ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​ប្រគល់​ថវិកា​ជូន​គ្រួសារ​ពលី​ពិការ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​បាន​ប្រគល់​ថវិកា​ធានា​រ៉ាប់រង​ដល់​អតីត​យុទ្ធ​ជន និង​គ្រួសារ​ពលី​ពិការ​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច…

ខេត្តបាត់ដំបង ៖ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​បាន​ប្រគល់​ថវិកា​ធានា​រ៉ាប់រង​ដល់​អតីត​យុទ្ធ​ជន និង​គ្រួសារ​ពលី​ពិការ​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ប្រធាន​ស​.​អ​.​ក ខេត្តបាត់ដំបង , លោកស្រី​និ​ន កន្និដ្ឋា នាយិកា​រង​បេឡា​ជាតិ អតីត​យុទ្ធ​ជន​កម្ពុជា , លោក​ឧត្តមសេនីយ៍ត្រី ហេង ច​ន្ថា ស្នងការ​រង នគរបាល​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ទោ ហួត សុភាព មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក​គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក ម៉ិ​ល សុផល អភិបាល នៃ​គណៈ​អភិបាលស្រុក​ឯក​ភ្នំ ។

លោក​វង្ស រ​ដ្ឋា អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត តំណាង​អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្តបាត់ដំបង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប្រាក់​ធានា​រ៉ាប់រង​សង្គម ប្រាក់​បូជាសព និង​ឧបត្ថម្ភ​មួយ​លើក ជូន​ដល់​គ្រួសារ​និវត្តជន ជន​ពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ អញ្ជើញ​ចូលរួម​មាន លោក​វរសេនីយ៍ទោ គ្រៀល សា​ឯម មេបញ្ជាការ ផ្នែក​សឹក​រង​ស្រុក ប្រធាន​ស​.​អ​.​ក​ស្រុក , លោក​អនុប្រធាន​ទាំង​៤ និង​ក្រុមការងារ​ស​.​អ​.​ក ខេត្ត​-​ស្រុក ក្រុមការងារ​បេឡា​ជាតិ អាជ្ញាធរ​ដែនដី​សរុប​ចំនួន​៤២​នាក់ ។

លោកស្រី​និ​ន កន្និដ្ឋា នាយិកា​រង​បេឡា​ជាតិ​អតីត​យុទ្ធ​ជន​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ការ​មើលឃើញ និង​សំណើរ​អំពី​ជួប​ការ​លំបាក​របស់​បងប្អូន​តាម​រយៈ​លោក​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង និង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ត្រូវ​បាន​ជំរុញ​ជូន​ផ្តល់​ជា​ថវិកា​នេះ ឲ្យ​ទាន់​តាម​តម្រូវការ​នៃ​ពេលវេលា​របស់​បងប្អូន​កំពុង​ជួប​ការ​លំបាក ហើយនឹង​មាន​ត្រៀម​ប្រគល់​ជា​បន្តបន្ទាប់​បន្ថែម​ទៀត ដល់​បងប្អូន​ដែល​ជួប​ការ​លំបាក​ខ្វះខាត ដើម្បី​ជួយ​លើកកំពស់​ជីវភាព​រស់នៅ​ឲ្យ​បាន​ធូរ​បាន​មួយ​កម្រិត​បន្ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច​ប្រធាន​ស​.​អ​.​ក ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា គ្រប់​សមាជិក​ដែល​ជា​សមាគម​អតីត​យុទ្ធ​ជន​ក្នុង​ខេត្ត​នេះ​បាន​នៅ​ជា​ប្រចាំ​ជាមួយ​បងប្អូន​គ្រប់ពេលវេលា ដើម្បី​ជួយ​មើល​ការ​ខ្វះខាត ជាក់ស្តែង​ដោយ​ផ្ទាល់​គ្រប់ពេលវេលា និង​ក្នុង​ពេល​នេះ​បាន​ប្រគល់​ថវិកា​ជូន​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ចំនួន​១៨​សព​រួម​មាន ជន​ពិការ​១២​សព , និវត្តជន​៦​សព ដែល​អញ្ជើញ​មក​ពី ក្រុង​បាត់ដំបង​០២​សព , ស្រុក​សង្កែ​០១​សព , ស្រុក​មោងឫស្សី ០១​សព​, ស្រុក​រតន​មណ្ឌល​០១​សព , ស្រុក​ថ្មគោល​០១​សព , ស្រុក​បាណ​ន់ ០១​សព​, ស្រុក​ឯក​ភ្នំ​០៥​សព​, ស្រុក​សំឡូត​០៣​សព​, ស្រុក​សំពៅ​លូន ០១​សព​, ស្រុក​រុក្ខ​គី​រី ០១​សព​, ស្រុក​គាស់​ក្រឡ ០១​សព សរុប​ជា​ថវិកា​ចំនួន​១៣៦,១៤១,៦៥០​រៀល (​ជាង​១៣៦​លាន​រៀល​) នៅ​លំនៅ​ដ្ឋា​ន​របស់​សព​លោក ចង់ សុ​ភ័​ណ្ឌ ស្ថិត​នៅ​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ