ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ចូលរួម​អបអរ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ និង​ប្តេជ្ញា​ចិត្ត​សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ កញ្ញា ឈិ​ន មីង​លីង បាន​ដឹក​នាំ​​ប្រតិភូ​ចូលរួម​អបអរសាទរ​ពិធី​បើក​ព្រឹត្តិការណ៍ កីឡា​ជាតិ​លើក​ទី​២ ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡា​គ្រប់​ប្រភេទ កិច្ច​មនុស្សធម៌​ ជា​ពិសេស​បន្ត​ប្តេជ្ញា​ចិត្ត​ចូលរួម​លើក​ស្ទួយ​កីឡា…

រាជ​ធា​នី​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ កញ្ញា ឈិ​ន មីង​លីង បាន​ដឹក​នាំ​​ប្រតិភូ​ចូលរួម​អបអរសាទរ​ពិធី​បើក​ព្រឹត្តិការណ៍ កីឡា​ជាតិ​លើក​ទី​២ ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​កីឡា​គ្រប់​ប្រភេទ កិច្ច​មនុស្សធម៌​ ជា​ពិសេស​បន្ត​ប្តេជ្ញា​ចិត្ត​ចូលរួម​លើក​ស្ទួយ​កីឡា ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ប្រព្រឹត្តិ​ឡើង​ក្រោម​អធិបតីភាព សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​ សែន នា​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​។​

​កញ្ញា ឈិ​ន មីង​លីង បាន​ថ្លែង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ប្រទេស​កម្ពុជា​មានការ​រីក​​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​កីឡា និង​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ឆ្នោត​កីឡា​​ជាតិ យ៉ាង​ពេញទំហឹង និង​ឧបត្ថម្ភ​ព្រឹត្តិការណ៍​កីឡា​ក្នុងស្រុក និង​អត្ត​ព​លិ​ក​ជាតិ​ដោយ​​បាន​រៀបចំ​ពិធី​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​ទទួល​បាន​ជ័យ​ជំនះ​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ឆ្នោត​កីឡា​ជាតិ ធ្វើ​ឡើង​សម្រាប់​គោលបំណង លើកកម្ពស់​កាយ​សម្បទា​ផ្នែក​រាង​កាយ របស់​ប្រជាជន លើកកម្ពស់​សុខុមាលភាព​សាធារណៈ និង​ការ​អភិ​វឌ្ឍ​កីឡា​ជាតិ តស៊ូ​ដើម្បី​កីឡា​ជាតិ​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​រាល់​មូល​និធិ​សុខុមាលភាព សាធារណៈ​ទាំងអស់ នឹង​ត្រូវ​បាន​ប្រើ ដើម្បី​ធ្វើការ​អភិវឌ្ឍ​សុខុមាល​ភាព​​សង្គម ជំនួយ សន្តិសុខ និង​ធុរកិច្ច​មួយ​ចំនួន​ទៀត​។ យើង​នឹង​ធ្វើការ​បណ្តុះ​បណ្តា​អត្ត​​ព​លិ​ក​ឆ្នើម​ៗ និង​គ្រូបង្វឹក​មួយ​ចំនួន​ធំ​របស់​ប្រទេសកម្ពុជា ដើម្បី​ជំនួប​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នាឆ្នាំ​២០២៣​ខាង​មុខ​នេះ ឱ្យ​កាន់តែ​មានការ​ល្អ​ប្រសើរ​ជាង​មុន​។​

​កញ្ញា ឈិ​ន មីង​លីង បាន​បញ្ជាក់​ថា យើង​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​កម្មវិធី​កាយសម្បទា​ថ្នាក់​ជាតិ​, កីឡា និង​ការ​សាងសង់​ពហុ​កីឡដ្ឋាន​, ឃោសនា និង​លើកតម្កើង​ស្មារតី​កីឡា​។ ក្នុង​ឆ្នាំនេះ​យើង​បាន​រួមចំណែក អភិវឌ្ឍ​វិស័យ​កីឡា​ដល់​សាលារៀន​មួយ​ចំនួន​, ឧបត្ថម្ភ​ថវិកា​​ដល់​អត្ត​ព​លិ​ក​ជាតិ ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​, ឧបត្ថម្ភ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ដំបូង​, ការ​គាំទ្រ​ជា​លក្ខណៈ​បុគ្គល​ក្នុង​គម្រោង នៃ​ការ​ប្រកួត​បោះ​ប៊ូល​វ័យ​ចំណាស់​។ លើស​​ពី​នេះ​ទៀត យើង​បាន​រួមចំណែក​ឧបត្ថម្ភ​ដល់​វិស័យ​អប់រំ​, បរិច្ចាគ​កំលាំង​ដល់ សហ​គមន៍​ព្រះពុទ្ធ​សាសនា ព្រមទាំង​ទិញ​អង្ករ​ផ្តល់​ជូន ប្រជាជន​ក្រីក្រ​ផង​ដែរ​។​

​ប្រទេស​ចិន​មាន​សុភាសិត​មួយ​ថា​៖ «​ផឹកទឹក កុំ​ភ្លេច​ប្រភព​» យើង​តែងតែ​ចង​ចាំ ក្នុង​ចិត្ត​ជា​និច្ច​ដល់​ការ​លើកកម្ពស់​កីឡា​ជាតិ និង​បេសកកម្ម​សុខុមាលភាព សាធារណជន​យើង​ជឿជាក់​ថា ប្រជាជន​ និង​អង្គការ​ចូលរួម និង​គាំទ្រ​កាន់តែ​ច្រើន​លើ វិស័យ​កីឡា​កម្ពុជា នឹង​​អភិវឌ្ឍ​បន្ថែម​ទៀត​ដោយ​ចេញពី​តំបន់​អាស៊ី​ឆ្ពោះ​ទៅ​កាន់​សកលលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ