ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ទេច​ទីតាំងរ៉ែមាស​៤​កន្លែងនៅ​ស្រុក​ភ្នំ​ព្រឹក ខណៈដំណើរ​​ច្រើនឆ្នាំមកហើយ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖  សេចក្តីរាយការណ៍ឱ្យ​ដឹងថា កម្លាំង​ចម្រុះ​បាន​ចុះ​ពិនិត្យ និងកម្ទេច​​ចោល​នូវ​ទីតាំង​ធ្វើ​រ៉ែ​មាស​​ជា​ច្រើន​កន្លែង កាលពី​ថ្ងៃ​ទី​០១​ មិថុនា នៅ​ក្នុងស្រុក​ភ្នំព្រឹក ក្រោយ​ពី​ពិនិត្យ​និង​រក​ឃើញ​ថា ទីតាំង​ធ្វើ​រ៉ែ​មាស​ទាំងនោះ​…

ខេត្តបាត់ដំបង ៖  សេចក្តីរាយការណ៍ឱ្យ​ដឹងថា កម្លាំង​ចម្រុះ​បាន​ចុះ​ពិនិត្យ និងកម្ទេច​​ចោល​នូវ​ទីតាំង​ធ្វើ​រ៉ែ​មាស​​ជា​ច្រើន​កន្លែង កាលពី​ថ្ងៃ​ទី​០១​ មិថុនា នៅ​ក្នុងស្រុក​ភ្នំព្រឹក ក្រោយ​ពី​ពិនិត្យ​និង​រក​ឃើញ​ថា ទីតាំង​ធ្វើ​រ៉ែ​មាស​ទាំងនោះ​ បាន​សំងំ​យក​រ៉ែ​មាស​ដោយ​គ្មាន​ច្បាប់​ ។ នេះ​បើ​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច​ ។​

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​​នោះ កម្លាំង​ចម្រុះ​បាន​ចុះ​ត្រូ​ត​ពិនិត្យ​លើ​ទីតាំង​ការដ្ឋាន​រ៉ែ​មា​នចំនួន​៥​កន្លែង ហើយ​មាន​តែ​១​កន្លែង​ប៉ុណ្ណោះ​​ដែល​មានច្បាប់ រីឯ​៤​កន្លែង​ទៀត​ គ្មាន​ច្បាប់​នោះ​ទេ​។ បើ​តាម​របាយ​ការ​ណ៍​​បឋម​​នេះ ម្ចាស់​ទីតាំង​ការដ្ឋាន​រ៉ែ​មាស​ចំនួន​៤​កន្លែង ដែល​គេ​រក​ឃើញ​ថា គ្មាន​ច្បាប់​អនុញ្ញាត​​នោះ​រួម​មាន​ ១-​ឈ្មោះ​ខេ​ង សុវណ្ណ ក្នុងភូមិ​បារាំង​ធ្លាក់ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ២-​ឈ្មោះ​បូ ខៀវ ភូមិ​ភ្នំព្រឹក ឃុំ​ភ្នុំព្រឹក ស្រុក​ភ្នុំព្រឹក ៣-​ឈ្មោះ​កាំ​ង តាំង ភូមិ​ភ្នំព្រឹក ឃុំ​ភ្នុំព្រឹក ស្រុក​ភ្នំព្រឹក និង​៤-​ឈ្មោះ​ខូ​វ ចិ​ត្រា ភូមិ​ភ្នំព្រឹក ឃុំ​ភ្នុំព្រឹក ស្រុក​ភ្នុំព្រឹក ​។ ដោយឡែក ​ម្ចាស់​ទីតាំង​ឈ្មោះ​​ឡាយ ស្រី​ពៅ ភូមិ​ភ្នំព្រឹក ឃុំ​ភ្នុំព្រឹក ស្រុក​ភ្នំព្រឹក ទំនង​ជា​មានច្បាប់ ឬមាន​អា​ជ្ញា​ប​ណ្ណ​។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា ទីតាំង​ការដ្ឋាន​រ៉ែ​មាស ​ដែល​គ្មាន​ច្បាប់​​អនុញ្ញាត​ នឹង​ត្រូវ​កម្ទេច​​ចោល រីឯ​សម្ភា​រ​​ត្រូវ​បាន​រឹបអូស​តែ​ម្ដង ​។​

​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​បាន​ឱ្យ​ដឹង​ទៀត​ថា សម្ភារ​និង​វត្ថុ​តាង​ត្រូវ​រឹបអូស​រួម​មាន ១-​ម៉ាស៊ីន​កិនកំទេច​ថ្ម​រ៉ែ ៨​គ្រឿង, ២-​ម៉ាស៊ីន​អុក​បំបែក​ថ្ម ១​គ្រឿង​, ៣-​សារធាតុ​គីមី​មួយ​ចំនួន​ទៀត,​ ៤-គីប​ខ្យល់ (​បំពង់​ជ័រ​) ១០៧០, ៥-គីប​អគ្គី​ស​នី ២០៣០,  ៦-​ក្បាល​កិន​៤ ៧- ម្សៅ Amoni Nitrat hat. (24 បាវ × 25. Kg)
៨. Sodium Cyanide 20​ធុង និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​ សម្ភារ​និង​វត្ថុ​តាង បាន​ប្រគល់​ឱ្យ​​ជំនាញ​រក្សា​ទុក ។​

​បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើបទៀត​​ថា ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ស្រុក​ភ្ន​ព្រឹក​នេះ បាន​ដំណើរការ​ច្រើន​ឆ្នាំ​​ហើយ តែ​គ្មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ ឬស្ថាប័ន​ជំនាញ​មួយ​ណា​ ចុះ​ត្រូ​ត​ពិនិត្យ​សួរនាំ​ឡើយ មាន​តែ​ការ​ឃុបឃិ​ត​សំងំ​ទ​ទួ​ល​ផល​ប្រ​យោ​ជ​ន៍​​ពី​ម្ចាស់​ការដ្ឋាន​រ៉ែ​មាស​តែ​ប៉ុណ្ណោះ ។ លុះដល់​ផ្ទុះ​រឿងរ៉ាវ​ស្លាប់​មនុស្ស​​ ដោយសារ​ពុល​ថ្នាំ​ ឬ​សារធាតុ​គីមី​នៅ​ខេត្តក្រចេះ ទើប​​មាន​ផែនការ​ចុះ​រុះរើ​ទីតាំង​រ៉ែ​មាស​នេះ​ ។

ប្រភព​ដដែល​បានឱ្យ​​ដឹង​ទៀត​ថា ម្ចាស់​ទី​តាំ​រ៉ែ​មាស​​នៅ​ស្រុក​​ភ្នំព្រឹកមួយ​ចំនួន​ជា​សាច់ញាតិ​របស់​មន្ទីរ​ជំនាញ​នៅ​ក្នុង​ខេត្ត​តែ​ម្ដង ហើយ​ម្នាក់​ៗ​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ ​ទាំង​គ្មាន​ច្បាប់​ឡើង​ដុះ​ស្លែ​ទៅ​ហើយ រហូត​ដល់​​ពេល​នេះ ​ទើប​ភ្ញាក់ខ្លួន​ចុះ​បង្ក្រាប ។

អត្ថបទសរសេរ ដោយ