ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សែ​ន​មហារីក​សុដន់មិន​ត្រឹម​តែ​ស្ត្រី​ទេ ​បុរស​ក៏ប្រឈម​មុខ​ខ្ពស់ដែរ

5 ឆ្នាំ មុន

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា មាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ពីរ​បី​នាក់​ត្រូវ​បាន​គេ​ពិនិត្យ​​រក​មើល​ហ្សែ​ន​ដែល​បំបែក​ខ្លួន ហើយ​អាច​បង្កើន​ការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​មហា​រីក​សុដន់ និង​មហារីក​ផ្សេង​ៗ​ទៀត​។ ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន BRCA1 និង BRCA2 នឹង​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូ​វ៉ែ…

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា មាន​បុរស​ជនជាតិ​អា​មេ​រិ​ក​ពីរ​បី​នាក់​ត្រូវ​បាន​គេ​ពិនិត្យ​​រក​មើល​ហ្សែ​ន​ដែល​បំបែក​ខ្លួន ហើយ​អាច​បង្កើន​ការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​មហា​រីក​សុដន់ និង​មហារីក​ផ្សេង​ៗ​ទៀត​។ ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន BRCA1 និង BRCA2 នឹង​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូ​វ៉ែ ប៉ុន្តែ​ការ​បំបែក​​ខ្លួន​ទាំងនេះ​ ក៏​បង្កើន​ការ​ប្រឈម​នឹង​មហារីក​លើ​បុរស​ដែរ​។

បើសិនជា​បុរស​មាន​ហ្សែ​ន​បំបែក​ខ្លួន BRCA ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​របស់​ពួក​គេ​​នឹង​កើនឡើង​រហូត​ដល់​១០០​ដង​ឯណោះ​ ប៉ុន្តែ​វា​មិន​គ្រាន់តែ​ជា​មហារីក​សុដន់​ទេ តែ​ការ​​បំបែក​ខ្លួន​របស់ BRCA នេះ​ នឹង​ធ្វើ​ឲ្យ​បុរស​ប្រឈម​កាន់តែ​ខ្លាំង​នឹង​លើ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ប្រភេទ​កាច ដែល​កើតឡើង​លើ​បុរស​វ័យក្មេង​ផង​។

ការ​បំបែក​ខ្លួន​ទាំងនេះ​ ក៏​មាន​ជាប់​ទាក់ទង​នឹង​មហារីក​ផ្សេង​ដែរ​ដូច​ជា មហារីក​លំពែង និង​​មហារីក​ស្បែក​។ ដូច្នេះ បុរស​គ្រប់​រូប​គួរតែ​ធ្វើតេស្ត​រក​មើល​ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន BRCA នេះ ព្រោះ​វា​អាច​ជួយ​ពួក​គេ​រក​ឃើញ​ជំងឺមហារីក​នៅ​ថ្ងៃ​អនាគត់បាន ហើយ​ក៏​ជួយ​​គ្រូពេទ្យ​បង្កើត​នូវ​ការ​ព្យាបាល​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរ​។

សម្រាប់​ការ​សិក្សា​ថ្មី​នេះ គេ​បាន​សិក្សា​ទៅ​លើ​មនុស្ស​ប្រមាណ​ជាង ២.៥​លាន​នាក់ ដែល​ទទួល​​បានការ​ធ្វើតេស្ត​មើល​ហ្សែ​ន​មហារីក​។ ក្នុង​ចំណោម​ពួក​គេ​ទាំងអស់ ស្ត្រី​ភាគ​ច្រើន ​គឺ​ធ្វើតេស្ត​រក​មើលជំងឺ​នេះ​រហូត​ដល់​បី​ដង​ឯណោះ ហើយ​បុរស​មាន​តិចតួច គឺ ៧៣​​ភាគរយ​ទល់​នឹង ២៧​ភាគរយ​។

ការ​សិក្សា​នេះ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Jama Oncology កាលពី​ថ្ងៃ​ទី​២៦ ​ខែមេសា​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ Web MD

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ