ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនបិសាច​ល្មោភកាម ប្រហារ​ព្រហ្មចារីយក្មេង​ស្រី​អាយុ​១៤​ឆ្នាំ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ស្រុក និង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឃាត់ខ្លួន​បុរស ម្នាក់​ឈ្មោះ ខៀវ សា​វ៉េ​ត អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ត្រាច​ខោល…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ស្រុក និង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​ឃាត់ខ្លួន​បុរស
ម្នាក់​ឈ្មោះ ខៀវ សា​វ៉េ​ត អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ត្រាច​ខោល ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដែល​ធ្វើ​ឡើ
ង​នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០១ មិថុនា ២០១៨​។ ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​សេព
សន្ថវៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​វ័យ​១៤​ឆ្នាំ រស់នៅ​ឃុំ​ស្រុក​ជាមួយ​នោះ​គ្នា​។ នគរបាល​មូលដ្ឋាន​ប្រាប់ ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​បាន​ដេក​នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង កាលពី​យប់​ថ្ងៃ​ទី​២៧ ឧសភា លុះ​នៅ​វេលា​ម៉ោង​០១​យប់ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៨ ស្រាប់តែ​មាន​ជន​សង្ស័​យ​ខាងលើ បាន​ចូល​មក​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​នោះ​រំលោភ​រហូត​ដល់​បាន​សម្រេច​តាម​បំណង​។

 នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ថា លុះ​នៅ​ព្រឹក​ឡើងសាច់​ញាតិ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប
ណ្តឹ​ង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុ​ង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​បុរស​ខាងលើ​។ ក្រោយ​ពី​ទទួល
បាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក និង​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​ន
គ​របាល​ខេត្ត​នោះ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ចុះ​ស្រាវជ្រាវ​ដោយ​បាន​សួរនាំ
ក្មេង​ស្រី​រង​គ្រោះ​រហូត​ដល់​បាន​ស្គាល់​ពី​ភិនភាគ​សង្ស័យ​ឈ្មោះ សា​វ៉េ​ត​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិ​ថុនា សមត្ថកិច្ច​បាន​កោះហៅ​បុរស​នោះ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ទីបំផុត​បុរស​ល្មោភកាម បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គាត់​ពិតជា​បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ​មែន ដោយសារ​តែ​ខ្លួន​ស្រវឹងស្រា​។ នា​រសៀល​ថ្ងៃ​ដដែល​បុរស​នេះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការ​ដ្ឋា​នគរបាល​នគរបាល​ស្រុក​ពញាក្រែកដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ