ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះម៉ូតូផង និយាយទូរស័ព្ទផង​​?

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា បុរស​​​ម្នាក់​បាន​​ស្លាប់ភ្លាមៗ​​​នៅ​នឹង​កន្លែង ក្នុង​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ រវាង​​ម៉ូ​​តូ​បុកជាមួយ​​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿងយ៉ាងពេញទំហឹង និងពេលមេឃ​​​កំពុងធ្លាក​់ភ្លៀងផងដែរ ​​​កើតឡើង​នៅ​វេលា​​ម៉ោង​ជិត​១២ថ្ងៃត្រង់ ​ទី០​២ ​ឧសភា​…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា បុរស​​​ម្នាក់​បាន​​ស្លាប់ភ្លាមៗ​​​នៅ​នឹង​កន្លែង ក្នុង​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍មួយ រវាង​​ម៉ូ​​តូ​បុកជាមួយ​​រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿងយ៉ាងពេញទំហឹង និងពេលមេឃ​​​កំពុងធ្លាក​់ភ្លៀងផងដែរ ​​​កើតឡើង​នៅ​វេលា​​ម៉ោង​ជិត​១២ថ្ងៃត្រង់ ​ទី០​២ ​ឧសភា​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ ចំនុច​ស្ពាន​វត្ត​តា​នៃ ​​ក្នុងភូមិ-​ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះដែលស្លាប់​​ខាងលើ មាន​ឈ្មោះ ​ញឹ​ម សា​រំ​ុ អាយុ​២៧ឆ្នាំ ស្នាក់​នៅ​ភូមិ​ទឹកល្អក ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង ។ ដោយឡែក ខាងភាគី​រថយន្ត​នៅមិនទាន់​ស្គាល់​ឈ្មោះអ្នក​បើក​​បរ​នោះ​ទេ ។

ទាក់ទិនករណីនេះ សមត្ថកិច្ច​ឱ្យដឹងបឋមថា ម៉ូតូ​និងរថយន្តគឺ​ធ្វើ​ដំណើរ​​បញ្ច្រាសទិសគ្នា ។ លុះមក​ចំណុច​កើតហេតុ ​ខាង​ម៉ូតូ​ជ្រុល​ទៅ​បុក​រថយន្តតែម្តង ។ ​​មាន​​ប្រភព​​ក្រៅផ្លូវការ​និយាយប្រាប់​ដែរ​​ថា ដោយ​សារ​ខាង​អ្នក​ជិះម៉ូតូ​ជាប់​​​និយាយ​ទូរ​​ស័ព្ទ​ ​។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុង​​អន្តរាគមន៍នៅកន្លែងកើតហេតុ ។

អត្ថបទសរសេរ ដោយ