ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ជា​បច្ចេកទេស​ខាង​ការ​ធ្វើ​ទាន ?

5 ឆ្នាំ មុន

ទាន​ជា​បុណ្យ​មួយ​មាន​បច្ចេកទេស អ្នក​សាង​ត្រូវ​តែ​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​បច្ចេកទេស​ទើបបាន​ផល​ល្អ បាន​អា​និ​ស្ស​បុណ្យ​កុសល​ច្រើន​។ ដូច​ម្តេច​ហៅ​ថា បច្ចេកទេស​របស់​ទាន ? គឺ​របៀប​មួយ​ដែល​គេ​ធ្វើ​ត្រូវ​តាម​សម័យនិយម ត្រូវ​តាម​សេចក្តី​ប្រាថ្នា​របស់​អារ្យជន និង​ត្រូវ​តា​មកា​រវិ​វ​ឌ្ឍ​ខាង​សម្ភារ​ផង​។ ប្រសិនបើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្នូរ…

ទាន​ជា​បុណ្យ​មួយ​មាន​បច្ចេកទេស អ្នក​សាង​ត្រូវ​តែ​រៀបចំ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​បច្ចេកទេស​ទើបបាន​ផល​ល្អ បាន​អា​និ​ស្ស​បុណ្យ​កុសល​ច្រើន​។

ដូច​ម្តេច​ហៅ​ថា បច្ចេកទេស​របស់​ទាន ? គឺ​របៀប​មួយ​ដែល​គេ​ធ្វើ​ត្រូវ​តាម​សម័យនិយម ត្រូវ​តាម​សេចក្តី​ប្រាថ្នា​របស់​អារ្យជន និង​ត្រូវ​តា​មកា​រវិ​វ​ឌ្ឍ​ខាង​សម្ភារ​ផង​។

ប្រសិនបើ​ចង់ឱ្យ​ទាន​របស់​ខ្លួន​ប្រសើរ​ថ្លៃថ្នូរ ត្រូវ​ចាត់ចែង​ទេយ្យទាន​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួន​បច្ចេកទេស ទើប​ជា​ទាន​មាន​សិល្បៈ ព្រោះ​បច្ចេកទេស​ជា​ហេតុ​នៃ​សិល្បៈ ។

កាល​ជាន់​ពុទ្ធសម័យ​អ្នក​ធ្វើ​ទាន​ធំ​ៗ គេ​ច្រើន​អញ្ជើញ​មហា​ឧបាសិកា ឈ្មោះ​វិសាខា​ទៅ​ជួយ​ចាត់ចែង ព្រោះ​ស្ត្រី​នេះ​មាន​បច្ចេកទេស​ខាង​ធ្វើ​ម្ហូបអាហារ​ផង មាន​បច្ចេក​ទស​ខាង​ការ​ប្រាស្រ័យ​ទាក់​ទទួលភ្ញៀវ​ពន្លឺ​ផង អាច​ញុំ​ា​ង​អ្នកចូលរួម​ឱ្យ​ជ្រះថ្លា​បាន​ ។

ស្រង់​ចេញពី​ទាន​ទស្សនៈ