ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកក្លាហានមិនខ្លាចមេឃដី… ចូលចាប់នាង​ដល់ក្នុង​មុង

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​​ថា បាន​ប៉ុនប៉ង​ចាប់​នាងរ​លោភ​នៅ​ក្នុង​មុង តែ​មិន​បាន​សម្រេច កាល​ពី​​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ឧសភា…

​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​​ថា បាន​ប៉ុនប៉ង​ចាប់​នាងរ​លោភ​នៅ​ក្នុង​មុង តែ​មិន​បាន​សម្រេច កាល​ពី​​វេលា​ម៉ោង​ជិត​១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ឧសភា នេះ ស្ថិត​នៅ​ចំណុច​ភូមិ​តា​ព្រាត ឃំ​ុ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី​ ។​

​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​នេ​ត ឆេ​ង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិត​ប្រា​កដ ។ រីឯ​ស្ត្រី​រង​គ្រោះ​​អាយុ​២៩​ឆ្នាំ ​។ ជន​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​ស្ដិ៍​ឃាត់ខ្លួន​​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​​ថា បាន​ចាប់រំលោភ​គាត់​នៅ​ក្នុង​មុង តែ​មិន​បាន​សម្រេច​ ដោយ​សារ​គាត់​ដឹងខ្លួន​ហើយ​រើបំរះ​​រួច ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​វាយដំ​គាត់​ស្ទើរ​ទក់​​សាច់​ ។​

​​បើ​តាម​ស្ត្រី​រង​គ្រោះ​​ឱ្យ​ដឹងទៀត​​ថា ជន​នោះ​បាន​លបចូល​ផ្ទះ​គាត់ ហើយ​បើក​មុង​រាវ​ស្ទាប​គាត់​ ធ្វើ​ឱ្យ​​គាត់​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អ​ធ្រា​ត្ រ​។ គាត់​​​ថា ពេល​គាត់​ដឹងខ្លួន​ ក៏​ស្រែក​រើបំរះ តែ​ត្រូវ​ជន​នោះ​ចាប់​វាយដំ​យ៉ាង​ចាស់ដៃ​មក​លើ​គាត់ ហើយ​ក៏​រត់​ចេញ​ទាំង​យប់​បាត់ លុះ​ព្រឹក​ឡើង​ទើប​គាត់​ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។​

អត្ថបទសរសេរ ដោយ