ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ប​សេដ្ឋ​ជាទី​កន្លែង​ធ្វើ​ជង្រុក​ស្រូវ ទុក​អំបិល ទុក​ជី កាល​ជំនាន់​ប៉ុ​ល​ពត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​ថ្លែង​ថា ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​របប​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​យ៉ាងធ្ងន់ធ្ងរ​នូវ​របប​មួយ​ដែល​កម្ពុជា​ខ្លួនឯង​ជា​អ្នក​រង​ទុក្ខ គឺ​របប​ប៉ុ​ល​ពត បំផ្លាញ​ដល់​ឫសគល់​គ្មាន​សល់​អ្វី​ឡើយ​។…

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បាន​ថ្លែង​ថា ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​របប​បាន​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​រង​យ៉ាងធ្ងន់ធ្ងរ​នូវ​របប​មួយ​ដែល​កម្ពុជា​ខ្លួនឯង​ជា​អ្នក​រង​ទុក្ខ គឺ​របប​ប៉ុ​ល​ពត បំផ្លាញ​ដល់​ឫសគល់​គ្មាន​សល់​អ្វី​ឡើយ​។ មិនតែប៉ុណ្ណោះ​ទីកន្លែង​សក្ការៈ សាលារៀន បាន​ក្លាយជា​គុក ជា​កន្លែង​ទុកដាក់​ស្រូវ ជី និង​អំបិល​។​ល​។ តែ​មក​ដល់​សម័យ​បច្ចុប្បន្ន ទីកន្លែង​ទាំងនោះ​បាន​ប្រែ​ក្លាយទៅជា​ថ្នាល​បណ្តុះបណ្តាល ជា​កន្លែង​ជួបជុំ​ពុទ្ធបរិស័ទ និង​ជា​កន្លែង គោរព​បូជា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា​។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែជេស្ឋ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​ពិធី​កាត់​ខ្សែបូ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ប​សេដ្ឋ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​នី អ្នកតំណាង​រាស្ត្រ មណ្ឌល​កំពង់ស្ពឺ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ លោក យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប​ចំនួន​ជា​១.០០០​នាក់​។

លោក ហ៊ុន ម៉ា​នី ក៏​បាន​ពាំនាំ​នៅ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ចំពោះ​ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល​។ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​ដណ្តើម​អំណាច ដោយ​នយោបាយ​ខ្មៅ​ងងឹត ពឹងផ្អែក​លើ​បរទេស​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ក្លាយជា​ផេះ​ផង់ ត្រូវ​បាន​បរទេស​នាំ​យក​គ្រាប់​ផ្លោង​មក​ទម្លាក់​លើ​មាតុភូមិ​រាប់​សែន​តោន មិនតែប៉ុណ្ណោះ​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​សង​លុយ​បំណុល​ថ្លៃ​សម្លាប់​ពលរដ្ឋ​ឯង​ប្រមាណ​ជិត​៦០០​លាន​ដុល្លារ​ថែម​ទៀត​។ លោក​អភិបាលខេត្ត​បន្ត​ថា ថ្ងៃនេះ​ក្រោម​នយោបាយ​ឈ្នះ​ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រែក្លាយ​ប្រទេស​ទៅ​ស្មើមុខ ស្មើ​មាត់​ទាំង​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ ហើយ​ខេត្តកំពង់ស្ពឺ បាន​ប្រែក្លាយ​ពី​ភាព​ក្រីក្រ​បំផុត មក​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​វិស័យ​កាត់ដេរ បងប្អូន​ប្រជាជន​ទូ​ទាំង ខេត្ត ទទួល​បាន​ចំណូល​ក្នុង​មួយ​ខែ​ៗ​ប្រមាណ​ជា​២០​លាន​ដុល្លារ​ពី​វិស័យ​កាត់ដេរ​នេះ​។

សមិទ្ធផល​ដែល​សម្ពោធ​នា​ពេល​នេះ​រួម​មាន ទី​១.​សាលា​ពុទ្ធិកបឋមសិក្សា​១​ខ្នង កម្ពស់​៣​ជាន់ ទំហំ ១៧​ម៉ែត្រ​គុណ​នឹង​១៧​ម៉ែត្រ និង​រូប​កូរ​សមុទ្រ​ទឹកដោះ​ផង ចំណាយ​អស់​ទឹកប្រាក់​ចំនួន ១៨៦.២១៤​ដុល្លារ​។ ទី​២.​ស្រះ​ទឹក​១​កន្លែង ទំហំ ៦៥​ម៉ែត្រ​គុណ​នឹង​៥៣​ម៉ែត្រ ជម្រៅ ៣.៥០​ម៉ែត្រ ចំណាយ​អស់​ទឹកប្រាក់​ចំនួន ១៧.១២៥​ដុល្លារ និង​ទី​៣. បង្គន់​អនាម័យ រោង​ទទួលភ្ញៀវ​១​ខ្នង ទំហំ ៤១​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ទិញ​តុ​កៅអី ជួសជុល​បរិស្ថាន លាប​ពណ៌​ខ្លោងទ្វារ រូបសំណាក សួនច្បារ និង​ក្រាល​ថ្ម​ផេះ​ពេញទី​វត្ត​អារាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ