ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកស្តី​រឿងសុំតែលុយនិងដើរ​​ផឹក​ស៊ី… លោក​កូន​ទាញផ្គាក់កា.ប់ផ្តាច់​​ជីវិត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ដោយសារ​ខឹង​ស្តីបន្ទោស​រឿង​ដើរ​ផឹកស្រា ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ កូនប្រុស​អប្រិយ​បាន​ស្ទុះ​ទៅ​ទាញ​កំ​បិត​ផ្គាក់​កាប់​ឪពុក​បង្កើត​ចំ​គល់​ដោះ​ខាងស្តាំ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ថ្លុកឈាម​ក្រោយ​ផ្ទះ រួច​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ…

ខេត្តសៀមរាប ​៖ ដោយសារ​ខឹង​ស្តីបន្ទោស​រឿង​ដើរ​ផឹកស្រា ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ កូនប្រុស​អប្រិយ​បាន​ស្ទុះ​ទៅ​ទាញ​កំ​បិត​ផ្គាក់​កាប់​ឪពុក​បង្កើត​ចំ​គល់​ដោះ​ខាងស្តាំ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ថ្លុកឈាម​ក្រោយ​ផ្ទះ រួច​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ភូមិ​ចាន់​ហៀរ ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ។

ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុក​ដែល​ត្រូវ​កូនប្រុស​កាប់​ស្លាប់​នេះ​ឈ្មោះ សុខ ប៉ក់អាយុ​៥៩​ឆ្នាំ ជា​កសិករ ឯ​កូន​អប្រិយ​ជា​ជន​ដៃដល់​ឈ្មោះ ប៉ក់ ផា​ន់ អាយុ​១៧​ឆ្នាំ ។នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា បុរស​ជា​ឪពុកមាន​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​កូនប្រុស​រូប​នេះ​អំពី​រឿង​មិន​ជួយ​ធ្វើ​ការងារ​ផ្ទះ គិតតែ​ពី​ដើរ​លេងផឹកស៊ី ហើយ​ពេល​ចូល​ផ្ទះ​ម្តង​ៗ​សុំ​តែ​លុយ ។ ក្រោយ​ពី​ត្រូវ​ឪពុក​ស្តីបន្ទោស កូនប្រុស​ម្នាក់​នេះ​បាន​ចេញពីផ្ទះ​បាត់ លុះដល់​វេលា​ល្ងាច​ទើបឃើញ​ត្រឡប់​ចូល​ផ្ទះ​វិញ​ដោយ​មាន​សភាព​ស្រវឹង​ផង ។ ពេល​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​ម្តងទៀត ដោយ​បុរស​ជា​ឪពុក​និយាយ​ដដែល​ៗ​អំពី​រឿង​ដើរ​ផឹក​សុ​ី ទើប​ធ្វើ​ឱ្យ​កូន​អប្រិយ​នេះ​ខឹង​ក៏​យក​កាំបិត​ផ្គាក់​មក​កាប់​ឪពុក​ត្រូវ​ចំ​គល់​ដោះ​ខាងស្តាំ​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

បើ​តាម​ស្ត្រី​ឈ្មោះ សួន លាំ អាយុ​៥៧​ឆ្នាំត្រូវជា​ប្រពន្ធ​និង​ជា​ម្តាយ និយាយ​ប្រាប់​សមត្ថកិច្ច​ថា ប្តី​គាត់​និង​កូន​ពិតជា​មាន​ជម្លោះ​នឹង​គ្នា​មែន​អំពី​រឿង​កូន​ដើរ​ផឹក​សុ​ី និង​សុំ​លុយ​ទៅ​ធ្វើលិខិតឆ្លងដែន​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ប្តី​គាត់​មិន​ឱ្យ ។នៅ​ល្ងាច​ថ្ងៃ​នោះ ខណៈ​គាត់​កំពុង​ដាំបាយ​នៅ​ក្នុងផ្ទះ​ក៏​ឮ​សំឡេង​កូន​និង​ប្តី​ទាស់​គ្នា​នៅ​ខាងលិច​ផ្ទះ ។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញប្តី​ដេក​ដួល​ដោយ​មាន​ឈាម​ប្រឡាក់​ពេញ​ខ្លួន ចំណែក​កូនប្រុស​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ទើប​គាត់​ស្រែក​ប្រាប់​អ្នក​ភូមិ​ឱ្យ​ជួយ ប៉ុន្តែ​ប្តី​បាន​ស្លាប់់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ