ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អកតញ្ញូ​សងគុណ​ឪពុក​មួយ​ដំបង​បែកក្បាល​ហូរ​ឈាម

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​ឪពុក​បណ្ដាល​អោយ​បែកក្បាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​ឪពុក​បណ្ដាល​អោយ​បែកក្បាល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ទឹម ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ប្រភព​ព័​ត៌​មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ប្រើ​អំពើ​ហិង្សា​មក​លើ​ឪពុក​បង្កើត​របស់​ខ្លួន​ខាងលើ​នេះ បាន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ប៉ុន សុខា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​កូន បាន​យក​ដំបង​ឈើ​មក​វាយ​ក្បាល​ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ វ៉ា​ន់ ផ​ន អាយុ​៥៧​ឆ្នាំ បណ្ដាល​អោយ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

មូលហេតុ​ដែល​កូន​ប្រុស​យក​ដំបង​ឈើមក​វាយក្បាល​ឪពុក គឺ​ដោយសារ​តែ​កូនប្រុសម្នាក់​​នេះ​ខឹង​នឹង​ឪពុក​ស្ដីបន្ទោស​ឲ្យ​ខ្លួន​រឿង​មួយ​ថ្ងៃ​ៗ​គិតតែ​ដើរ​លែង​ មិន​​ជួយ​ធ្វើ​ការងារ​ឪពុក​ម្តាយ ហើយ​គេច​សាលា និង​មិន​ចូល​រៀនសូត្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូនប្រុស​ខឹង​ឪពុក ទើប​ធ្វើ​ឲ្យ​គេ​ហ៊ាន​លើកដៃ​វាយ​អ្នក​មានគុណ​យ៉ាង​ដូច្នេះ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ជា​កូន​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្ដិ៍​ធ្វើការ​ឃាត់ខ្លួន​យក​មក​សាកសួរ និង​ដើម្បី​កសាង​សំនុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ