ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​មួយ​.. ស្រី​ស្រស់​ត្រូវ​វាយ​រហូត​ពិការ​ភ្នែក

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ម្នាក់​ត្រូវ​បាន​មិត្ត​ប្រុស​វាយ​ឲ្យ​ពិការ​ភ្នែក ដោយសារ​តែ​លាក់​សារ​ក្នុង​ទូរស័ព្ទ​។ សារ​នោះ​គឺជា​សារ​មក​ពី​មិត្តភក្តិ​របស់​នាង ដែល​ប្រាប់​នាង​ឲ្យ​បែក​គ្នា​ពី​មិត្ត​ប្រុស ព្រោះ​គេ​ជា​មនុស្ស​មិនល្អ​។…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តារា​ម៉ូ​ដែល​ម្នាក់​ត្រូវ​បាន​មិត្ត​ប្រុស​វាយ​ឲ្យ​ពិការ​ភ្នែក ដោយសារ​តែ​លាក់​សារ​ក្នុង​ទូរស័ព្ទ​។ សារ​នោះ​គឺជា​សារ​មក​ពី​មិត្តភក្តិ​របស់​នាង ដែល​ប្រាប់​នាង​ឲ្យ​បែក​គ្នា​ពី​មិត្ត​ប្រុស ព្រោះ​គេ​ជា​មនុស្ស​មិនល្អ​។ សារ​នេះ​គ្រាន់តែ​ជា​បំណង​ល្អ​របស់​មិត្តភក្តិ​នាង​តែ​ប៉ុណ្ណោះ​។ តែ​នេះ​មិន​នឹក​ស្មានថា ត្រូវ​មិត្ត​ប្រុស​របស់​នាង​ឆែក​ឃើញ​។

ក្រោយ​ពី​ឆែក​ឃើញ​ភ្លាម បុរស​ជា​មិត្ត​ប្រុស​ឈ្មោះ Michael Goodwin បាន​វាយ​នាង​ឲ្យ​សន្លប់ រួច​ហើយ​ធាក់​ចំ​មុខ បណ្តាល​ឲ្យ​ដាច់​សរសៃប្រសាទ​គ្រាប់ភ្នែក​។

ដំបូង​ឡើយ នាង​ជា​ម៉ូ​ដែល​ឈ្មោះ Martha ភ័យ​ណាស់ ក្រោយ​ឃើញ​មិត្ត​ប្រុស​ឆែក​ទូរស័ព្ទ​។ នាង​រក​ផ្លូវ​ចេញពី​បន្ទប់​ដែរ តែ​ទ្វារ​សុទ្ធតែ​ចាក់សោរ​។ ក្រោយមក​នាង​ក៏​បាត់ ស្មារតី​។ នាង​មិន​ចាំ​អ្វី​ទាំងអស់ ហើយ​បើកភ្នែក​មក​ឃើញ​ខ្លួនឯង​សុទ្ធតែ​ស្នាម​របួស​។

នាង​បាន​ថតរូប Selfie បង្ហាញ​ពី​ស្នាម​របួស​ឲ្យ​មិត្តភក្តិ​របស់​នាង​មើល ហើយ​ប្តឹង​ប៉ូលិស។ នាង​មិន​នឹក​ស្មាន​ដល់​សោះ​ថា មិត្ត​ប្រុស​របស់​នាង​ហ៊ាន​វាយ​នាង​ដល់​ថ្នាក់​ពិការ​ភ្នែក​បែប​នេះ​។

នៅ​ពេល​នេះ មិត្ត​ប្រុស​របស់​នាង​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។ បើ​ទោះ បីជា​មានការ​ប្រកែក​យករួចខ្លួន​ប៉ុនណា ក៏​តុលាការ​បាន​សម្រេច​ឲ្យ​ជាប់​ទោស​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ