ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​ខឹង​នឹង​ការ​ហាមឃាត់​សាច់​ជ្រូក​មាន​ធាតុ Ractopamine

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក (USTR) ពិចារណា​កាត់​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រទេស​ថៃ ដើម្បី​ឆ្លើយ​តប​នឹង​ប្រទេស​ថៃ ដែល​បដិសេធ​នឹង​ការ​នាំ​ចូល​សាច់​ជ្រូក​មាន​ធាតុ Ractopamine (​គឺជា​សារធាតុ​បន្ថែម​មួយ​ដែល​ប្រទេស​ភាគច្រើន​បាន​ហាម​ឃាត់)។ លោក…

ទីក្រុង​បាងកក ៖ ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​ក (USTR) ពិចារណា​កាត់​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រទេស​ថៃ ដើម្បី​ឆ្លើយ​តប​នឹង​ប្រទេស​ថៃ ដែល​បដិសេធ​នឹង​ការ​នាំ​ចូល​សាច់​ជ្រូក​មាន​ធាតុ Ractopamine (​គឺជា​សារធាតុ​បន្ថែម​មួយ​ដែល​ប្រទេស​ភាគច្រើន​បាន​ហាម​ឃាត់)។

លោក Nattaporn Jatusripitak អ្នក តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ច​ការ​អាជីវកម្ម បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ថៃ​បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រួម អំពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ថា ថៃ​នឹង​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​ដែល​មាន​សារធាតុ Ractopamine នេះ លុះត្រាតែ​មានការ​សិក្សា និង​ភស្តុ​តាង​បញ្ជាក់​គ្រប់គ្រាន់​ថា កម្រិត​នៃ​សារធាតុ​នេះ គឺ​មាន​សុវត្ថិ​ភាព​​គ្រប់គ្រាន់​សម្រាប់​អតិថិជន​ថៃ ។ ដូច្នេះ ប្រទេស​ថៃ និង​សហរដ្ឋអាមេរិក បាន​ព្រម​ព្រៀង​ស្នើ​ភស្តុ​តាង​នានា ដើម្បី​ស្រាវជ្រាវ​បញ្ហា​នេះ​បន្ថែម​ទៀត ។

ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ធ្វើ​បទ​បង្ហាញ​ព័ត៌មាន​មួយ​ទាក់ទង​នឹង​ការ​បន្ត​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ ដែល​សហរដ្ឋអាមេរិក​បាន​ផ្តល់​ជូន​ប្រទេស​ថៃ រយៈពេល​៣​ឆ្នាំ​ទៀត គឺ​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា តទៅ ។

លោក Nattaporn Jatusripitak បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​អនុ​គ្រោះ​ពន្ធ​លើ​កសិផល និង​ផលិតផល​ឧស្សាហកម្ម​ជាង​៣.៤០០​ប្រភេទ ដែល​នាំ​ចេញពី​ប្រទេស​ថៃ ។

កាលពី​ឆ្នាំ​២០១៧ ប្រទេស​ថៃ​បាន​អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ស្មើនឹង​៤,១​ប៊ី​លាន​ដុល្លារ គឺ​ច្រើន​ជាង​ឆ្នាំ​២០១៦ ដល់​ទៅ​៤,៥៧% ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ