ព្រលឹង​ចុង​សក់ ប្រើ​ពូថៅ​​ទម្លាយ​ទ្វារផ្ទះ​កូនក្រមុំ


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តើ​នេះ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​ជា​ការ​វាយតប់​គ្នា? វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​រូប​ភាព​របស់​ក្រុម​កូនកំលោះ​ប្រើ​ពូថៅ និង​ញញួរ​វាយដំ​ទ្វារ រួម​ទាំង​ប្រើ​ជើង​ធាក់​ទ្វារ ហើយ​ចូល​ទៅ​ក្នុងផ្ទះ​ក៏​មានកូន​ក្រមុំ​បោះ​ផាវ​ដាក់ ធ្វើ​ឲ្យ​ភ្ញៀវ​រត់​ឆោឡោ ក្រោយមក​កូនកំលោះ​ក៏​សម្រុកចូល​ទៅ​បន្ទប់​កូនក្រមុំ​ដោយ​មាន​អុជ​ផាវ​រហូត​ក្លាយជា​រឿងរ៉ាវ​ដ៏​ល្បី​រន្ទឺ​មួយ​នៅ​ក្នុង​ប្រព័ន្ធ​វេ​ប​សាយ «news.sinacn» របស់​ចិន ។

របាយការណ៍​បញ្ជាក់​ថា​ហេតុការណ៍​នោះ​កើតឡើង​នៅ​ក្រុង​សឺ​ន​ចឺន ប្រទេស​ចិន ។

តាម​ធម្មតា​ទំនៀមទម្លាប់​នៃ​ការ​រៀប​ការ​របស់​ចិន​មាន​ពិធី​សុំ​ជណ្ដើរ​ឡើងជា​ជណ្ដើរ​មាស​-​ជណ្ដើរ​ប្រាក់ ។ ពិធី​នេះ​មាន​ពាក្យ​លេងសើច​ថា​ប្រ​សិន​កូនកំលោះ​ឲ្យ​ស្រោម​សំបុត្រ​​ស្រាល​នឹង​មិន​បើកផ្លូវ​ឲ្យ​ជួប​កូនក្រមុំ​ទេ ។ រឿង​នេះ​មានការ​រិះគន់​នៅ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត ហើយ​អ្នកខ្លះ​បាន​ព្រមាន​ថា​ជា​ហេតុការណ៍​ដ៏​អាក្រក់​មួយ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើប​អង្កេត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ