ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្នើ​អា​មេ​រិ​ក​ឈប់​កកូរកកាយ​បញ្ហា​សមុទ្រ​

5 ឆ្នាំ មុន

ប្រទេស​ចិន ​៖ ​ចិន​កាលពី​ថ្ងៃ​ទី​៣១ ​ឧសភា បាន​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក ឲ្យ​ឈប់​កកូរ​កកាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ពី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក JAMES MATTIS…

ប្រទេស​ចិន ​៖ ​ចិន​កាលពី​ថ្ងៃ​ទី​៣១ ​ឧសភា បាន​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក ឲ្យ​ឈប់​កកូរ​កកាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​ពី​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក JAMES MATTIS ថ្លែង​ថា ​ប្រទេស​របស់​លោក​នឹង​បន្ត​ប្រឆាំង​ចិន ទាក់ទិន​ដល់​ការ​​ធ្វើ​យោ​ធូប​នី​យ​កម្ម​លើ​បណ្ដា​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

លោកស្រី HUA CHUNYING អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​មួយ​​និយាយ​ថា ការ​កកូរកកាយ​របស់​មនុស្ស​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក ជុំវិញ​ការ​​ធ្វើ​យោ​ធូប​នី​យ​កម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ពុំ​ទំនង​ឡើយ​។​ នោះ​ជា​ការ​ស្រែក​របស់​ចោរ​​ឲ្យ​ចាប់ចោរ​។ ​លោកស្រី​ថា ​កងកម្លាំង​យោធា​ដែល​អា​មេ​រិ​ក​ដាក់​ពង្រាយ មាន​លើស​ឆ្ងាយ​​កងកម្លាំង​រួម​គ្នា​របស់​ចិន​ និង​ប្រទេស​ឯទៀត​ៗ​ ស្ថិត​នៅ​ជាប់​សមុទ្រ​ចិន​ខាងត្បូង​។​

ចិន​ពុំ​មែន​ជា​ប្រទេស​ដំបូង​គេ​ដែល​ដាក់​ពង្រាយ​អាវុធ នៅ​សមុទ្រ​ចិន​ខាងត្បូង​ ឬ​ជា​ប្រទេស​​ដែល​ដាក់​ពង្រាយ​អាវុធ​ច្រើន​ជាងគេ​បំផុត​នៅ​ទីនោះ​ដែរ​។ ​ចិន​ក៏​ពុំ​មែន​ជា​ប្រទេស​​សកម្ម​ជាងគេ​ខាង​ផ្នែក​យោធា​ក្នុង​តំបន់​ដែរ​។

អ្នកនាំពាក្យ​បន្ត​ថា ​ការ​ដាក់​ពង្រាយ​បណ្ដា​ទីតាំង​ការពារ​ជាតិ​ចាំបាច់​របស់​ចិន​លើ​បណ្ដា​កោះ​ និង​កោះ​ ប៉ប្រះ​ទឹក​របស់​ខ្លួន​ផ្ទាល់ ជា​រឿង​ស្របច្បាប់ ​និង​ត្រឹមត្រូវ ខណៈ​ចិន​អនុវត្ត​សិ​ទិ្ធ​ស្វ័យការពារ​។​ លោកស្រី​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឲ្យ​បញ្ឈប់​ការ​ឃោសនា​តាម​សារ​ព័ត៌មាន​ពី​រឿង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​ធ្វើ​អ្វី​ថែម​ទៀត ដើម្បី​បង្កើត​ទំនុកចិត្ត​គ្នា​ទៅ​វិញ​​ទៅ​មក កិច្ច​សហប្រតិបត្តិការ ​និង​សន្តិភាព​ ព្រមទាំង​ស្ថេ​រ​ភាព​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ