ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ពន្យល់​បាន​ទេ ទានៈ​និងចាគៈ​មាន​ន័យ​ដូច​ម្តេច ?

5 ឆ្នាំ មុន

ពាក្យ​ទាំង​ពីរ​នេះ​បើ​សំដៅយក​សេចក្តី ឃើញ​ប្រាកដ​ថា ផ្សេង​ៗ​គ្នា តែបើ​ពោល​តាម​លក្ខណៈ​នៃ​ពាក្យ​ក៏​ស្រ​ដៀង​ៗ​គ្នា ។ តាម​សេចក្តីអធិប្បាយ ចំពោះ​ពាក្យ​ថា ទាន​នេះ​មាន​ន័យ​ថា ការ​ឱ្យទាន តែ​ការ​ឱ្យ​វត្ថុ​នេះ​នៅ​ជាប់ជំពាក់​ដោយ​មច្ឆរិយៈ…

ពាក្យ​ទាំង​ពីរ​នេះ​បើ​សំដៅយក​សេចក្តី ឃើញ​ប្រាកដ​ថា ផ្សេង​ៗ​គ្នា តែបើ​ពោល​តាម​លក្ខណៈ​នៃ​ពាក្យ​ក៏​ស្រ​ដៀង​ៗ​គ្នា ។
តាម​សេចក្តីអធិប្បាយ ចំពោះ​ពាក្យ​ថា ទាន​នេះ​មាន​ន័យ​ថា ការ​ឱ្យទាន តែ​ការ​ឱ្យ​វត្ថុ​នេះ​នៅ​ជាប់ជំពាក់​ដោយ​មច្ឆរិយៈ គឺ​ឱ្យ​នៅ​ស្ទាក់ស្ទើរ​មិន​ជ្រះស្រឡះ ឬ​ឱ្យ​តាម​ទម្លាប់ មិនមែន​ជា​កិច្ច​អស្ចារ្យ​ប៉ុន្មាន​ទេ​។ ឱ្យ​មួយទៀត គឺ​ឱ្យ​ជាប់​ដោយ​តណ្ហា គឺ​បុគ្គល​អ្នក​ឱ្យទាន​មាន​ប្រាថ្នា​យក​សិរី​សួស្តី និង​ផលប្រយោជន៍​មក​ខ្លួន​វិញ​។ ឱ្យ​មួយទៀត បែប​មិន​សមគួរ គឺ​បុគ្គល​អ្នក​ឱ្យ​មានទ្រព្យ​សម្បត្តិ​ច្រើន លុះ​ត្រូវការ​ចាត់ចែង​ទាន​ក៏​ចាត់ចែង​ដោយ​រលីបរលាប​ស្តួចស្តើង​ទៅ​វិញ​។
ចំណែក​ចាគៈ ក៏​មាន​សេចក្តី​ថា ឱ្យ ឬ​លះបង់​ដែរ តែ​ចាគៈ​នេះ​ការ​លះ​វត្ថុ​ណាមួយ​ចំពោះ​បដិគ្គាហកៈ​គឺ​ដើម្បី​សង្កត់សង្កិន​នូវ​លោភៈ និង​មច្ឆរិយៈ​ឱ្យ​ស្រាលស្តើង​ចាក​សន្តាន​។ ការ​លះ​ឱ្យ​ដាច់​ស្រឡះ គឺ​មិន​ជាប់ជំពាក់​ដោយ​តណ្ហា​ឡើយ​។
ចាគៈ​នេះ​ពោល​ឱ្យ​ចំ​គឺ​ការ​លះ​វត្ថុ​ដ៏​ច្រើន​ក្រៃ​លែង ឬ​ខ្ពង់ខ្ពស់​លើសវិស័យ​របស់​មនុស្ស​សាមញ្ញ​ក្នុង​លោក​គួរ​ស្ងើច ។
ដូច្នេះ​កាលបើ​សង្កេត​មើល​តាម​ដំណើរ​សេចក្តី​ក្នុង​ន័យ​នៃ​ពាក្យ​ទាំង​ពីរ​នោះ​គង់​ឃើញច្បាស់​ថា ចាគៈ មាន​កម្លាំង​ជាង​ទានៈ ឬថា ជា​ធម៌​ខ្ពង់ខ្ពស់​ផ្សាយ​រស្មី​រុងរឿង​លេច​សេចក្តី​ទូលាយ​ល្អ​ជាង​ទានៈ ។