ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​បី​ករណី​នេះ​ពិតជា​ស្លា.ប់​មនុស្ស និង​របួសច្រើនមែន !

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ករណី​បុក​គ្នា​៣​កន្លែង​ស្លាប់​៣ និង​របួសធ្ងន់​ស្រាល​៨​នាក់ ក្នុង​ថ្ងៃ​តែ​មួយ ករណី​ទី​១-​យុវជន​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​បុក​ស្លាប់​នៅ​កន្លែង​កើតហេតុ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​០៦…

ខេត្តកំពង់ធំ ៖ ​ករណី​បុក​គ្នា​៣​កន្លែង​ស្លាប់​៣ និង​របួសធ្ងន់​ស្រាល​៨​នាក់ ក្នុង​ថ្ងៃ​តែ​មួយ ករណី​ទី​១-​យុវជន​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បើក​បុក​ស្លាប់​នៅ​កន្លែង​កើតហេតុ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​០៦ ចន្លោះ​គីឡូម៉ែត្រ​១២០-១២១ ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​រថយន្ត​បុក​អ្នក​ថ្មើរជើង​បណ្តាល​ឲ្យ​ស្លាប់ រួច​បើករថយន្ដ​គេច​បាត់​ជន​រង​គ្រោះ​ឈ្មោះ នៅ គឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ រួច​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ និង​បន្ដ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នក​បើករថយន្ត​បង្ក ដើម្បី​ឲ្យ​ចូលខ្លួន​ដោះស្រាយ​គ្នា​តាម​ច្បាប់ ។ ករណី​ទី​២- ម៉ូតូ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់ និង​ស្រាល​៧​នាក់ កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់​ចំណុច​មុខ​ផ្លូវបត់​ចូល​អនុ​វិទ្យាល័យ​ដំរី​ជាន់​ខ្លា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៦ ស្ថិត​នៅ​ភូមិ​សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន បណ្ដាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​៧​នាក់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ C១២៥​ពណ៌​ខ្មៅ ពាក់​ផ្លា​ក់​ស្លាក​លេខ​ស្វាយ​រៀង ១D- ៦០៧៤ អ្នក​បើក​ឈ្មោះ ងួ​ន វាសនា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ប្តី មុខរបរ​លក់ដូរ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ រង​របួសស្រាល អ្នក​រួម​ដំណើរ​ជាមួយ​មាន​ប្រពន្ធ ឈ្មោះ គឺ ម៉េ​ង​គី​ម អាយុ​៣៥​ឆ្នាំ លក់ដូរ របួសស្រាល និង​កូន​ៗ​ចំនួន​៤​នាក់ របួសស្រាល​៣ ស្លាប់​ម្នាក់​ឈ្មោះ ងួ​ន សុវណ្ណ​ឆៃ​លាង ភេទ​ស្រី អាយុ​២​ឆ្នាំ របួសធ្ងន់ ស្លាប់​នៅ​មន្ទី​ពេទ្យ​ខេត្ត ។

ចំណែក​ម្ខាង​ទៀត​អ្នក​បើក​ម៉ូតូ​C១២៥ ឈ្មោះ​លួ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​តុទូ រស់នៅ​ភូមិ​ពោធិ​តា​អ៊ុ​ន សង្កត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ចាន់ ថា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទអណ្ដែត ឃុំ​មាន​រិ​ទ្ធិ ស្រុក​សណ្តាន់ មុខរបរ​ជាង​ផ្សារ​ដែក (​របួសធ្ងន់​) ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ រួច​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​រង់ចាំ​ដំណោះស្រាយ ។

ករណី​ទី​៣- ម៉ូតូ និង​ម៉ូតូ​ពន្លះ​គ្នា​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ស្ថិត​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង ក្នុងភូមិ​ព្រែក​ស្បូវ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន អ្នក​បើក​ម៉ូតូ​សេ​១២៥ ពាក់​ស្លាក​លេខ កំពង់ធំ​1D-2123 ឈ្មោះ កែវ រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ របួសធ្ងន់ ខណៈ​កំពុង​បើក​ម៉ូតូ​ផ្លូវត្រង់ ហើយ​បុក​ជាមួយនឹង​ម៉ូតូ​សេ​១០០ អាល់​ហ្វា ពាក់​ស្លាក​លេខ 1F-5731 បត់​ឆ្វេង​បើកបរ​ដោយ​ឈ្មោះ ស សឿ​ន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។
ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​រួច វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ