ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ សុខ​ផេង និងសុខ សុវណ្ណ ផ្លាស់ចូល​ទ្រនំ​ថ្មី​ តែ​មិន​បង្ហើប​​ពី​​កុងត្រា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​វិសាខាដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៣០ ឧសភា កន្លងមកនេះ បាន​រៀបចំ​ពិធី​បង្ហាញ​កីឡាករ​ចំណូលថ្មី​ចំនួន​២​រូប​គឺ​កីឡាករ កែវ សុខ​ផេង…

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​វិសាខាដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បុរី​ហ្គ្រេ​ន​ភ្នំពេញ
ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​៣០ ឧសភា កន្លងមកនេះ បាន​រៀបចំ​ពិធី​បង្ហាញ​កីឡាករ​ចំណូលថ្មី​ចំនួន​២​រូប​គឺ​កីឡាករ កែវ សុខ​ផេង អតីតខ្សែប្រយុទ្ធ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​ទើប​ចែកផ្លូវគ្នា​ជាមួយ​ក្លិប​បាល់ទាត់​មួយ​ក្នុង​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី និង​កីឡាករ សុខ សុវណ្ណ អតីត​ខ្សែការពារ​ក្លិប​បាល់ទាត់​បឹង​កេ​ត​អង្គរ​។

លោក ហុ​ក សុចិ​ត្រា គ្រូ​បង្គោល​ក្លិប​បាល់ទាត់វិសាខា បាន​ថ្លែង​ថា វត្តមាន​សមាជិក​ថ្មី​ទាំង​២​រូប​នា​ពេល​នេះ​សង្ឃឹមថានឹង​ជួយ​ឱ្យ​ក្រុម​បាល់ទាត់​របស់​លោក​កាន់តែ​រឹង​មាំ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នៃ​ការ​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​លី​គ​កំពូល​កម្ពុជា ។ លោក ហុ​ក ចិ​ត្រា ឱ្យ​ដឹង​ថា ការ​សម្រេច​ទទួលយក​កីឡាករ​ទាំង​២​រូប​នេះ​មក​លេង​ឱ្យ​ក្លិប​វិសាខា​ព្រោះតែ​យល់​ឃើញ​ថា ពួក​គេ​មិន​ត្រឹមតែ​មានបទពិសោធន៍គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជា​កីឡាករ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ច្រើន​ឆ្នាំ​ទៀត​ផង​ដែលធ្វើ​ឱ្យ​លោក​សង្ឃឹមថា​កីឡាករ​ទាំង​២​នឹង​អាចជួយ​ឱ្យ​ក្លិប​បាល់ទាត់​វិសាខា​កាន់តែ​រឹង​មាំ​ថែមទៀត ។

ជាមួយនឹង​ការ​ចុះ​កិច្ចសន្យា​នា​ពេលនេះ លោក​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​រយៈពេល
ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា អាស្រ័យ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំង​២​ប៉ុណ្ណោះ​។

កីឡាករ កែវ សុខ​ផេង ដែល​ពាក់អាវ​លេខ៦៨​ពេល​ក្លាយជា​សមាជិក​ថ្មី​របស់​ក្រុម​បាល់​ទាត់វិសាខា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជាមួយនឹង​បទ​ពិសោធន៍​នៃ​ការ​លេង​បាល់​ទាត់​​ជា​ច្រើនឆ្នាំ​មកនេះ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ក្លិបបាល់ទាត់​វិសាខា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ចំណែក​កីឡាករ សុខ សុវណ្ណ ដែល​ពាក់អាវលេខ​៧៩​បាន​ថ្លែង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា លោកនឹង​សហការ​ជាមួយ​សមាជិក​ក្រុម​ឱ្យ​បាន​ល្អធ្វើ​យ៉ាងណា​ឱ្យ​ក្លិប​បាល់ទាត់​វិសាខា​កាន់តែខ្លាំង​។

លោក ឈួ ម៉េ​ង​តុង អគ្គលេខាធិការ​ក្លិប​បាល់ទាត់​វិសាខា បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្លិប​របស់​លោក​មិន​ត្រឹមតែ​យកចិត្តទុកដាក់​តែ​ទៅ​លើ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​យក​ចិត្តទុកដាក់​ទៅ​លើ​កីឡាបាល់ទះ​ទៀត​ផង ។ យើង​ដឹង​ហើយ​ថា ការ​បង្កើត​ឱ្យ​មាន​ក្រុម​បាល់ទះ​និង​បាល់ទាត់​ដែល​មាន​លក្ខណៈ​អាជីព​នេះ​ឡើង​ត្រូវ​ចំណាយ​ច្រើន​ណាស់ រីឯ​ចំណូល​ត្រឡប់​មក​វិញ​គឺ​បាន​តិច​ណាស់ ។ ទោះបី​យ៉ាងណា ដោយសារ​តែ​ការ​​ស្រឡាញ់ និង​ចង់​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ទាំង​២​ឱ្យ​មានការ​រីក​ចម្រើន ទើប​ថ្នាក់​ដឹកនាំ​ក្លិប​វិសាខា​មិន​រួញរា​ក្នុង​ការ​វិនិយោគ​លើ​ការបង្កើត​ក្លិប​បាល់ទាត់​និង​បាល់ទះ​នេះ​ឡើង​។

ពេល​អ្នក​សារព័ត៌មាន​សួរ​ថា បើសិន​កីឡាករក្លិប​លោក​លេង​ល្អ​មានឈ្មោះ​ល្បី​ហើយ​ត្រូវក្លិប​បរទេស​ចង់​ទិញ​យក​ទៅ​លេង​ឱ្យ​ក្លិប​របស់​គេ តើ​លោក​គិត​យ៉ាងម៉េច? លោក ឈួ ម៉េ​ង​តុង ថ្លែង​ថា ក្លិប​របស់​លោក​មិន​ត្រឹមតែ​មិន​ហាមឃាត់​កីឡាករ​ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​សប្បាយចិត្ត​ទៅ​វិញ​ទេ​ព្រោះ​វា​ជា​មោទនភាព​ខ្លាំង​ណាស់​ក្នុង​នាម​ជា​ខ្មែរ​ពេល​បានឃើញ​កីឡាករ​ខ្មែរ​ទៅ​លេង​នៅ​ក្រៅប្រទេស​បែប​នេះ ។ ការ​ចុះ​កិច្ចសន្យា​ទទួល​​យក​កីឡាករ​២​រូប​នេះ​មក​លេង​ឱ្យក្លិប​វិសាខា​មិន​ទាន់​គ្រប់គ្រាន់​ទេ ព្រោះ​ក្លិប​​លោក​​​ចង់បាន​កីឡាករ​ល្អ​ៗ​ច្រើន​នាក់​ទៀត​មក​ជួយដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្លិប​ខ្លាំងៗ​​នៅ​ក្នុង​លី​គកំពូល​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ