សិរី៨ប្រការនេះ បើអ្នកណារក្សាបាន អ្នកនោះទេវតាជាសិរីនឹងចូលមកឧបត្ថម្ភថែរក្សា បំពេញបំពោរឱ្យប្រយោជន៍គ្រប់ប្រការដល់អ្នកនោះ។ អ្នកនោះនឹងចម្រើនដោយអាយុ យសស័ក្តិឫទ្ធិអំណាចទ្រព្យធនកេរ្តិ៍ឈ្មោះពីរោះពិសា ផ្សាយទៅកាន់ទីទាំងពួង។១-បុរសស្រ្តីគប្បីវៀរចាកការរួមសំវាស គឺរួមប្រពៃណីនឹងគ្នាក្នុងថ្ងៃ៧,៨,១៤,១៥កើត និងថ្ងៃ៧,៨,១៤,១៥រោច ថ្ងៃមហាសង្ក្រាន្ត ថ្ងៃសុរិយាគ្រាស ចន្ទគ្រាស ថ្ងៃចូលវស្សា និងថ្ងៃកំណើតរបស់ខ្លួន។ បើនរណាវៀរចាកកាមក្នុងថ្ងៃទាំងនេះបានហើយ ទេវតានឹងឱ្យពរជ័យតាមថែរក្សាសិរី ឱ្យចូលមកតាំងនៅភ្ជាប់ខ្លួនអ្នកនោះឯង។២-ពេលបរិភោគភោជនាហារត្រូវឱ្យឈមមុខទៅកាន់ទិសបូព៌ា គឺទិសខាងកើត ធ្វើដូចនេះ ទេវតាជាសិរីនឹងចូលមកថែរក្សឱ្យមានជ័យ មង្គលសិរីដ៏បរិបូណ៌ដល់អ្នកនោះ។៣-កាលបន្ទោបង់នូវទុក្ខសត្វធំ-តូចត្រូវឱ្យបែរមុខទៅទិសបស្ចិមគឺទិសខាងលិច ទេវតាជាសិរីនឹងឱ្យពរស័ព្ទសាធុការថែរក្សាអ្នកនោះ។៤-បើបុរសនិន្ទ្រាជាមួយនឹងស្រ្តីឱ្យគេងខាងឆ្វេង កុំឱ្យកន្លងជើងប្តី ទេវតាសិរីនឹងឱ្យពរថែរក្សាប្រសិទ្ធពរសួស្តីឱ្យអ្នកនោះ។៥-ប្រុសក្តី ស្រីក្តី ឱ្យស្គាល់សំពត់ស្លៀកថ្ងៃ ស្លៀកយប់រៀងខ្លួន ហាមកុំស្លៀកពាក់លាយឡំគ្នា ។៦-ពេលាភ្លឺស្វាង ទើបទេព្តាជាសិរីថែរក្សាអ្នកនោះ។៧-ពេលថ្ងៃត្រង់សិរីស្ថិតនៅដើមទ្រូង ឱ្យយកទឹកប្រោះព្រំដើមទ្រូងទើបទេវតាជាសិរីនឹងថែរក្សាអ្នកនោះ។៨-ពេលាព្រលប់សិរីស្ថិតនៅគល់មេជើង និងកណ្តាលខ្នងជើង។ កាលមុននឹងចូលគេង យកទឹកលាងជើងទាំងពីរ និងកណ្តាលខ្នងជើង ទើបទេវតាជាសិរីនឹងថែរក្សាអ្នកនោះ។ទាសកម្មករ ឬសត្រូវទាំងពួងគិតប៉ងប្រទូស្តបៀតបៀនមិនបាន ព្រោះទេវតាទាំងនោះ នឹងហុចដំណឹងឱ្យដឹងមុនជាមិនខាន។
លំអានទំនៀមខ្មែរបុរាណ
ចែករំលែកព័តមាននេះ