ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចាណាស់! ទោះ​គាត់​ខំ​ស្រែក​យ៉ាង​ណា​នៅ​តែ​មិន​ឮ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​ទៅ​មើល​ស្រែ​ហើយ​ដើរ​ជាន់​ខ្សែលួស​ឆក់​កណ្ដុរ​ដែល​អ្នក ធ្វើស្រែ​ជាប់​គ្នា​រាយ​ឆក់​កណ្ដុរ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា នៅ​ចំណុច​ដីស្រែ​ប្រាំង​ក្រោយ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ។…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​តែ​ទៅ​មើល​ស្រែ​ហើយ​ដើរ​ជាន់​ខ្សែលួស​ឆក់​កណ្ដុរ​ដែល​អ្នក ធ្វើស្រែ​ជាប់​គ្នា​រាយ​ឆក់​កណ្ដុរ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៣​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា នៅ​ចំណុច​ដីស្រែ​ប្រាំង​ក្រោយ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ។

មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ា​យ ទឹម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពា ស្រុក​មុខកំពូល មុខរបរ​កសិករ ចំណែក​អ្នក​រាយ​ខ្សែលួស​ឆក់​កណ្ដុរ​ក្នុង​ស្រែ​របស់​ខ្លួន ឈ្មោះ​ស៊ឹ​ម ម៉ា​ប់ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ​ក្នា មុខរបរ​កសិករ​។ ហើយ​វត្ថុ​តាង​មាន អា​គុយ​ម៉ាក BB N70L មួយ អាំង​ម៉ូ​ទ័​រ​១​គ្រឿង ខ្សែលួស​ពណ៌​ស​ប្រវែង​១២០​ម៉ែត្រ និង​ជ​ន្ទុ​ល​ឬ​ស្សី​ខ្លី​ៗ​មួយ​ចំនួន​។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​បន្ត​ថា មុន​កើតហេតុ នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​៣០ ឧសភា ម្ចាស់​ស្រែ​បាន​យក​អា​គុយ​៧០​អាំ​ពែ និង​ម៉ូ​ទ័​រ​ទៅ​រាយ​ឆក់​កណ្ដុរ​នៅ​កន្លែង​កើតហេតុ​ដូច​សព​ដង ដោយ​មាន​ដាក់​ឈើ​ខ្វែង និង​ស្បោង​កៅស៊ូ​ជា​សំគាល់​ឱ្យ​គេ​ដឹង លុះ​ម៉ោង​១០​យប់​មេឃ​ភ្លៀង​ក៏​ឈប់​ឆក់​មក​ផ្ទះ​វិញ​រហូត​ដល់​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣១ ក៏​យក​ឧបករណ៍​ទៅ​រាយ​ឆក់​កណ្ដុរ​បន្ត​ទៀត ។ ក្រោយ​ពី​រាយ​រួច​បាន​ប្រហែល​១​ម៉ោង ទើប​ដើរទៅ​រើស​សត្វ​កណ្ដុរ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដើរមក​មើល​សន្ទូង​របស់​ខ្លួន​ដែល​នៅ​ជាប់​ព្រំ​ដី​គ្នា​ខាងជើង ។ ពេល​នោះ​អ្នក​រាយ​ខ្សែលួស​ឃើញ​ជន​រង​គ្រោះ​ដើរ​ចូល​មក​ក៏​ស្រែក​ប្រាប់​ថា «​ខ្ញុំ​មិន​ទាន់​ដក​អា​គុយ​ទេ​» តែ​ជន​រង​គ្រោះ​មិន​លឺ​នៅ​តែ​ដើរ​ចូល​ទៀត​ជិត​ដល់ ម្ចាស់​ភ័យ​ក៏​រត់​ទៅ​ដក​ដ​ង្គៀ​ប​ចេញពី​ក្បាល​អា​គុយ រួច​ងាក​ទៅ​មើល​ជន​រង​គ្រោះ​ឆក់​ដួល​បាត់​ទៅ​ហើយ​។

លោក​បន្ត​ទៀត​ថា ក្រោយមក​ម្ចាស់​ស្រែ​ក៏​មក​ជួយ​ធ្វើ​ចលនា​ឱ្យ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ហើយ លុះ​ម៉ោង​៦​ព្រឹក​កូន​ជន​រង​គ្រោះ និង​បងប្អូន​ក្នុងភូមិ​នាំ​គ្នា​យក​សព​ជន​រង​គ្រោះ​មក​តម្កល់​ទុក​នៅផ្ទះ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​អំពារ​តែ​ម្តង​។

ក្រោយ​ពេល​ទទួល​ដំណឹង​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​​សព រួច​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​មែន ក្រោយមក​សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធើ្វ​បុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រាយ​ខែ​លួស​ឆក់​កណ្តុរ​ត្រូវ​នគរបាល​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ