ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកគាំទ្រ​កម្ពុជា​ទទួល​បទ​ពិសោធន៍​នៃ​ការ​ប្រកួត​​ផ្ដាច់ព្រ័ត្រ UEFA នៅ​ទីក្រុង​ជើងឯក​របស់​ស្រា​បៀរ HEINEKEN®

5 ឆ្នាំ មុន
  • ភ្នំពេញ

អា​ថែ​ន ក្រិ​ក ៖ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់រយ​នាក់​មក​ពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ក្នុង​ប្រទេស​ក្រិ​ក ដើម្បី​ចូលរួម​ពិធីជប់លៀង​ដ៏​អស្ចារ្យ​ក្នុង​ការ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA…

អា​ថែ​ន ក្រិ​ក ៖ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់រយ​នាក់​មក​ពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ក្នុង​ប្រទេស​ក្រិ​ក ដើម្បី​ចូលរួម​ពិធីជប់លៀង​ដ៏​អស្ចារ្យ​ក្នុង​ការ​ទស្សនាការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ដ៏​ល្បីល្បាញ ក្នុង​នោះ​ក៏​មាន​ក្រុម​អ្នកគាំទ្រ​ដំបូង​គេ​បង្អស់​មក​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​។

ក្រុម​អ្នកគាំទ្រ​នេះ ត្រូវ​បាន​អញ្ជើញ​ឱ្យធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ប្រទេស​ក្រិ​ច បន្ទាប់​ពី​ប្រទេសកម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ដែល​មានការ​ចូលរួម​ពី​ខ្សែប្រយុទ្ធ​ជើង​ចាស់ Ruud van Nistelrooy នៅ​កោះ​ពេជ្រ​កាលពី​ខែ​មុន​។ នេះ​មិន​ត្រឹមតែ​ជា​លើក​ទី​១ សម្រាប់​កម្ពុជា​ចូលរួម​ជាមួយ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® ប៉ុន្តែ​ថែម​ទាំង​ជា​ក្រុម​ធំ​បំផុត​ដែល​ត្រូវ​បាន​អញ្ជើញ​ធ្វើ​ជា​តំណាង​អាស៊ី និង​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ធំ​ៗ​ទាំង​បី​។

ស្រា​បៀរ Heineken® បាន​បញ្ជូន​ពួក​គេ​តាម​ជើងហោះហើរ​ពី​ប្រទេស​កម្ពុជា ទៅ​ទីក្រុង​នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® នៅ​ប្រទេស​ក្រិ​ក ហើយ​បាន​ចេញថ្លៃ​ចំណាយ​​ជូន​ពួក​គេ​សម្រាប់​បទ​ពិសោធន៍​រយៈពេល​ប្រាំ​ថ្ងៃ​ជាមួយនឹង​ការ​ស្នាក់​នៅ​សណ្ឋា​គារ Hilton លំដាប់​ផ្កាយ​ប្រាំ ការ​ទទួល​អាហារ​ល្ងាច​នៅ​លើដំបូល ពិធីជប់លៀង​ដ៏​អស្ចារ្យ កម្មវិធី BBQ ឆ្នេរ​ខ្សាច់ និង​ដំណើរ​កម្សាន្ត​ទៅ​ទស្សនា​ប្រាសាទ​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​អា​ថែ​ន​ដូច​ជា Acropolis ប្រាសាទ Zeus និង​ប្រាសាទ Parthenon ។

ពួក​គេ​ក៏​បាន​ជួប​ជាមួយ​វីរបុរស​ឈ្នះ​ពានរង្វាន់​ជើងឯក UEFA Champions League គឺ​កីឡាករ Fernando Morientes ដែល​លេង​ឱ្យ​ក្លិប Real Madrid និង Liverpool និង Christian Karembeu ដែល​ជា​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​បារាំង​ដែល​លេង​ឱ្យ​ក្លិប Real Madrid​។ តារា​ទាំង​ពីរ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដែល​ក្រុម​អ្នកគាំទ្រ​កម្ពុជា​ស្រឡាញ់​បាល់ទាត់​អន្តរជាតិ ដោយ​ពួក​គេ​បាន​ចំណាយពេល​ជាង​មួយ​ម៉ោង​ឆ្លើយ​សំណួរ ផ្តល់​ការ​ណែនាំ ថតរូប និង​ផ្តល់​ទៅ​ឱ្យ​ក្រុម​នេះ នូវ​ឱកាស​ចែករំលែក​ភាព​រំភើប​រីករាយ​នៃ​អនុស្សាវរីយ​ចូលរួម​ទស្សនា​កម្មវិធី​ប្រកួត​ក្របខ័ណ្ឌ Champions League ។

កាលពី​យប់មិញ​នៅ​ទីក្រុង​អា​ថែ​ន បាន​បង្ហាញ​ពី​ភាព​រំភើប​រីករាយ​ក្រៃ​លែង​នៅ​ពេល​ដែល​ស្រា​បៀរ Heineken® បាន​រៀបចំ​ក្បួន​រថយន្ត​នាំ​ពួក​គេ​ទៅ​កាន់​គោលដៅ​អាថ៌​កំបាំង​មួយ ដើម្បី​ចូលរួម​ពិធីជប់លៀង​ទស្សនា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ UEFA Champions League រវាង​ក្រុម Real Madrid និង​ក្រុម Liverpool ។ សាល​មហោស្រព​ក្រិ​កមួយ​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​បង្កើត​បទ​ពិសោធន៍​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ស្រា​បៀរ Heineken® ជាមួយ​ការ​បញ្ចាំង​ផ្ទាល់​នូវ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ រួម​ជាមួយនឹង​កម្មវិធី​រាប់​ថយក្រោយ និង​កម្មវិធី​អបអរសាទរ​ក្រោយ​បញ្ចប់​ការ​ប្រកួត​។

ទស្សនិកជន​បាន​ចែក​ក្រុម​គ្នា​រវាង​ក្រុម Liverpool និង​ក្រុម Real Madrid ដូច្នេះ​អ្នក​រាល់​គ្នា​មានឱកាស​ដើម្បី​ចែករំលែក​ភាព​រំភើប​រីករាយ ហើយ​ទោះបីជា​មានការ​រន្ធត់ ការ​ភ្ញាក់ផ្​អើល និង​កា​រខក​ចិត្តជា​ច្រើន​នៅ​លើ​ទីលាន​ប្រកួត​ក៏​ដោយ ប៉ុន្តែ​បរិយាកាស​ពិធី​ជប់លៀង​នៅ​តែ​បង្ក​ភាព​សប្បាយ​រីករាយ​។


ក្រុម​មក​ពី​ប្រទេស​កម្ពុជា​បាន​រីករាយ​នឹង​ពិធីជប់លៀង​ដែល​ពួក​គេ​ជា​អ្នក​ចុង​ក្រោយ​ដែល​​បាន​វិល​ត្រឡប់​មក​កាន់​សណ្ឋាគារ បន្ទាប់​ពី​រាត្រី​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​កម្មវិធី​កីឡាបាល់ទាត់ កម្មវិធី​រាំរែក និង​កម្មវិធី​ជួប​មិត្តភក្តិ​ថ្មី​ៗ​នៅ​ទីក្រុង នៃ​ក្រុម​ជើងឯក​របស់​ស្រា​បៀរ Heineken® មក​ពី​ទូ​ទាំង​ពិភពលោក​។

ក្រុម​នេះ​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ជិះ​យន្តហោះ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ ហើយ​អ្នក​រាល់គ្នា​យល់​ស្រប​ថា វា​ជា​បទ​ពិសោធន៍​លំដាប់ថ្នាក់​ពិភពលោក​មួយ​ដែល​ផ្តល់​ជូន​ដោយ​​ស្រា​បៀរ Heineken® ជា​ស្រា​បៀរ​មាន​គុណភាព​លំដាប់​ថ្នាក់ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ