ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ផឹក​បង​ដឹង​បង​ស្រវឹង​បង​មិន​ដេក ម៉ែក្មេក​វ៉ៃ​ទាល់តែ​សន្លប់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ឧសភា ២០១៨ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ បង្ក​ដោយ​ប្តី​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​ដើរទៅ​ផ្ទះ​ម្តាយក្មេក តាម​ទៅ​វ៉ៃ​ប្រពន្ធ…

ខេត្តតាកែវ ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ឧសភា ២០១៨ មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ បង្ក​ដោយ​ប្តី​ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​ដើរទៅ​ផ្ទះ​ម្តាយក្មេក តាម​ទៅ​វ៉ៃ​ប្រពន្ធ ប៉ុន្តែ​វ៉ៃ​ប្រពន្ធ​មិន​បាន​បែរជា​ទៅ​សំពង​ម្តាយក្មេក​សន្លប់​ឈឹង​តែ​ម្ដង​។ ជនសង្ស័យ​ឈ្មោះ អាយ ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវជា​ម្តាយក្មេក​ឈ្មោះ ប៉ាក ផៅ អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

មុន​កើតហេតុ ជនសង្ស័យ​បាន​ផឹក​ស្រវឹង ហើយ​បាន​ដើរ​រកប្រពន្ធ​នៅផ្ទះ​តែ​រក​មិនឃើញ ក៏​ចេញ​ទៅ​រក​នៅផ្ទះ​ម្ដាយក្មេក រួច​បានឃើញ​ប្រពន្ធ​នៅ​ទីនោះ​។ ដូច្នោះ​ហើយ​បានជា​ជនសង្ស័យ​ខឹងសម្បា និង​បាន​ដេញ​វ៉ៃ​ប្រពន្ធ តែ​វ៉ៃ​មិន​ត្រូវ​ដោយ​ម្ដាយក្មេក​ចេះ​តែ​រារាំង និង ឃាត់​កុំ​ឲ្យ​វ៉ៃ​ប្រពន្ធ​ដែល​ជា​កូនស្រី​គាត់ ទើប​ជនសង្ស័យ​ខឹង​ទ្រាំ​មិន​បាន ក៏​ស្ទុះ​យក​បាន​ដំបង​ឈើ​មក​វ៉ៃ​ម្ដាយក្មេក​រហូត​សន្លប់​ឈឹង​។ អ្នក​ជិតខាង​បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ អាយ ភ​ណ្ឌ័ តែងតែ​ផឹកស្រា​វឹង​រៀងរាល់ថ្ងៃ ហើយ​តែង​រករឿង​វាយ​ប្រពន្ធ​កូន​ជា​ញឹកញាប់​។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន ជនសង្ស័យ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ