ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​កំណាច​កា.ប់​ក្បាល​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ រួន រ…

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ រួន រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ត្រូវ​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ពាក់​ព​ន្ធ័​ករណី​ហិង្សា​ដោយ​ស្រវឹងស្រា​ហើយ​ទាញ​ពូថៅ​កាប់​ក្បាល​ប្រពន្ធ តាម​មាត្រា​២២២​នៃ​ក្រមព្រហ្មទណ្ឌ ។

ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​រករឿង​ទាញ​ពូថៅ​កាប់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ករណី​ហិង្សា​ប្រព្រឹត្ត​ដោយ​បុរស​ជា​ប្តី​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ឆ​ន ស្រី អាយុ​៤៣​ឆ្នាំ ត្រូវ​ប្តី​កាប់​ក្បាល​មួយ​ពូថៅ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ តាម​ការ​បំភ្លឺ​របស់​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ពេល​ប្តី​របស់​គាត់​បាន​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ មាន​សភាព​ស្រវឹង​ជោក ហើយ​បាន​រករឿង​ឈ្លោះ​គ្នា​ជាមួយ​គាត់ ទើប​បណ្តាល​ឲ្យ​កើតជា​អំពើ​ហិង្សា ហើយ​ប្តី​របស់​គាត់​ក៏​បាន​ទាញ​ពូថៅ​មក​កាប់​គាត់​ចំ​ក្បាល​មួយ​កន្លែង​ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​របួសធ្ងន់ រួច​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្ទោង រហូត​ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី​បាន ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តតាម​ច្បាប់​នៅ​ថ្ងៃ​ទី​២ ខែ​មិ​ថុ​នា ឆ្នាំ​២០១៨​នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ