ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន ​សន្យា​ម៉ឺ​ង​ម៉ាត់​រំសាយ​នុយក្លេអ៊ែរ​

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​ ៖ ​ពេល​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ួ​ វ​នៅ​ក្នុង​ព្យុ​ង​យ៉ាង មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ ន​អះអាង​ជា​ថ្មី​ពី​ការ​សន្យា​របស់​លោក​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ​ហើយ​សង្ឃឹមថា…

ប្រទេស​កូរ៉េ​ខាងជើង​ ៖ ​ពេល​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ួ​ វ​នៅ​ក្នុង​ព្យុ​ង​យ៉ាង មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ ន​អះអាង​ជា​ថ្មី​ពី​ការ​សន្យា​របស់​លោក​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ​ហើយ​សង្ឃឹមថា ដំណើរការ​មួយ​​នេះ​មាន​​ការរី​ក​ចម្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ​ថា លោក​គី​ម ​ជុង​អ៊ុ​ន ​បញ្ជាក់​ថា ឆន្ទៈ​របស់​កូរ៉េ​ខាងជើង​រំសាយ​នុយក្លេអ៊ែរ​ នៅ​ឧបទ្វីប​កូ​រ៉េ​នៅ​តែ​គ្មាន​ការ​ផ្លាស់​ប្ដូរ​។ ​លោក​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​កូរ៉េ​ខាងជើង​ និង​សហរដ្ឋអាមេរិក និង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ នឹង​ដោះស្រាយ​បានជា​ដំណាក់​ៗ​។

លោក​គី​ម ​ជុង​អ៊ុ​ន ​បញ្ជាក់​ទៀត​ថា​ បញ្ហា​រំសាយ​នុយក្លេអ៊ែរ ត្រូវ​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​​ដ៏​មាន​ប្រសិទ្ធភាព ​និង​ស្ថាបនា ហើយ​លោក​អំពាវនាវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​អាច​ឆ្លើយ​តប​ដល់​ផលប្រយោជន៍​របស់​ភាគី​​នីមួយ​ៗ​តាម​រយៈ​វិធីសាស្ត្រ​ថ្មី​ក្នុង​សករាជ​ថ្មី​មួយ​។

លោក​ឡាវ​រ៉ូ​វ​បាន​សរសើរ​លោក​គី​ម ​ជុង​អ៊ុ​ន ​ដែល​បាន​ទាក់ទង​ជាមួយ​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក ដោយ​លោក​និយាយ​ថា​ សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ ចូល​ក្នុង​ដំណាក់​កាល​ថ្មី​មួយ​នៃ​ស្ថេ​រ​ភាព​។ ​លោក​សម្ដែង​ការ​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​សន្យា​របស់​កូរ៉េ​ខាងជើង​រំសាយ​នុយក្លេអ៊ែរ​។

លោក​ឡាវ​រ៉ូ​វ​ និង​លោក​គី​ម ​ជុង​អ៊ុ​ន ​ក៏​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ការ​ជួប​គ្នា​កំពូល​រវាង​លោក​គី​ម ​និង​លោកពូ​ទី​ន​ នា​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ