ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន​អ៊ូ​ខុ​ង ត្រូវ​ប៉ូលិស​ចាប់ខ្លួន

5 ឆ្នាំ មុន

«​សុ​ី​ន​ហួ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​ពី​សកម្មភាព​ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​តែងខ្លួន​ជា «​ស៊ុន​អ៊ូ​ខុ​ង​»​តួអង្គ​ដ៏​ល្បី​នៅ​ក្នុង​រឿង «​ថាំង​ចេ​ង​ទៅ​ចម្លង​ធម៌​» របស់​ចិន ដោយសារ​គេ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ និង​ស្រវឹងស្រា ។ ការ​ចាប់ខ្លួន​បុរស​នោះ​មានការ​ចាប់អារម្មណ៍​ពី​មហាជន…

«​សុ​ី​ន​ហួ​»​របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​ពី​សកម្មភាព​ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​តែងខ្លួន​ជា «​ស៊ុន​អ៊ូ​ខុ​ង​»​តួអង្គ​ដ៏​ល្បី​នៅ​ក្នុង​រឿង «​ថាំង​ចេ​ង​ទៅ​ចម្លង​ធម៌​» របស់​ចិន ដោយសារ​គេ​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ និង​ស្រវឹងស្រា ។

ការ​ចាប់ខ្លួន​បុរស​នោះ​មានការ​ចាប់អារម្មណ៍​ពី​មហាជន នៅ​ខេត្ត​ហុ​ឺ​បុ​ើ​យ ប្រទេស​ចិន​ដោយ​គេ​បាន​តែងខ្លួន​ជា​ស៊ុន​អ៊ូ​ខុ​ង​តួអង្គ​នៅ​ក្នុង​រឿងព្រេង​របស់​ចិន ។ គេ​បាន​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ ហើយ​ត្រូវ​ប៉ូលិស​ផ្លុំ​កញ្ចែ​ឲ្យ​ឈប់ និង​ត្រួតពិនិត្យ​ឯកសារ​នានា ។ ទន្ទឹម​នោះ​ដោយ​ធុំក្លិន​ស្រា ប៉ូលិស​ក៏​នាំ​ទៅ​វាស់​ជាតិ​អាល់កុល ។
លទ្ធផល​បង្ហាញ​ថា​មាន​ជាតិ​អាល់កុល​ហួស​កម្រិត​កំណត់ ។ ដូច្នេះ​ហើយ​គេ​រង​ការ​ចោទប្រកាន់​បើកបរ​ក្នុង​ពេល​ស្រវឹង​ត្រូវ​ពិន័យ​១.០០០​យាន់ ឬ​ប្រហែល​១៥០​ដុល្លារ រួម​ទាំង​កាត់​ពិន្ទុ​លើ​ប័ណ្ណបើកបរ​ចំនួន​១២​ពិន្ទុ ។

ស៊ុន អ៊ូ​ខុ​ង បាន​ព្យាយាម​រៀបរាប់​ប្រាប់​ប៉ូលិស​ឲ្យ​ជួយ​សម្រួល ដោយ​បញ្ជាក់​ថា​គេ​តុបតែង​កាយ​បែប​នេះ​ព្រោះ​ទើបតែ​មក​ពី​សម្តែង និង​បាន​ទទួលស្គាល់​ថា​ស្រវឹង​តិចតួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ