ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​លោក​ចោរ​ទាំងឡាយកុំ​ចេះ​តែ​ហ៊ាន​​​… នេះ​លទ្ធផល​ជាក់ស្តែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាលក្រសួង មហាផ្ទៃ បាន​ដេញ​តាម​ចាប់​ជន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស តាំងពី​ផ្សារ​មាន់​អាំង​រហូត​ដល់​ផ្ទះ​របស់​ខ្លួន​ទើប​ឃាត់ខ្លួន​បាននៅ​ក្បែរ​ស្តុ​ប​ទេព​ផ​ន គឺ​ផ្ទះ​លេខ​៤៥៤E0 មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់ទឹកល្អក់​ទី​២…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌទួលគោក សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាលក្រសួង មហាផ្ទៃ បាន​ដេញ​តាម​ចាប់​ជន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស តាំងពី​ផ្សារ​មាន់​អាំង​រហូត​ដល់​ផ្ទះ​របស់​ខ្លួន​ទើប​ឃាត់ខ្លួន​បាននៅ​ក្បែរ​ស្តុ​ប​ទេព​ផ​ន គឺ​ផ្ទះ​លេខ​៤៥៤E0 មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ករណី​ឆក់​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទីយប់​ថ្ងៃ​ទី​៣០
ឧសភា ។ ជនសង្ស័យ​មាន​គ្នា២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរីឆ្នាំ​២០១៨ ពណ៌​ខ្មៅ មិន​ចាំ​ផ្លា​ក​លេខ ក្រោយពី​ឆក់​បាន​ក៏​រត់គេច​ខ្លួន ។ ភ្លាម​ៗ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួង​មហាផ្ទៃ រួម​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើននាក់​ទៀត ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​តាមរហូត​ដល់​ផ្ទះ​លេខ​៤៥៤ E0 មហាវិថី​ម៉ៅ​សេទុង ចោរ​ទាំង​២​នាក់​នោះ​ក៏​ឈប់​ម៉ូតូ ហើយ​ចោរម្នាក់​បាន​រត់គេច​ខ្លួន​ឡើង​ទៅ​លើ​ផ្ទះ​បាត់​ទៅ ។ ចំណែកឯ​ចោរឆក់​ម្នាក់​ទៀត ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​បាន ។ នៅ​ក្នុង​ពេល​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​មូលដ្ឋា​ន​ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​រុករក​ចោរ​ម្នាក់​ដែល​បាន​រត់​ចូល​ផ្ទះ​ខាងលើ ។ ប្រមាណជាង​កន្លះ​ម៉ោង​ក្រោយមក ក៏​រក​ឃើញ​ខណៈ​ចោរ​នេះ ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​កៀន​ជណ្តើរ ហើយ​ក៏​បាន​បន្ត​ឃាត់ខ្លួន ។

បើ​តាម​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ដឹង​ថា នៅ​យប់​នោះ ខណៈ​ពួក​គាត់​កំពុង​ល្បាតដល់​ផ្សារ​មាន់​អាំង តាម​ផ្លូវ​លេខ​៥៩២ ក្នុង​សង្កាត់បឹង​កក់​ទី​២ ខណ្ឌទួលគោក ក៏​ប្រទះ​ឃើញ​ជន​ទាំង​២​នាក់​ខាងលើ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស​ម្នាក់ ដែល​កំពុង​ដើរ​តាម​ផ្លូវ​រួច​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។ ភ្លាម​នោះ កម្លាំង​ល្បាត ក៏​ដេញ​តាម​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋា​ន​ខណ្ឌទួលគោក រហូត​ទៅ​ដល់​ចំណុច​ខាងលើ​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បានជា​បន្តបន្ទាប់ ។ ក្រោយ​ពី​ចាប់ខ្លួន​បាន ជនសង្ស័យ​ទាំង​២
នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ឆក់​ទូរស័ព្ទ​ប៉ះ​អ្នក​បើក​តាក់ស៊ីដេញ​បុក​រហូត​ចាប់​បាន

ក្នុង​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ដែរ ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ពី​អ្នក បើកបរ​ម្នាក់​កំពុង​ចុច​លេង​នៅ​ក្នុង​រថយន្ត ដែល​ឈប់​តាម​ដងផ្លូវ​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​គេចខ្លួន តែ​សំណាងអាក្រក់​ ត្រូវ​បាន​ជន​រង​គ្រោះ បើករថយន្ត​ដេញ​បុក​ពីក្រោយ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ត្រូវ​បាន​ប្រជា ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ចាប់​វាយ​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ជូន​សមត្ថកិច្ច ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ឧសភា ត្រង់​ចំណុច​មុខ​ខុន​ដូ ISL តាម​បណ្តោយ​ផ្លូវ​៣១៣ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ជនសង្ស័យ​ទី​១​មានឈ្មោះ ប៉ា ផ​ល្លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​អង់​តែ​ន​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។ ទី​២​មានឈ្មោះ សំ ដ​ន ភេទ​ប្រុស អាយុ​៣០​ឆ្មាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ សុខ ធី មុខរបរ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ។

តាម​ប្រភព​ពី​ម្ចាស់​ទូរស័ព្ទ​អ្នក​រត់​តាក់ស៊ី​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​រូប​គាត់​បាន​ឈប់​សំរាក​ក្នុង​រថយន្ត​តាក់ស៊ី​របស់​គាត់​មួយ​គ្រឿង ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស ចត​នៅ​ចិញ្ចើម​ផ្លូវ​តាម​បណ្តោយ​ផ្លូវ​៣១៣ ដោយ​បាន​បើក​កញ្ចក់​រថយន្ត​ចំហ ហើយ​រូប​គាត់​បាន​យក​ទូរ​សព្ទ័​ដៃ ម៉ាក​អាយ​ហ្វូ​ន​អេស​សិច​ផ្លើស យក​មក​ចុច​លេង​នៅ​ក្នុង​រថយន្ត ។ខណៈនោះ​ក៏​ស្រាប់តែ​មាន​ចោរឆក់​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហា​យ​យ៉ា​តេ ពណ៌​ខ្មៅ ជិះ​មក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​ឈប់​អែប​រថយន្ត របស់​គាត់ ហើយ​បាន​ឆក់​ទូរស័ព្ទ​ពី​ដៃ​គាត់​បាន​សម្រេច ព្រមទាំង​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ។

ភ្លាម​ៗ​នោះ​ គាត់​ក៏​បាន​បើករថយន្ត​ដេញ​តាម​ពីក្រោយ មក​ដល់​ចំណុច​ផ្លូវ​លេខ​២៩១​ក្បែរ​ផ្សារ​ទួល​គោក​ក៏​សម្រេច​បើក​បុក​ពីក្រោយ បណ្តាល​ឱ្យ​ម៉ូតូ​ចោរឆក់​ដួល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ ការណ៍​ដឹង​ថា ​ជា​ចោរឆក់ ក៏​នាំ​គ្នា​វ​ស្វាគមន៍​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ជូន​សមត្ថកិច្ច ។ ចំណែក​ទូរ​សព្ទ័​ដៃ​បាន​ខ្ទាត​ចេញពី​កន្លែង​កើតហេតុ​បាត់​រក​មិនឃើញ​នោះ​ទេ ។ គួរ​បញ្ជាក់​ផង​ដែរ​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​បាន​ឡើង​ជិះ​រថយន្ត​បន្តដំណើរ​ទៅ​មុខ​បាត់​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​នោះ​ទេ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​នាំ​យក​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២​ដើម្បី​កសាង​សំណុំរឿង ៕ ​

អត្ថបទសរសេរ ដោយ