ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​មួយ​គ្រាប់​ឡើង​លើ ប្លន់​យក​ម៉ូតូ​ម៉ាក​ឌូ​កអស់​មួយ​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែមិថុនា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ (​ហៅ​ផ្លូវ​ម៉ៃ​ដា​) ដែល​ស្ថិត​នៅ​ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​មិ​ញ ស្ថិត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែមិថុនា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤
(​ហៅ​ផ្លូវ​ម៉ៃ​ដា​) ដែល​ស្ថិត​នៅ​ចំណុច​ស្តុ​ប​វត្ត​អង្គ​តា​មិ​ញ ស្ថិត​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ហេតុការណ៍​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់​ដែល​ទើបនឹង​ចេញពី​ជួយ​លក់​បាយ​បង​នៅ​ម្តុំ​កែង​ផ្លូវ​២០០៤ ។

 បុរស​ម្ចាស់​ម៉ូតូ​ឈ្មោះ​សូរ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​អ្នក​គិតលុយ​ក្នុង​ក្លឹ​ប​មួយ​កន្លែង រស់នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។ ម៉ូតូ​មួយគ្រឿង​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១CV-២២២២​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់ និង​មិត្តភក្ដិ​២​នាក់​ទៀត​ចេញពី​ធ្វើការ​បាន​ទៅ​ជួយ​លក់​បាយ​បង​នៅ​ម្តុំ​កែង​ផ្លូវ​២០០៤ ហើយ​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​ម៉ាក​ឌូ​ក​ចំនួន​២​គ្រឿង និង​ម៉ូតូ​កូន​ទា​មួយ​គ្រឿង ខណៈ​ពេល​ជិះ​ចេញ​បាន​បន្តិច មិត្ត​ភ​ក្តិ​របស់​គាត់​ម្នាក់​បាន​ភ្លេច​មួក​សុវត្ថិភាព​នៅ​កន្លែង​លក់​បាយរ​បស់បងនោះ​  ។

ពេល​នោះ​មិត្ត​ភ​ក្តិ​របស់​គាត់ម្នាក់​ដែល​​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​ដែរ​តែ​ពណ៌​លឿង ​បាន​ត្រឡប់​ទៅ​យក​មួក​សុវត្ថិភាព ហើយ​នៅ​សល់​តែ​គាត់​ និង​មិត្ត​ម្នាក់​ទៀត នៅ​ពេល​នោះ​គាត់​កំពុងនិយាយគ្នា​​ជាមួយ​មិត្តភក្ដិ​ដែល​ជិះ​ម៉ូតូ​កូន​ទា​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ជិះ​មក​កាក់​ពីមុខ​រូប​គាត់ ហើយ​និយាយ​ថា «​អែង​និយាយ​អី​» គាត់​ក៏​បាន​ឆ្លើយ​ថា «​ទេ ខ្ញុំ​និយាយ​ជាមួយ​គ្នា​ខ្ញុំ​ទេ​» ជនសង្ស័យ​ក៏​បាន​ដក​កាំភ្លើងខ្លី​ពី​កាបូប ម៉ាក​រ៉ូ​ឡូ ហើយ​សួរ​គាត់​ថា «​អែង​ស្គាល់​អានេះ​អត់​» ពេល​នោះ​គាត់​ឈប់ នឹង​បញ្ឈរ​ម៉ូតូ​ ហើយ​បំរុង​ដក​សោ​ម៉ូតូ តែ​ត្រូវ​ជនសង្ស័យ​និយាយ​ថា «​អែង​សាក​ដក​សោ​មើល​ អញ​បាញ់សំលាប់​អែង​ចោល​ឥឡូវ​ហើយ​» ។ បន្ទាប់​មក​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​ហើយរ​ត់ទៅ​ម្តុំ​ស្ថានីយ​ប្រេង​ដើម្បី​ឱ្យ​គេ​ជួយ តែ​ត្រូវ​ជនសង្ស័យ​បាញ់​មួយ​គ្រាប់​ឡើង​លើ​ហើយ​ជិះ​ម៉ូតូ​របស់​គាត់​ចេញ​ទៅ​បាត់ ទើប​មិត្តភក្ដិ​របស់​គាត់​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក​ដែរ​បាន​មក​ដល់​​ ហើយ​ខំ​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ជនសង្ស័យដែរ​ តែ​ដេញ​មិន​ទាន់ ហើយ​ក៏​ត្រឡប់​មកកន្លែង​កើតហេតុ​វិញ ។

ក្រោយ​ពេល​កើតហេតុ បុរស​ម្ចាស់​ម៉ូតូ និង​មិត្ត​ភ​ក្តិ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ តែ​ដោយសារ​ទីកន្លែង​កើតហេតុ​ជាប់​ព្រំប្រទល់​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ទើប​សមត្ថកិច្ច​បាន​នាំ​បុរស​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ដើម្បី​សាកសួរ និង​ស៊ើបអង្កេត​រកមុខ​សញ្ញា​ជនសង្ស័យ​​ប្លន់​​ម៉ូតូ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ