ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ Zidane លាលែង​ពី​ដំណែង​អ្នកចាត់ការ Real Madrid ទាំង​តក់ក្រហល

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ដែល​ទើបតែ​ប្រកាស​កាលពី​យប់មិញ​ថា បាន​ចាក​ចេញពី Real Madrid បាន​ប្រាប់​ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ចាកចេញ​នេះ ។ ក្រោយ​ពី​ឈ្នះ​ពាន…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ដែល​ទើបតែ​ប្រកាស​កាលពី​យប់មិញ​ថា បាន​ចាក​ចេញពី Real Madrid បាន​ប្រាប់​ពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ចាកចេញ​នេះ ។ ក្រោយ​ពី​ឈ្នះ​ពាន Champions League ហើយ​ភ្លាម ស្រាប់តែ​អ្នកចាត់ការ​ក្លិប លោក Zinedine Zidane បាន​ប្រកាស​លាឈប់​ភ្លាម ។ នេះ​ពិតជា​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ ដោយសារ​តែ​អ្នកចាត់ការ​ដែល​នាំ​ពាន​មក​ឲ្យ​ក្រុម​៣​ដង​ជាប់​ៗ​គ្នា​រូប​នេះ​ធ្លាប់​បាន​និយាយ​ថា​នឹង​មិន​ទៅ​ណា​ចោល Real Madrid ទេ ។

នៅ​ក្នុង​ការ​សម្ភាស​ជាមួយនឹង​អ្នកកាសែត​លោក​បាន​និយាយ​ថា «​អស់​រយៈពេល​៣​ឆ្នាំ​មកនេះ ខ្ញុំ​គិត​ថា​ពេល​នេះ​ជា​ពេល​គួរ​ឲ្យ​ចាកចេញ​ហើយ ។ វា​ពិតជា​ពិបាក​ក្នុង​ការ​បន្ត​ហ្វឹកហាត់​ក្រុម​រយៈពេល​យូរ​បែប​នេះ ។ ខ្ញុំ​មិនដឹង​ថា​ថ្ងៃ​មុខ​យើង​អាច​បន្ត​ឈ្នះ​ពាន​តទៅ​ទៀត​ទេ ។ នេះ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ចាកចេញ ប្រសើរ​ជាង​ធ្វើ​ឲ្យ​មាន​កំហុស​» ។

អ្នកចាត់ការ​ជនជាតិ​បារាំង​រូប​នេះ​បាន​ប្រាប់​ថា រូប​លោក​គ្មាន​មាន​ក្លិប​ណា​ដែល​ចង់ទៅ​ទេ​នៅ​ពេល​នេះ​ព្រោះ​នេះ​ជា​ការ​សម្រេចចិត្ត​ភ្លាម​ៗ​មិន​បាន​គ្រោងទុក ។ លោក​បាន​បន្ត​ថា «​ខ្ញុំ​ធ្លាប់​ប្រកាស​កាលពី​ខែកុម្ភៈ ថា​មិន​បាន​គិត​នឹង​ចាកចេញ​ទេ ។ ពិត​ណាស់ ពេល​នោះ​ខ្ញុំ​និយាយ​ចេញពី​ចិត្ត ។ ខ្ញុំ​ក៏​ធ្លាប់​និយាយ​ដែរ​ថា អ្វី​ៗ​ក្នុង​ក្លិប​អាច​នឹង​បញ្ចប់​ទៅ​ក្នុង​ពេល​មួយប៉ប្រិចភ្នែក ។ ពេល​នេះ​អស់​ពេល​សម្រាប់​ឲ្យ​ខ្ញុំ​នៅ​ទៀត​ហើយ​» ។ តើ​នរណា​អាច​នឹង​មក​ជំនួស​កៅអី​របស់​អ្នកចាត់ការ​ឆ្នើម​ម្នាក់​នេះ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ