ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ពិភពលោក​ស្ថិត​លើ​មាត់ជ្រោះ​នៃ​សង្គ្រាម​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោក WILBUR ROSS និយាយ​កាលពី​ថ្ងៃ​ទី​៣១​ឧសភា​ថា ច្បាប់​ពន្ធគយ​លើ​ដែកថែប ​និង​អា​លុយ​មី​នី​ញ៉ូ​ម​នាំ​ចូល​មក​ពី​សហ​ភាព​​អឺរ៉ុប កា​ណា​ដា ​និង​ម៉ិ​ក​ស៊ិ​ក…

សហរដ្ឋអាមេរិក​ ៖​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក​លោក WILBUR ROSS និយាយ​កាលពី​ថ្ងៃ​ទី​៣១​ឧសភា​ថា ច្បាប់​ពន្ធគយ​លើ​ដែកថែប ​និង​អា​លុយ​មី​នី​ញ៉ូ​ម​នាំ​ចូល​មក​ពី​សហ​ភាព​​អឺរ៉ុប កា​ណា​ដា ​និង​ម៉ិ​ក​ស៊ិ​ក ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១ ​មិថុនា ​ទៅ​ហើយ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ROSS ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ប្រធានា​ធិបតី​​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​បាន​សម្រេច​មិន​ពន្យារពេល​ការ​លើកលែង​ពន្ធ​​បណ្ដោះ​អាសន្ន​សម្រាប់​ការ​នាំ​ចូល​ដែកថែប​ និង​អា​លុយ​មី​នី​ញ៉ូ​ម ពី​ដៃគូ​សំខាន់​ទាំង​៣​ទៀត​​ហើយ​។

លោក​បន្ត​ថា ​យើង​ស​ង្ឈឹ​ម​បន្ត​ការ​ចរចា​ជាមួយ​កា​ណា​ដា ​និង​ម៉ិ​ក​ស៊ិ​ក ព្រមទាំង​ជាមួយ​គណៈ​កម្មាធិការ​អឺរ៉ុប ពីព្រោះ​មាន​បញ្ហា​ដទៃ​ៗ​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។

ជា​ការ​តបត​វិញ​ចំពោះ​ការ​សម្រេចចិត្ត​នេះ​របស់​អា​មេ​រិ​ក កា​ណា​ដា ស​ម្រេច​លើ​ការ​យក​ពន្ធ​គយ​មាន​ទឹកប្រាក់​16,6​ពាន់​លាន​កា​ណា​ដា ប្រមាណ​12,8​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ដែកថែប​ និង​អា​លុយ​មី​នី​ញ៉ូ​ម ​និង​ផលិតផល​ឯទៀត​ៗ​មក​ពី​សហរ​ដ្ឋ​អា​មេ​រិ​ក​។ ​នេះ​ជា​​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៣១ ​ឧសភា របស់​រដ្ឋមន្ត្រី​ការ​បរទេស​កា​ណា​ដា​ លោកស្រី CHRYSTIA FREELAND ។

ចំណែក​ម៉ិ​ក​ស៊ិ​ក​ថ្លែង​នា​ថ្ងៃ​ទី​៣១ ​ឧសភា​ថា ​ខ្លួន​នឹង​បង្កើត​ច្បាប់​ពន្ធគយ លើ​បណ្ដា​ផលិត​ផល​អា​មេ​រិ​ក ក្រោយ​ពី​អា​មេ​រិ​ក​ប្រកាស​ថា ម៉ិ​ក​ស៊ិ​ក​ត្រូវ​បង់​ពន្ធគយ លើ​ដែកថែប​និង​​អាល់​លុយ​មី​នី​ញ៉ូ​ម​នាំ​ចូល​ប្រទេស​ខ្លួន​​ចាប់ពី​ថ្ងៃ​ទី​១ ​មិថុនា​ទៅ​។ ​ហើយ​ក្នុង​សេចក្ដី​ប្រកា​ស​មួយ ក្រសួង​សេដ្ឋកិច្ច​ម៉ិ​ក​ស៊ិក សរសេរ​ថា ​ម៉ិ​ក​ស៊ិ​ក​អះអាង​ជា​ច្រើន​លើក​ថា វិធាន​ការ​បែប​នេះ​ ដែល​អនុម័ត​ដោយ​លើក​ហេតុផលពី​រឿង​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ មិន​សម​ស្រប​ឡើយ​។

ក្រុង​ម៉ិ​កស៊ីកូ​ គ្រោង​តបត​វិញ​ដោយ​យកពន្ធ​គយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រហាក់ប្រហែល​គ្នា អនុ​វត្ត​លើ​ផ​លលិត​ផល​នាំ​ចូល​ជា​ច្រើន​ពី​អា​មេ​រិ​ក មាន​ដូច​ជា ដែកថែប​សំប៉ែត អំ​ពូ​ល​ភ្លើង សាច់សត្វ​នានា​ បណ្ដា​ផលិតផល​ស្បៀង​កែ​ឆ្នៃ ដំឡូងបារាំង ទំពាំងបាយជូរ ហ្វ្រូ​ម៉ា​ព្រមទាំង​ផលិតផល​ឯទៀត​ៗ​។

រីឯ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក ​BRUNO LE MAIRE វាយតម្លៃ​នា​ថ្ងៃ​ទី​៣១ ​ឧសភា​ថា ការ​​បង្កើន​ពន្ធគយ​លើ​ដែកថែប​ និង​អា​លុយ​មី​នី​ញ៉ូ​ម មក​ពី​សហភាព​អឺរ៉ុប​ជា​រឿង​មិន​សម​​ហេតុផល អយុត្តិធម៌​ និង​គ្រោះថ្នាក់​។ ​លោក​បញ្ជាក់​ថា ​បារាំង ​និង​សហភាព​អឺរ៉ុប ពុំ​ចង់​​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​។​ មិត្ត​អា​មេ​រិ​ក​របស់​យើង​ត្រូវ​ដឹង​ថា ប្រសិនបើ​ធ្វើការ​សម្រេច​ចិត្ត​បំពារបំពាន​នានា ប្រឆាំង​សហភាព​អឺរ៉ុប​នោះ​ អឺរ៉ុប​នឹង​មិន​អាច​នៅ​ស្ងៀម​ដោយ​​ពុំ​បញ្ចេញ​ប្រតិកម្ម​តប​វិញ​នោះ​ទេ​។​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្ដា​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​យើង ហើយ​ក៏​ជា​ការ​មើល​ស្រាល​ដល់​កម្លាំង​នយោបាយ​របស់​អឺរ៉ុប​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ