ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​គ្មាននរណាមើល​ទាន់… បែក​ការណ៍​ត្រង់​កាមេរ៉ា​បង្កប់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយ ត្រូវ​បាន​ព្យួរការងារ ក្រោយ​ពី​ឃើញ​កំពុង​ស្តោះ​ទឹកមាត់​ចូល​ក្នុង​កែវ​ទឹក​របស់​ថៅកែ​។ នៅ​ក្នុង​វី​ដេ​អូ​ពី​កាមេរ៉ា​បង្កប់​មួយ​បាន​ឲ្យ​ឃើញ​ថា បុរស​ម្នាក់​ដែល​ជា​ជំនួយការ​មេ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយ ត្រូវ​បាន​ព្យួរការងារ ក្រោយ​ពី​ឃើញ​កំពុង​ស្តោះ​ទឹកមាត់​ចូល​ក្នុង​កែវ​ទឹក​របស់​ថៅកែ​។

នៅ​ក្នុង​វី​ដេ​អូ​ពី​កាមេរ៉ា​បង្កប់​មួយ​បាន​ឲ្យ​ឃើញ​ថា បុរស​ម្នាក់​ដែល​ជា​ជំនួយការ​មេ បាន​លួច​ក្រឡេក​មើល​ឆ្វេង​ស្តាំ ហើយ​អោន​មុខ​ស្តោះ​ទឹកមាត់​ចូល​ក្នុង​កែវ​ទឹក​ដែល​ជា​របស់​មេ​។ គាត់​ធ្វើ​បែប​នេះ ដោយ​គិត​ថា គ្មាន​នរណា​មើល​ទាន់​។ ការ​គិត​បែប​នេះ ពិតជា​ស៊យ​ធំ​ហើយ ព្រោះថា​ក្នុង​ការិយាល័យ​របស់​មេមាន​កាមេរ៉ា​បង្កប់​។

តាម​ការ​ពិត មេ​មិន​បានដឹង​ថា បុរស​នោះ​ធ្វើ​បែប​នេះ​ទេ​។ ទាល់តែ​ពេល​គាត់​យក​ទឹក​មក​ផឹក​បាន​មានការ​សង្ស័យ ដែល​នាំ​ឲ្យ​មានការ​ឆែក​កាមេរ៉ា​។ ពេល​នោះ​ហើយ ជា​ពេល​ដែល​រឿង​នឹក​ស្មាន​មិន​ដល់​កើតឡើង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿងរ៉ាវ​នេះ​មិនមែន​កម្រ​នឹង​កើត​នោះ​ទេ​។ នៅ​ពេល​ថ្មី​ៗ​នេះ ក៏​មាន​មួយ​ករណី​ទៀត ដែល​បុគ្គលិក​ម្នាក់​លួច​នោម​ដាក់​ក្នុង​ពែង​ទឹក​របស់​ថៅកែ មុន​នឹង​យក​ទៅ​ឲ្យ​ផឹក​។ មនុស្ស​ពិតជា​ពិបាក​ស្មាន​មែន​!

វីដេអូឃ្លីប​ដក​ស្រង់​ចេញពី ៖ metro news ht

https://www.youtube.com/watch?v=H6iprl4L9Dk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ