ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ COCD ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ដល់​ប្រជា​ជន​ស្រុក​ភ្នំក្រវាញ

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​ ៖ ដើម្បី​ឱ្យ​ប្រជា​ជន​នៅ តាម​ជន​បទ​មាន​ទឹក​ស្អាត​បរិ​ភោគ​ កាត់​បន្ថយ​នូវ​ជំងឺ​រាក​ ជំងឺ​ផ្សេងៗ​ទៀត និង​កាត់​បន្ថយ​នូវ​ថ្លៃ​ព្យាបាល​ជំងឺ​ក្នុង​គ្រួសារ​នោះ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ២០១១ អង្គ​ការ​កម្ពុជា​ដើម្បី​កុមារ​និង​ការ​អភិវឌ្ឍ (COCD)បាន​ធ្វើ​ពិធី​ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ចំនួន​៤៥០​ធុង​ ដល់​ប្រជា​ពល​រដ្ឋ​៤៥០​គ្រួសារ​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ​​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រា​លី

ខេត្ត​ពោធិ៍​សាត់​​ ៖ ដើម្បី​ឱ្យ​ប្រជា​ជន​នៅ តាម​ជន​បទ​មាន​ទឹក​ស្អាត​បរិ​ភោគ​ កាត់​បន្ថយ​នូវ​ជំងឺ​រាក​ ជំងឺ​ផ្សេងៗ​ទៀត និង​កាត់​បន្ថយ​នូវ​ថ្លៃ​ព្យាបាល​ជំងឺ​ក្នុង​គ្រួសារ​នោះ កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ២០១១ អង្គ​ការ​កម្ពុជា​ដើម្បី​កុមារ​និង​ការ​អភិវឌ្ឍ (COCD)បាន​ធ្វើ​ពិធី​ចែក​ធុង​ចំរោះ​ទឹក​ស្អាត​ចំនួន​៤៥០​ធុង​ ដល់​ប្រជា​ពល​រដ្ឋ​៤៥០​គ្រួសារ​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ​​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​រដ្ឋា​ភិ​បាល​អូស្ត្រា​លី​។

លោក​ប៊ិន បូរ៉ា ប្រធាន​សម្រប​សម្រួល​អង្គ​ការ​ COCD ប្រចាំ​ស្រុក​ភ្នំ​ក្រវាញ​បាន​បញ្ជាក់​ថា  អង្គ​ការ​កម្ពុជា​ដើម្បី​កុមារ​និង​ការ​អភិវឌ្ឍ​ជា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ក្នុង​ស្រុក​ មិន​រក​ប្រាក់​ចំណេញ​ មិន​ប្រកាន់​សាសនា​ និង​មិន​បំរើ​ឱ្យ​​គណ​បក្ស​នយោ​បាយ​ណាមួយ​ឡើយ​។ អង្គ​កា​រ​នេះ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហា​ផ្ទៃ​នៅឆ្នាំ​​២០០៨​កំពុង​អនុវត្ត​កម្ម​វិធី​ធំៗ​ចំនួន​៤​នៅ​ស្រុក​ភ្នំ​ក្រវាញ​ គឺ​ ១-លើក​កំពស់​ការ​អប់រំ, ២-លើក​កំពស់​សុខ​ភាព​បឋម​, ៣-លើក​កំពស់​កំរិត​ជីវ​ភាព​ប្រជា​ជន​ និង​៤-កម្ម​វិធី​ប្រឆាំង​ការ​ជួញ​ដូរ​កុមារ​។ លោក​ឱ្យ​ដឹង​ថា ក្នុង​កម្ម​វិធី​លើក​កំពស់​សុខ​ភាព​បឋម​នេះ​ ក្រៅ​ពី​ចែក​ធុង​ចំរោះ ​អង្គ​ការ​បាន​ផ្តល់​បង្គន់​អនា​ម័យ​ និង​ជីក​អណ្តូង​ទឹក​ឱ្យ​ប្រជា​ជន​បាន​ប្រើ​ប្រាស់​ទៀត​ផង​។ ដោយ​ការ​អនុ​​វត្ត​កម្ម​វិធី​បាន​ជោគ​ជ័យ​ រដ្ឋា​ភិ​បាល​ប្រទេស​អូស្ត្រា​លី​បាន​ផ្តល់​ថវិកា​ដល់​អង្គ​ការ​ COCD ដើម្បី​អនុវត្ត​កម្ម​វិធី​លើក​កំពស់​សុខ​ភាព​បឋម​ និង​កម្ម​វិធី​លើក​កំពស់​កំរិត​ជីវ​ភាព​ប្រជា​ជន​ចាប់​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១១​នេះ នៅ​ភូមិ​ចំនួន​៥​ ក្នុង​ឃុំ​ផ្ទះ​រុងបន្ថែម​ទៀត​។

លោក​ទូច សំបូរ អភិ​បាល​ស្រុក​ភ្នំ​ក្រវាញ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គ​ការ​ COCD ដែល​បាន​ផ្តល់​ធុង​ចំរោះ​ទឹក​ស្អាត​​ដល់​ប្រជា​ជន​ឃុំ​​សំរោង​នា​ពេល​នេះ​សំរាប់​​ប្រាស់​។ អង្គ​ការ​ COCD ចូល​មក​អភិវឌ្ឍក្នុង​ស្រុក​ភ្នំ​ក្រវាញនា​ឆ្នាំ​២០០៩ ដែល​មាន​កម្ម​វិធី​ធំៗ​ទាំង​៤​ខាង​លើ​ គឺ​ពិត​ជា​បាន​លើក​កំពស់​សុខ​ភាព​ប្រជា​ជន​តាម​តំបន់​គោល​ដៅ​ជាមួយ​មន្ត្រី​សុខា​ភិ​បាល​ខេត្ត​ពោធិ៍​សាត់​ និង​ចូល​រួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​អភិវឌ្ឍប្រទេស​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ពល​រដ្ឋ​។

លោក​អភិ​បាល​ស្រុក​ ​បាន​ផ្តាំ​ផ្ញើ​សូម​ឱ្យ​ប្រជា​ជន​ដែល​ទទួល​បាន​ធុង​ចំរោះ​ទឹក​ស្អាត​ពី​អង្គ​ការ​ COCD នេះ​យក​ទៅ​ប្រើ​ប្រាស់​តាម​ការ​ណែ​នាំ​របស់​មន្ត្រី​អង្គ​ការ​ ដើម្បី​​បាន​ទឹក​ស្អាត​​គ្មាន​មេរោគ​ប្រើ​ប្រាស់​ និង​ទទួល​ទាន​។ មាន​ធុង​ចំរោះ​​កាត់​បន្ថយ​ជំងឺ​ ចំណេញ​ពេល​វេលា​ ចំណេញ​ថវិកា និង​ត្រូវ​ថែ​ទាំ​ឱ្យ​បាន​គង់​វង្ស​។ ជាមួយ​គ្នា​នេះ​លោក​បាន​សំណូម​ពរ​ឱ្យ​មាតា​ បិតា អាណា​ព្យា​បាល​​ បញ្ជូន​កូនទៅ​​ចូល​រៀន​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ហើយ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរា
ច​រ​ណ៍ផង​ដែរ ៕