ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​មិន​គួរ​ប្រព្រឹត្ត​បាបធម៌​២​ប្រការ​ជា​ដាច់ខាត

5 ឆ្នាំ មុន

ដើម្បី​ឱ្យ​សីល​របស់​ខ្លួន​បរិសុទ្ធ អ្នកបួស​មិន​គួរ​ប្រព្រឹត្ត​បាបធម៌​ពីរ​យ៉ាង​ជា​ដាច់ខាត ព្រោះ​អកុសលធម៌​ពីរ​យា​៉ា​ង​នេះ​មិន​បាន​ធ្វើ​ឱ្យ​សាសនា​រុងរឿង​ទេ តែ​បែរជា​ទាញ​ឧត្តមភេទ​ឱ្យ​រួច​ចុះ​ទៅ​វិញ​ទេ ។ បាបធម៌​ពីរ​ប្រការ​នេះ​មាន ៖ ១-​និ​ប្បេ​សិ​កតា បាន​ដល់​ការ​និយាយ​កៀរគរ​ដោយ​ប្រើស​ម្តី​ដូច​ជា​ខ្នោស​សម្រាប់​កោស​យក​លាភសក្ការៈ​ពី​ទាយក ដោយ​ការ​ប្រើ​ពាក្យ​ល្អ​ខ្លះ…

ដើម្បី​ឱ្យ​សីល​របស់​ខ្លួន​បរិសុទ្ធ អ្នកបួស​មិន​គួរ​ប្រព្រឹត្ត​បាបធម៌​ពីរ​យ៉ាង​ជា​ដាច់ខាត ព្រោះ​អកុសលធម៌​ពីរ​យា​៉ា​ង​នេះ​មិន​បាន​ធ្វើ​ឱ្យ​សាសនា​រុងរឿង​ទេ តែ​បែរជា​ទាញ​ឧត្តមភេទ​ឱ្យ​រួច​ចុះ​ទៅ​វិញ​ទេ ។ បាបធម៌​ពីរ​ប្រការ​នេះ​មាន ៖

១-​និ​ប្បេ​សិ​កតា បាន​ដល់​ការ​និយាយ​កៀរគរ​ដោយ​ប្រើស​ម្តី​ដូច​ជា​ខ្នោស​សម្រាប់​កោស​យក​លាភសក្ការៈ​ពី​ទាយក ដោយ​ការ​ប្រើ​ពាក្យ​ល្អ​ខ្លះ អាក្រក់​ខ្លះ លើក​សរសើរ​ខ្លះ ចំអកចំអន់​ខ្លះ ឱ្យ​តែ​គេ​ប្រគេន​វត្ថុ​ផ្សេង​ៗ​ដល់​ខ្លួន​ទោះជា​គេ​មាន​សទ្ធា​ក្តី ឬ​គ្មាន​សទ្ធា​ក្តី ។

២-​លា​ភេ​ន លា​ភំ និ​ជ្ជិ​គឹ​សនតា បាន​ដល់​ភិក្ខុ​ខ្លះ​ដែល​ចង់បាន​លាភសក្ការៈ និង​កិត្តិយស កិត្តិ​ស័ព្ទ​ដល់​ខ្លួន​ដោយ​អំពើ​ដ៏​លាមក ក៏​នាំ​យក​វត្ថុ​ជា​លាភ​ផ្សេង​ៗ​ដែល​ខ្លួន​បាន​ពី​នេះ ទៅ​ជូន​ញាតិ​ញោម​ឯណោះ​យក​ផ្លែ​ឈើ​ឬ​វត្ថុ​ដ៏​សមគួរ​ណាមួយ​ដោយ​ការ​ទិញ​ដូរ​ទៅ​ឱ្យ​ត្រកូល​នោះ ដើម្បី​សម្តែង​ការ​គួរសម ហើយនឹង​ឱ្យ​គេ​ដឹង​គុណូបការៈ គេ​នឹង​ប្រគេន​វត្ថុ​ច្រើន​មក​ខ្លួន​វិញ ។