ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ផ្ទះ​វិញ​រករឿង​លេង​កា.ប់​ប្រពន្ធ​មួយ​ពូថៅ​យ៉ាង​ចាស់ដៃ​រត់​បាត់​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ស្រវឹងស្រា​ទាស់សម្តី​ជាមួយ​ប្រពន្ធ​បាន​ពន្លះ​មួយ​ពូថៅ​រយះ​ក្បាល​រត់គេច​ខ្លួន​បាត់ ។ ករណី​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ចេក…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ស្រវឹងស្រា​ទាស់សម្តី​ជាមួយ​ប្រពន្ធ​បាន​ពន្លះ​មួយ​ពូថៅ​រយះ​ក្បាល​រត់គេច​ខ្លួន​បាត់ ។ ករណី​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បន្ត​ថា សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆ​ន ស្រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​កើតហេតុ​ខាងលើ ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​ឈ្មោះ រួន រ អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ ។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ប្តី​ខ្លួន​បាន​មក​ពី​ផឹកស៊ី​វិញ​មាន​សភាព​ស្រវឹង​ជោគ​ជាំ​លុះ​មក​ដល់​ផ្ទះ​វិញ​ក៏​បាន​រករឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ បណ្តាល​ឲ្យ​កើតជា​អំពើ​ហិង្សា ហើយ​ក៏​បាន​ស្ទុះ​ទៅ​យក​ពូថៅ រួច​កាប់​មក​លើ​ខ្លួន​មួយ​កន្លែង​ចំ​ក្បាល ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​មាន​របួស​រយះ​ប្រវែង​៣​សង់ទីម៉ែត្រ ដោយ​មាន​ឈាម​ហូរ​ខ្លាំង​ពេក​សាច់ញាតិ​ក៏​នាំ​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្ទោង បន្ទាប់​ពី​បាន​កាប់​ប្រពន្ធ​របួស​ហើយ​ប្តី​គាត់​ក៏​បាន​រត់គេច​ខ្លួន​បាត់ ។

ចំពោះ​ករណី​នេះ​សមត្ថកិច្ច​ក៏​កំពុង​តែ​តាម​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក​ជា​ប្តី ដើម្បី​មក​ទទួលទោស​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ