ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់​.​ក​សម្លា.ប់​ក្នុង​ថ្លុកឈាមយ៉ាងព្រៃ.ផ្សៃ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​៥១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​នឹង​កន្លែង ក្នុង​ដីចម្ការ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជាង​៤​គីឡូ ស្ថិត​ក្នុងភូមិ​សែន​តេជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៣១…

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​វ័យ​៥១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាក់​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​នឹង​កន្លែង ក្នុង​ដីចម្ការ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជាង​៤​គីឡូ ស្ថិត​ក្នុងភូមិ​សែន​តេជះ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ។

សេចក្តីរាយការណ៍​ពី​លោក​វរសេនីយ៍ត្រី ញ៉ែ​ម សុភាព អធិការរង​នគ​បាល​ស្រុក​ជាំ​ក្សាន្ត​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់​.​ក សម្លាប់​នោះ​មានឈ្មោះ ហៀ​ប សុភាព ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​បន្ត​ថា ឃាតក​មិន​ស្គាល់​មុខ​រូប​នោះ បាន​ចាក់​.​ក​ពី​ខាងឆ្វេង​ធ្លាយ​ទៅ​ខាងស្តាំ​ដាច់​ឆ្អឹង​.​ក ទើប​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម៌ ។

លោក​ថា ប​ច្ច​ប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ជនជាប់សង្ស័យ​ម្នាក់ ដែល​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​ជា​ច្រើន​លើក​រវាង​ព្រំ​ដីចម្ការ​ជាប់​គ្នា​ជាមួយ​ជន​រង​គ្រោះ ក្រោយ​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង ត្រង់​ចំណុច​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​វែកមុខ​យក​ជន​ដៃដល់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ