បុរសម្នាក់អស់សង្ឃឹម… ដើមផ្កាមួយដើមអាចកែប្រែជីវិតគាត់បែបនេះ
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ចង់កាត់ជើងរបស់ខ្លួនចោល ក្រោយឆ្កូតជាមួយនឹងដើមផ្កាពុលម្យ៉ាងហៅថា Hogweed ។ Nathan…
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ចង់កាត់ជើងរបស់ខ្លួនចោល ក្រោយឆ្កូតជាមួយនឹងដើមផ្កាពុលម្យ៉ាងហៅថា Hogweed ។ Nathan…
អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ចង់កាត់ជើងរបស់ខ្លួនចោល ក្រោយឆ្កូតជាមួយនឹងដើមផ្កាពុលម្យ៉ាងហៅថា Hogweed ។
Nathan Davies អាយុ៣២ឆ្នាំ បានទៅថែសួនកាលពីថ្ងៃ២០ តែត្រូវបានឆ្កូតស្បែកជាមួយនឹងដើមផ្កា Hogweed។ គាត់ស្មានតែគ្មានបញ្ហាអ្វី ហើយក៏មិនខ្វល់ខ្វាយទៅមន្ទីរពេទ្យ ស្រាប់តែថ្ងៃស្អែកឃើញមានពងទឹកថ្លាមួយនៅលើជើង ក៏ចាប់ផ្តើមមានការសង្ស័យ។ រំលងពីរបីថ្ងៃមក Nathan ស្រាប់តែសន្លប់ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យខាងផ្នែកសង្គ្រោះបន្ទាន់។
នៅទីនោះ គ្រូពេទ្យរកឃើញថា ស្នាមរបួសមានការបង្ករោគ ហើយកំពុងតែស៊ីសាច់ឲ្យងាប់បណ្តើរៗ។ ការវះកាត់ក៏បានធ្វើឡើង ដោយម្តងហើយម្តងទៀត ព្រោះការស៊ីចេះតែរាលដាល។ រហូតដល់ពេលនេះ គ្រូពេទ្យប្រាប់ Nathan ថា នឹងអាចប្រឈមនឹងពិការភាព។ ដោយសារតែពាក្យនេះ គាត់ពិតជាអស់សង្ឃឹម ហើយមិនស្មានសោះថា គ្រាន់តែដើមផ្កាមួយដើមសោះ អាចកែប្រែជីវិតរបស់គាត់បែបនេះ។
គួរបញ្ជាក់ផងដែរថា ដើម Hogweed ត្រូវបានគេស្គាល់ជាដើមផ្កាមានពិសខ្លាំងបំផុតនៅអង់គ្លេស។ នៅស្រុកយើងមិនដឹងថា មានដែរឬអត់នោះទេ។ តែយើងត្រូវប្រយ័ត្នទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ