ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​ដេក​លើ​ស៊ី​ក្លូ​​ហូរ​ឈាម គ្រប់​គ្នា​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់ជាអ្នក​​ធាក់​ស៊ី​ក្លូ​ម្នាក់​ផឹកស្រវឹង​ដើរ​ដួល​បោក​ក្បាល​ហូរ​ឈាម​ប្រឡាក់​ខោអាវ រួច​​ជិះ​ស៊ី​ក្លូ​ទៅ​រក​សមាគម​ស៊ី​ក្លូ​ឲ្យ​ជួយ​គាត់ ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​ស្មាន​តែ​មាន​គេ​វាយ​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បរិវេណ​ផ្សារ​អូ​រឬ​ស្សី ក្នុង​សង្កាត់​ផ្សារ​អូរ​ស្សី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់ជាអ្នក​​ធាក់​ស៊ី​ក្លូ​ម្នាក់​ផឹកស្រវឹង​ដើរ​ដួល​បោក​ក្បាល​ហូរ​ឈាម​ប្រឡាក់​ខោអាវ រួច​​ជិះ​ស៊ី​ក្លូ​ទៅ​រក​សមាគម​ស៊ី​ក្លូ​ឲ្យ​ជួយ​គាត់ ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​ស្មាន​តែ​មាន​គេ​វាយ​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បរិវេណ​ផ្សារ​អូ​រឬ​ស្សី ក្នុង​សង្កាត់​ផ្សារ​អូរ​ស្សី​៣ ខណ្ឌ​៧​មក​រា ។

បុរស​រង​របួស​ឈ្មោះ ឈួ​ន សុខ​វឿ​ន អាយុ​៥៧​ឆ្នាំ មុខរបរ​រត់​ស៊ី​ក្លូ រស់នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល មានកូន​បី​នាក់​ ស្រី​២​នាក់​ និង​ប្រុស​ម្នាក់​។

តាម​ប្រភព​ព​ត័​មាន​ពី​បុរស​ម្នាក់​បានឱ្យ​ដឹង មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ជា​អ្នក​ធាក់​ស៊ី​ក្លូ​មាន​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​ជោក​​ខោអាវ ​អង្គុយ​លើ​ស៊ី​ក្លូ​ដែល​ឈប់​នៅ​មុខ​ផ្ទះ​មួយកន្លែង​ក្បែរ​សមាគម​ស៊ី​ក្លូ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា មាន​អ្នក​វាយ​ទើប​បណ្តាល​ឲ្យ​គាត់​រង​របួស​បែប​នេះ ហើយ​ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ធ្វើការ​ទំនាក់ទំនង​ទៅ​សមាគម​ស៊ី​ក្លូ​ឱ្យ​ជួយ​អន្តរាគមន៍ តែ​ជន​រង​គ្រោះ​មាន​ប័ណ្ណ ប​.​ប​.​ស ដែល​ចូល​មន្ទីរពេទ្យ​ដោយ​មិនបាច់​បង់លុយ​ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ។

បើ​តាម​សម្តី​ពី​បុរស​ម្នាក់​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ផឹកស្រា​នៅផ្ទះ​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃរសៀល មិន​បាន​រត់​ស៊ី​ក្លូ​ទេ ខណៈ​ពេល​ផឹកស្រា​ស្រវឹង​បាន​ដើរ​រអិល​ជើង​ដួល​បោក​ក្បាល​នឹង​ជញ្ជាំង​ផ្ទះ​បែក​ចិញ្ចើម​ហូរ​ឈាម ហើយ​ជន​រង​គ្រោះ​បាន​ធាក់​ស៊ី​ក្លូ​ទៅ​សមាគម​ស៊ី​ក្លូ​ឲ្យ​គេ​ជួយ ពេល​ទៅ​ដល់​សមាគម​បាន​ឈប់​ស៊ី​ក្លូ​ដេក​ហូរ​ឈាម ធ្វើ​ឲ្យ​អ្នក​ដែល​ឃើញ​បែប​នេះ​ស្មាន​តែ​មាន​អ្នក​វាយ​គាត់ ទើប​មានការ​ផ្អើល​ឆោឡោ ។

ក្រោយ​កើតហេតុ ត្រូវ​បាន​ខាង​សមាគម​ស៊ី​ក្លូ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ រួច​ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ