ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន​១​ថ្ងៃ​៣​លើក​ក្នុងស្រុក​ផ្សេង​គ្នា

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨​ពេញ​មួយ​ថ្ងៃ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដឹកនាំ​ដោយ លោក​វរសេនីយឯក គង់…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨​ពេញ​មួយ​ថ្ងៃ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​របស់​ស្នងការ​ខេត្ត​ដឹកនាំ​ដោយ លោក​វរសេនីយឯក គង់ សុ​ខន ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​គ្រឿងញៀន​បាន​ចុះ​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​ស្រុក​ពីរ​គឺ ស្រុក​កំពង់ត្រាច និង​ស្រុក​ឈូក ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បី​ករណី​ក្នុង ស្រុក​ទាំង​ពីរ ក្នុង​នោះ​ស្រុក​កំពង់ត្រាច​មាន​ពីរ​ករណី និង​ស្រុក​ឈូក​មួយ​ករណី​។ ករណី​ទី​១/- ស្រុក​កំពង់ត្រាច នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ថ្នាំ​ញៀន​១​កញ្ចប់ តូច និង​ម៉ូតូ​មួយ​គ្រឿង​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​មានឈ្មោះ ១/-​ម៉​ម មក​រា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​កោះ​ក្លូ​ត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។ ២/-​ឈ្មោះ ភូ ឃាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ករណី​ទី​២/-​នៅ​វេលា​ម៉ោង ១៤ និង​៣០​នាទី កម្លាំង​ជំនាញ​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​ស្រុក​ឈូក បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​គគីរ ឃុំ​ល្បើក ស្រុក​ឈូក​។ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ (​ឈ្មោះ ស៊ី វ​ណ្ណា​រ័​ត្ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​) និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០២​កញ្ចប់​តូច​។

ករណី​ទី​៣/-​នៅ​វេលា​ម៉ោង​១៧ និង​៣០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោកស្នងការ​រង​ទទួល​ផែន​ប្រឆាំង បទល្មើស​ដដែល បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១ ករណី ដែល​ប្រព្រឹត្ត​នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០៤​នាក់ ដែល​មានឈ្មោះ​ដូច ខាងក្រោម​៖ ទី​១/-​ឈ្មោះ ចៅ ចិន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​២/.​ឈ្មោះ សៀន រាប ហៅ​ក​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៣/-​ឈ្មោះ ដាវ ឆាយ​លាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទី​៤./-​ឈ្មោះ ហេង គុយ ហៅ​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទាំង​០៤​នាក់ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ – វត្ថុ​តាង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​០៨ កញ្ចប់ ទម្ងន់ ៣,៣៥ ក្រាម កាំបិត​០៣ ដើម និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៧​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​បទល្មើស គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ