ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ភ្លោះ​3​សម្តេច​តេជោ ​ហ៊ុន​ សែន ​​ប្រសូត​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កូន​ភ្លោះ​ស្រីបី​នាក់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ប្រសូត​កាល​ពីវេលា​មោ៉ង​៣និង​១៥​នាទីរសៀល​ថ្ងៃទី​១៧ ​កុម្ភៈ ​នៅ​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ហើយ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​ទាំង​ម្តាយ​ ​និង​កូន​មាន​សុខភាពល្អប្រសើរ ។

រាជធានីភ្នំពេញ ៖ កូន​ភ្លោះ​ស្រីបី​នាក់​របស់​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ប្រសូត​កាល​ពីវេលា​មោ៉ង​៣និង​១៥​នាទីរសៀល​ថ្ងៃទី​១៧ ​កុម្ភៈ ​នៅ​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ហើយ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​ទាំង​ម្តាយ​ ​និង​កូន​មាន​សុខភាពល្អប្រសើរ ។

ស្រ្តីឈ្មោះ​ វ៉ាត សួន​ អាយុ២៦ឆ្នាំ ​ជា​កសិករ​រស់​នៅ​ភូមិ​ជ័យ​ឧត្តម ឃុំជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតន​គិរី​​និយាយ​​ថា​ គាត់បាន​ប្រសូត​កូន​ភ្លោះ​ស្រី​បីនាក់ កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រុម​គ្រូពេទ្យ​សម្ភពនៃមន្ទីរ​ពេទ្យ​កាល់ម៉ែត​ដែល​កូន​ទី១-ឈ្មោះ ភួង ប៊ុនមី មាន​ទម្ងន់​២​គីឡូ​​ក្រាមកន្លះ, ​កូនទី២-ឈ្មោះ​ភួង ផាត់សី មាន​ទម្ងន់​២​គីឡូក្រាម៣​ខាំ និង​កូន​ទី៣-ឈ្មោះភួង ម៉ារ៉ាស៊ី មាន​ទម្ងន់​២​គីឡូក្រាម​៣ខាំ។​ ​កូន​ដែល​ប្រសូត​បាន​បីនាក់​នេះ​គឺ​ជា​កូន​កើត​លើក​ទី​៣​ ​ដែល​លើក​ទី១ បាន​កូន​ស្រី​ម្នាក់​ក្នុង​អំឡុង​ឆ្នាំ​២០០០ ​តែកូន​នោះ​បាន​ស្លាប់​និង​លើក​ទី២​បាន​កូន​ស្រី​បច្ចុប្បន្ន​មាន​អាយុ​ជាង​២​ឆ្នាំ លុះ​កើត​លើក​ទី៣​ស្រាប់​តែកូន​ភ្លោះ​ស្រីបី​នាក់​​តែម្តង ។​

ស្រ្តី​ឈ្មោះវ៉ាត សួន​ បាន​រំលឹក​ថា​ ​មុន​ពេល​មាន​កំណើត​កូន​ភ្លោះ​បីនេះ​គាត់​មិន​បាន​យល់​សប្តិ​ឃើញ​អ្វីនោះ​ទេ ហើយតែង​តែ​ឧស្សាហ៍​​ទៅ​មន្ត្រី​ពេទ្យ​បង្អែក​ខេត្ត​រតន​គិរី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ពោះ និង​តាម​ដាន​ជា​ប្រចាំ​ ។ លុះ​ជិត​ដល់​ថ្ងៃឆ្លង​ទន្លេ​ម្តាយ​នាង​បាន​នាំ​ទៅមន្ទីរ​ពេទ្យ​ត្រូវ​គ្រូ​ពេទ្យ​ប្រាប់​ថា មាន​កូន​ភ្លោះ​បី​ហើយ​ពេទ្យ​គ្មាន​លទ្ធ​ភាព​​​បង្កើត​ឡើយ ​សុំ​ឲ្យ​ទៅ​សម្រាល​នៅ​មន្ទីរ​ពេទ្យ​ឯរាជធានី​ភ្នំពេញ ដើម្បី​សុវត្ថិភាព ។

ស្រ្តីឈ្មោះ ឃួន ផល្លី អាយុ ៥០​ឆ្នាំ ត្រូវ​ជា​ម្តាយ​របស់​ស្រ្តីកូន​ភ្លោះ​៣​និយាយ​ថា​ ​ក្រោយ​ពី​គ្រូ​ពេទ្យ​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​រតន​គិរី​ប្រាប់​រួច​មក​ គាត់​បាន​ខ្ចី​បុល​លុយ​អ្នក​ជិត​ខាង​ហើយ​ជួល​រថយន្ត​ឈ្មួល​ធ្វើ​ដំណើរ​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ហើយកូន​ស្រី​គាត់​ក៏​​បាន​ឆ្លង​ទន្លេប្រកប​ដោយ​សុវត្ថិ​ភាព​​ ។ ​ប៉ុន្តែ​អ្វីដែល​ជា​ការ​ព្រួយ​បារម្ភនោះ គឺគ្រួសារ​គាត់​មាន​ជីវ​ភាព​ខ្វះ​ខាត​ស្រាប់​ផង​​គឺ​រក​មួយ​ថ្ងៃសម្រាប់​តែ​មួយ​ថ្ងៃស្ទើរ​មិន​គ្រប់​ផង ​តើ​បាន​ប្រាក់ឯណា​ទិញ​ទឹក​ដោះ​គោ​ឲ្យ​ចៅ​​បៅម្យ៉ាង​ទៀត​ប្រាក់​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ក៏ខ្ចីបុល​គេដែរ ។

​អ្នក​ស្រី​បាន​លើក​ដៃ​ប្រណម​តាម​រយៈ​សារព័ត៌​​មាន​​កោះ​សន្តិភាព ​សុំសេចក្តី​ប្រោស​ប្រណី​ពី​សម្តេច​អគ្គ​មហាសេនាប​តីតេជោ​ ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជាថា ពិត​ជាមិន​មើល​រំលង​នោះ​ទេ ដូច​​ប្រសាសន៍​សម្តេច​តេជោ​តែង​តែ​លើក​ឡើងថា​ “កូន​ភ្លោះ​បី​គឺជា​កូន​របស់សម្តេច” ៕