ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ទទួល​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​ជាង​១​ពាន់​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែឧសភា ឆ្នាំ​២០១៨ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា (ACU) បាន​ទទួល​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​ជាង​១​ពាន់​នាក់ ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​រសៀល​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែឧសភា ឆ្នាំ​២០១៨ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា (ACU) បាន​ទទួល​អ្នក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចំនួន​ជាង​១​ពាន់​នាក់ ។​

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ​បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣៥ អាណត្តិ​ទី​២​នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោម​វត្តមាន​លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា និង​មានការ​ចូលរួម​ពី​សមាជិក​សម​ជិ​ការ​ក្រុមប្រឹក្សា​ទាំងមូល ។

លោក​ឃាង សេង​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តំណាង​លោក​ទេស រដ្ឋមន្ត្រី ឱម​យ៉ិ​ន​ទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ក្នុង​អំឡុង ខែឧសភា ឆ្នាំ​២០១៨ ដោយ​បាន​ទទួល​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន​១១៧១​នាក់ ។
ដែល​ក្នុង​នោះ​ទទួល​បានការ​តែងតាំង​ថ្មី​ចំនួន​៨៦៤​នាក់​លាលែង​ចប់​អាណត្តិ​ចំនួន​៣២​នាក់ ចូល​និវត្តន៍​ចំនួន​២​នាក់ និង​បញ្ឈប់​ពីមុខ​តំណែង​ចំនួន​២១២​នាក់ ។

ក្រៅពី​នេះ ACU បាន​ផ្ញើ​លិខិត​ទៅ​សាមី​ក្រសួង ស្ថាប័ន និង​រាជធានី​ខេត្ត ដើម្បី​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​យឺតយ៉ាវ​ក្នុង​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ។ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៣៤​ពាក្យ (​អនាមិក​១៤​ពាក្យ​ស្មើនឹង​៤១​ភាគរយ​) ។

អង្គភាព​បាន​ឲ្យ​សាមីខ្លួន​រង​ការ​ចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​១១​លិខិត​ទទួល​បានការ​បំភ្លឺ​ចំនួន​១៦​លិខិត ហើយ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​៣៣​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា ពាក្យ​ប្តឹង​របស់​គាត់​មិន​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ ACU ក៏​បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​១៩​លើក ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដល់​ក្រុមប្រឹក្សា​ឃុំ ស្មៀនឃុំ នគរបាល​ឃុំ មេ​ភូមិ អនុប្រធាន​ភូមិ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តកំពង់ចាម​ចំនួន​៣៥​គោលដៅ ។ បាន​ចូលរួម​សង្កេតការណ៍​ដេញថ្លៃ ៥៧​គម្រោង ការពិគ្រោះ​ថ្លៃ​ចំនួន​៩​គម្រោង និង​ការ​វាយតម្លៃ​គម្រោង​ចំនួន​៥​គម្រោង ។

ក្រុមប្រឹក្សាវិន័យ និង​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​ACU បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ចំពោះ​ពាក្យ​ប្តឹង​ចោទ​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ គឺ​ពុំ​ដូច​ការ​ចោទប្រកាន់​ទេ​) ។

លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ថ្លែង​ថា បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ និង​សាទរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​អង្គភាព​នេះ​បន្ត​ខិតខំ​រក​វិធីសាស្ត្រ និង​យុទ្ធវិធី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ