ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះក្លាយជាជនសង្ស័យក្រោយយោធិនពិការរងការវាយសម្រាតពីជនបង្ក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ជន​ពិការ​ជើង​ស្តាំ​ម្ខាង​ក្នុង​សម័យ​សង្គ្រាម​ម្នាក់​ត្រូវ​បាន​ប្អូនស្រី​បង្កើត និង​ប្អូនថ្លៃ​ជា​ប្តី ព្រមទាំង​ក្មួយ​ប្រុស​ពេញកម្លាំង​ទាំង​៣​នាក់ ព្រួត​គ្នា​វាយ​សម្រាត​ខោអាវ​អូស​ចាប់​ពីមុខ​ផ្ទះ​របស់​បុរស​ពិការ​រហូត​ដល់​ផ្ទះ​ក្រុម​ជនសង្ស័យ​ប្រហែល​៥០​ម៉ែត្រ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​ជួយ​បុរស​ដែល​ជា​ជន​ពិការ​នោះ​ថែម​ទៀត​ផង​ទើប​រួច​ពី​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ​បាន ។ លោក…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​ជន​ពិការ​ជើង​ស្តាំ​ម្ខាង​ក្នុង​សម័យ​សង្គ្រាម​ម្នាក់​ត្រូវ​បាន​ប្អូនស្រី​បង្កើត និង​ប្អូនថ្លៃ​ជា​ប្តី ព្រមទាំង​ក្មួយ​ប្រុស​ពេញកម្លាំង​ទាំង​៣​នាក់ ព្រួត​គ្នា​វាយ​សម្រាត​ខោអាវ​អូស​ចាប់​ពីមុខ​ផ្ទះ​របស់​បុរស​ពិការ​រហូត​ដល់​ផ្ទះ​ក្រុម​ជនសង្ស័យ​ប្រហែល​៥០​ម៉ែត្រ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​ជួយ​បុរស​ដែល​ជា​ជន​ពិការ​នោះ​ថែម​ទៀត​ផង​ទើប​រួច​ពី​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ​បាន ។

លោក ហង់ គ​ន្ធា អាយុ​៤៩​ឆ្នាំ ជា​យោធិន​ពិការ​ធ្លាប់​បំរើ​ការងារ​នៅ​វរ​សេនា​តូច​លេខ​៨៦​ចំណុះ​ឱ្យ​(ACO)​រស់នៅ​ក្នុងភូមិ​អូរ​ក្រោម ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ លោក​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​លោក​បាន​ចេញពី​ក្នុងផ្ទះ​មក​បិត​ទ្វាររបង​ដោយសារ​តែ​យប់​ហើយ ពេល​នោះ​លោក​ក៏​បាន​ស្រែកសួរ​អ្នក​ជិតខាង​(​ផ្ទះ​ជាប់​គ្នា​)​ថា «​បូ​រី បាន​អី​ហូប​បាយ?​» ស្រាប់តែ​មិន​ទាន់​ឮ​ឆ្លើយ​ផង ក៏​លេចមុខ​ស្ត្រី​ឈ្មោះ ហង់ ចាន់​ថុ​ល អាយុ​៤៤​ឆ្នាំ ជា​ប្អូនបង្កើត​របស់​លោក និង​ឈ្មោះ បូ អាន អាយុ​៤៩​ឆ្នាំ ព្រមទាំង​ឈ្មោះ អឿ រតនៈ ហៅ អឿ ឋានៈ អាយុ​២៥​ឆ្នាំ ធ្វើ​ការងារ​ជា​បុគ្គលិក​អង្គការ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​រំលង​ផ្ទះ​មួយ​បាន​នាំ​គ្នា​ព្រួត​វាយ​រូប​គាត់​ដែល​ជា​ជន​ពិការ​ជើង​ស្តាំ​ម្ខាង​ចាប់​សម្រាត​ខោអាវ វាយ​អូស ដាល់​មុខ​គាត់ បណ្តាល​ឱ្យ​រលាត់​ដៃជើង​អូស​រហូត​ដល់​ក្នុង​របង​ផ្ទះ​របស់​ក្រុម​ជន​ដៃដល់​តែ​ម្តង​នៅ​សល់​តែ​ខោ​លី​អូរ​ប៉ុណ្ណោះ ។

លោក​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​លោក​ត្រូវ​គេ​វាយ​បណ្តាល​ឱ្យ​ងងឹតមុខ​ហើយ​ណា​ខ្លួន​ពិការ​ជើង​ម្ខាង​ទៀត​ផង​នោះ​គ្មាន​កម្លាំងកំហែង​តតាំង​ជាមួយ​មនុស្ស​រហូត​ដល់​ទៅ​៣​នាក់​ទៀត​នោះ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ជេ​ត សុភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បានឃើញ​ក៏​នាំ​គ្នា​ទៅ​ហៅ​អ្នកស្រុក​ឱ្យមក​ជួយ​ឃាត់​ក្រុម​ជន​ដៃដល់​ទាំង​៣​នាក់​ឱ្យ​ឈប់​វាយតប់​បុរស​ពិការ​ខាងលើ​ទៀត​ទៅ ដោយ​ឃើញ​មាន​ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​ប្រជា​ការពារ​មក​ព្រោងព្រាត​ទើប​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ឪពុក​ម្តាយ និង​កូន​ឈប់​ធ្វើ​សកម្មភាព​ព្រួត​វាយ​លើ​បុរស​ពិការ​ជា​យោធិន​នោះ ប៉ុន្តែ​នៅ​លើ​ដងខ្លួន​មាន​ស្នាម​របួស និង​នៅ​សល់​តែ​ខោ​លី​អូរ​ប៉ុណ្ណោះ​ទេ ។

លោក​បន្ត​ទៀត​ថា ក្រោយមក​លោក​ក៏​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្នាយ​គាត់​ជា​ជន​រង​គ្រោះ​ស្រាប់តែ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត និង​ទៅ​តុលាការខេត្ត​ឃាត់​បាន​តែ​បុរស​ឈ្មោះ បូ អាន តែ​ប៉ុណ្ណោះ​ហើយ​ឈ្មោះ ហង់ ចាន់​ថុ​ល និង​ឈ្មោះ អឿ រតនៈ កម្លាំង​មាន​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​នោះ​ទេ ហើយ​ឥឡូវ​ឈ្មោះ បូ អាន ក៏​រស់នៅ​មាន​សេរីភាព​វិញ​ដែល ខណៈ​ដែល​ជន​រង​គ្រោះជា​ជន​ពិការ​ជើង​ស្តាំ​ម្ខាង និង​ជា​យោធិន​ពិការ​មិន​ទាន់​បាន​សំណង​ជំងឺ​ចិត្ត​នៅឡើយ​នោះ​ទេ ។

លោក ហង់ គ​ន្ធា បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ប្រសិនបើ​តុលាការខេត្ត​កំពង់ស្ពឺ​កាត់ក្តី​ឱ្យ​លោក​ចាញ់ហើយ​ក្លាយទៅជា​ជនសង្ស័យ​មានទោស​ពិតប្រាកដ​មែន​នោះ​លោក​មិន​សុខចិត្ត​ឡើយ លោក​នឹង​គ្រោង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​ដោយ​ទាមទារ​សំណង​ពី​ក្រុម​ជនសង្ស័យ​ដែល​ព្រួត​គ្នា​វាយ​រូប​លោក​ប្រុង​សម្លាប់​លោក​ចំនួន​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ ដើម្បី​ធ្វើការ​ប៉ះប៉ូវ​នូវ​ការ​ខាតបង់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់​លោក​ដែល​ជា​ធោ​ធិ​ន​ពិការ និង​ជា​ជន​រង​គ្រោះ​ដែល​ថ្នាក់ដឹកនាំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជន​ពិការ​គ្រប់​រូប​នោះ ជា​ពិសេស​មាន​លោក អែម ច​ន្ទ័​មក​រា ដែល​ជា​អគ្គលេខាធិការ​ជន​ពិការ​តែងតែ​យកចិត្តទុកដាក់ និង​ជួយ​ដោះស្រាយ​រាល់​ទុក្ខ​លំបាក​របស់​បងប្អូន​ជន​ពិការ​គ្រប់​រូប​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ