ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១ មិថុនា កើតឡើង​៤​លើក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៤​លើក (​យប់​៣​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​៤​នាក់ (​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៤​លើក (​យប់​៣​លើក​) ស្លាប់​ប្រុស​១​នាក់ របួសធ្ងន់​៤​នាក់ (​ស្រី​២​នាក់​) របួសស្រាល​គ្មាន ។

 មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​១​នាក់ : ម៉ូតូ​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​១​លើក ។
បណ្តាល​ឲ្យ​ខូចខាត​យាន​៨​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៣៨១៨​គ្រឿង ( ម៉ូតូ​៦៦%) មធ្យោបាយ​ល្មើស​៤៦១​គ្រឿង​(​ម៉ូតូ​៧៤%) អប់រំ​១៤៧​គ្រឿង​(​ម៉ូតូ​៤៦%) មធ្យោបាយ​ពិន័យ​៣១៤​គ្រឿង​(៩៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​២៤​គោលដៅ មូ​៉​តូ​ចូល​គោលដៅ​១៦១៩​គ្រឿង អប់រំ​៦២​គ្រឿង ពិន័យ​សរុប​២៩៦​គ្រឿង (​មួក​១៧៧​គ្រឿង​, កញ្ចក់​៤៩​គ្រឿង​, ស្រវឹង​គ្រឿង​,​ផ្សេង​ៗ៨​គ្រឿង ។

ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យានយន្ត​សរុប​៦៧១​គ្រឿង : ម៉ូតូ​៥៤៥​គ្រឿង ពិន័យ​រួច​៥៤៥​គ្រឿង មិន​ទាន់​ពិន័យ​គ្មាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ