ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ស្រុក​រំដួល​អរគុណ​សម្តេច​តេ​ជោ​ផ្តល់​មន្ទីរពេទ្យ​បង្អែក​ព្យាបាល​សុខភាព

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ស្រុក​រំដួល​បាន​ថ្លែង​អំណ​គុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អគារ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​ស្រុក​រំដួល​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ហើយ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ស្រុក​រំដួល​បាន​ថ្លែង​អំណ​គុណ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​អគារ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​ស្រុក​រំដួល​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ហើយ​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ក្នុង​នាម​តំណាង​អោយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ស្រុក​រំដួល​ទាំងអស់​បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​មន្ទីរពេទ្យ​បង្អែក​ថ្មីស្រឡាង​ដែល​បាន​លិច​រូបរាង​ជា​បណ្តើរ​ៗ​នេះ​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ ។

លោក​ជំទាវ​កិត្ត​សង្គម​បណ្ឌិត ម៉ែ​ន សំ​អន ថ្លែង​បែប​នេះ​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា កសាង​អគារ មន្ទីរពេទ្យ​បង្អែក​«​សាមគ្គី​» ស្ថិត​នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក​ជំទាវ​កិត្តិ​សង្គម​បណ្ឌិត​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែងតែមាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះ ស្រាយ​ទុក្ខ​លំបាក​សព្វបែបយ៉ាង​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​កម្ពុជា ។

មន្ទីរពេទ្យ​បង្អែក​ដែល​នឹង​លេច​រូបរាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​បាន​ប្រើប្រាស់​ថិ​វ​កា​រាជរដ្ឋាភិបាល​សុទ្ធសាធ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រំដួល ដោយ​ការ​គិតគូរ​ខ្វល់ ខ្វា​យ​យ៉ាង​ខ្លាំង​របស់​សម្តេច​តេ​ជោ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គាំពារ​ថែរក្សា​សុខុមាលភាព​លោកយាយ​លោកតា ពូ​មីង បងប្អូន​ក្មួយ​ៗ​ឱ្យ​បាន​ល្អ​ដើ ម្បី មាន​សុខភាព​ល្អ​អាច​ប្រកប ការងារ បង្កើន​ជីវភាព​គ្រួសារ ឱ្យ​កាន់តែ ខ្ពស់​ឡើង​មាន​សេចក្ដីសុខ​សុខភាព​ល្អ និង​អាយុ​យឺនយូរ ទើប​សម្ដេច​តេ​ជោ បាន​សម្រេច​ឱ្យ​កសាង​មន្ទីរពេទ្យ​បង្អែក​នេះ ។ មន្ទីរពេទ្យ​បង្អែក​នេះ​កសាង​ឡើង​ដើម្បី​ពិនិត្យ​ព្យាបាល និង​ថែរក្សា សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ស្រុក​រំដួល រួម​ទាំង​មូលដ្ឋាន​នៅ​ជុំវិញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ