​ទេ តែ​យើង​រង់ចាំ​មើល​ពួក​គាត់​បន្តិចទៀត​សិន​!»​។ មន្ត្រី​ដដែល​និយាយ​​ថា ក្នុង​ចំណោម​តារា​ស្រី​ដែល​ខាង​ក្រសួង​លើក​ឈ្មោះ​មក​ប្រជុំ​ច្រើន​ជាងគេ ក៏​មាន​​តារា​ស្រី ពេជ្រ អា​វី​ហ្សា និង សេង សូ​ណា ផង​ដែរ ទើប​ធ្វើ​ឱ្យ​គេ​មាន​ចាប់អារម្មណ៍​ថា​ ក្រសួង​នឹង​អាច​ដាក់​ចេញ​វិធានការ ចេញ​បម្រាម​មិន​ឱ្យ​ផលិតករ​ទទួលយកឱ្យ​សម្ដែង​​ក្នុង​រយៈពេល​ជាប់​បម្រាម​ដូច​គ្នា​នឹង កញ្ញា ដេ​នី ក្វា​ន់ កន្លង​មក​ដែរ ក្នុង​ពេល​ដែល​​ក្រសួង​នៅ​បន្ត​វិភាគ​ពី​ការ​តែងខ្លួន​របស់​តារា​ស៊ិ​ច​ស៊ី​មួយ​ចំនួនបន្ត​ពី​នាង​បែប​នេះ​។

យ៉ាងណា​ក៏​ដោយ គេ​មើលឃើញ​ថា ​តារា​សម្ដែង​កញ្ញា ពេជ្រ អា​វី​ហ្សា ទំនង​មិន​ជាប់​បម្រាម​​ក្នុង​គម្រោង​ពិន័យ​របស់​ក្រសួង​នៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ បើ​ទោះជា​ឈ្មោះ​របស់​នាង​​ត្រូវ​បាន​ក្រសួង​លើកយក​មក​បញ្ជាក់​ក្នុង​ចំណោម​តារា​ស៊ិ​ច​ស៊ី ដែល​ក្រសួង​នឹង​ពិចារណា​​ចេញ​ពិន័យ​។ នោះ​គឺ​ដោយសារ​តែ​នាង​បញ្ចេញ​ភាព​ស៊ិ​ច​ស៊ី​បន្តិច​មែន ប៉ុន្តែ​នៅ​​មាន​លក្ខណៈ​ជា​សិល្បៈ ហើយ​មើលទៅ​ទទួលយក​បាន​ជាង​តារា​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ផ្សេង​ទៀត​។

ប្រភព​ពី​ក្រសួង​វប្បធម៌បន្ត​ថា ពេជ្រ អា​វី​ហ្សា ត្រូវ​គេ​លើក​ឈ្មោះ បន្ទាប់​ពី​នាង​បង្ហាញខ្លួន​ក្នុង​ឈុត ​MV ស៊ិ​ច​ស៊ី​ប៉ុន្មាន​បទ​ចុង​ក្រោយ​។

បើ​តាម​យោបល់​កន្លង​មក ​ពេជ្រ អា​វី​ហ្សា ​បាន​​ប្រាប់​សារព័ត៌មាន​ជា​ច្រើន​នៅ​​ថ្ងៃ​ខួប​កំណើត​​នាង​ថា ​នឹង​កា​ត់បន្ថយ​ការ​ស្លៀកពាក់​សិច​ស៊ី ​ខ្លាច​មានការ​រិះគន់​ ដោយ​មិន​ចង់​ឱ្យ​គេ​ស្អប់​ និង​មិន​ចូល​ចិត្ត​នាង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ