ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បែប​នេះ នរណា​មិន​ផ្អើល​ជាប់​នឹង​ដើម​ព្រីង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រោះតែ​ការ​ស្រលាញ់​ចំពោះ​កូន​ឱ​ពុក​ម្តាយ​បាន​ស្តីប្រដៅ​ឱ្យ​ចេះ​ជួយ​កិច្ចការ​ផ្ទះ ប៉ុន្តែ​មិន​នឹក​ស្មានថា ក្រោយ​ស្តី​ប្រដៅ​កូនប្រុស​ចិត្តខ្លាំងរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ជាប់​ដើម​ព្រីង​ស្លាប់​ទាំង​យប់​សោះ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា ស្ថិត​នៅ​ភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ព្រោះតែ​ការ​ស្រលាញ់​ចំពោះ​កូន​ឱ​ពុក​ម្តាយ​បាន​ស្តីប្រដៅ​ឱ្យ​ចេះ​ជួយ​កិច្ចការ​ផ្ទះ ប៉ុន្តែ​មិន​នឹក​ស្មានថា ក្រោយ​ស្តី​ប្រដៅ​កូនប្រុស​ចិត្តខ្លាំងរ​ត់ទៅ​ចង​.​ក​សម្លាប់​ខ្លួន​ជាប់​ដើម​ព្រីង​ស្លាប់​ទាំង​យប់​សោះ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣១ ឧសភា ស្ថិត​នៅ​ភូមិ​អន្លង់​ធម្ម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ហឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​កើតហេតុ​។

បើ​តាម​សមត្ថកិច្ច​ស្រង់​សំដី​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា កាលពី​ព្រលប់​ឱ​ពុក​ម្តាយ​បាន​ស្តីប្រដៅ​កូន​ខិតខំ​ជួយ​ធ្វើការ​កុំ​ដើរ​លេង​ច្រើន​ពេក ព្រោះ​ខ្លួន​ក៏​ចាស់​ណាស់​ទៅ​ហើយ ។ បន្ទាប់​ពី​ស្តីប្រដៅ​រួច ឱ​ពុក​ម្តាយ​ក៏​ចូល​សំរាក​អស់​ទៅ រហូត​ដល់​វេលា​កើតហេតុ​ទើប​ភ្ញាក់ផ្អើល​ថា ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ អាជ្ញាធរ​ភូមិ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឃើញ​ថា ជន​រង​គ្រោះ​បាន​យក​ខ្សែ​ជ័រ​ពណ៌​ខ្មៅ ចង​.​ក​សម្លាប់​​ខ្លួន​ជាប់​នឹង​ដើម​ព្រីង​កម្ពស់​២,៥០​ម៉ែត្រ នៅ​ខាងត្បូង​ភូមិ​ចម្ងាយ​១០០​ម៉ែត្រ ។ ចំណែក​​ក្រុម​គ្រួសារ​ក៏​ទទួលស្គាល់​ថា ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ