ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​សង​រោងចក្រ​ផលិត​អគ្គិសនី​ស​ដុត​ធ្យូងថ្ម​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​ព្រាង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូ ថ្ម មួយ​កន្លែង​ដែល​អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​សេចក្តី​ព្រាង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ ដោយ​ពន្លឺព្រះអាទិត្យ​ដែល​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​ព្រាង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូ ថ្ម មួយ​កន្លែង​ដែល​អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​សេចក្តី​ព្រាង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ ដោយ​ពន្លឺព្រះអាទិត្យ​ដែល​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​ជា​ស្ថាពរ​ហើយ ។

លោក​ផៃ ស៊ី​ផា​ន​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ពេល​ថ្ងៃ​ទី​២៥ ខែឧសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អង្គប្រជុំ​បាន​អនុម័ត​លើក​សេចក្តី​ព្រាង​របៀប​វារ​ស្តី​ពី​«​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​ព្រះ​សីហ​នុ និង​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៦០ មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តកំពង់ស្ពឺ​» ។

លោក​បាន​ឲ្យ​ដឹង​ថា ខ្លឹមសារ​សង្ខេបនៃ​សេចក្តី​ព្រាង​របៀប​វារ​មាន​ដូច​ជា វិស័យ​ថាមពល​អគ្គិសនី គឺជា​វិស័យ​មួយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម និង​សេដ្ឋកិច្ច​ដែល​មិន​ត្រឹមតែ ជា​ផ្នែក​មួយ​សម្រាប់​បម្រើ​ឲ្យ​ជីវភាព​រស់នៅ​របស់​យើង​សព្វ​ថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​សម្រាប់​ជម្រុញ​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ទៀត​ដែរ ។

ដូច្នេះ​ការ​អភិវឌ្ឍ​វិស័យ​ថា​ម ពល​អគ្គិសនី គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ជម្រុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ ការ​អភិវឌ្ឍ​តំបន់​ជនបទ និង​ការ​បង្កើន​សុខដុម​នី​យ​ភាព​នៃ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ផ្នែក​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នីតិកាល​ទី​៥ នៃ​រដ្ឋសភា​រាជរដ្ឋាភិបាល​បាន​កំណត់​នូវ​គោលនយោបាយ​ជា​អាទិភាព​សម្រាប់​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​សំដៅលើ​កម្ពស់​សមត្ថភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច និង​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ​ពី​ប្រភព​ខាងក្នុង និង​ក្រៅប្រទេស ។

លោក​បញ្ជាក់​ថា គោលបំណង​សំខាន់​បំផុត​នៃ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​០៤​ចំណុច​ធំ​ៗ​ដូច​ខាងក្រោម​ទី​១- មាន​ប្រភព​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ មាន​ស្ថិរភាព និង​ធានា​សន្តិសុខ​ថាមពល ។ ទី​២- មាន​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប​ដ​ណ្តា​ប់​ទូ​ទាំង​ប្រទេស ។ ទី​៣- មានការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​គុណភាព​ចីវ​ភាព និង​សុវត្ថិភាព ។ ទី​៤- មាន​តម្លៃ​សមរម្យ​អាច​ប្រើប្រាស់​បាន​» ។

លោក​បន្ត​ថា ដើម្បី​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដល់​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។ យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​កំណត់​ថា រាជរដ្ឋាភិបាល​ផ្តល់​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​ទាក់ទាញ​ឲ្យ​មានការ​ចូល រួម​របស់​ផ្នែក​ឯកជន​ក្នុង​ការ​ផលិត និង​ការ​ផ្គត់ផ្គង់​អគ្គិសនី ជា​ពិសេស​ទៅ​តាម​បណ្តា​ទីរួមខេត្ត និង​ទីប្រជុំជន​សំខាន់​ៗ ការ​អនុវត្ត​គម្រោង​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ប្រកបដោយ​គុណភាព និង​មាន​ថ្លៃ​សមរម្យ​ព្រមទាំង​គម្រោង​ត​ភ្ជាប់​ខ្សែបណ្តាញ​បញ្ជូន​ថាមពល​ពី​ប្រទេស​ជិតខាង ។

ផ្នែក​តាម​ខ្លឹមសារ​នេះ ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង ដើម្បី​ធ្វើការ​អភិវឌ្ឍ​ការងារ​គ្រប់​ផ្នែក​នៃ​វិស័យ​ថាមពល​អគ្គិសនី​ទាំង​ការ​រៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ទាំង​ការ​ស្តារ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​ផលិត និង​ការ​ផ្គត់ផ្គង់​ថាមពល​ទាំង​ការ​ពង្រីក​អគ្គិសនី​ភាវូបនីយកម្ម​នៅ​តំបន់​ជនបទ ។

អភិវឌ្ឍ​វិស័យ​ថាមពល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ធ្វើ​ដំណើរ​ឈាន​ដល់​របត់​មួយ​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ ។ គោលដៅ​សំខាន់​ៗ​ក្នុង​វិស័យ​ថាមពល​ដែល​រាជរដ្ឋាភិបាល​បា ន​ជម្រុញ​ឲ្យ​អនុវត្ត​ក្នុង​អាណត្តិ​កន្លង​នេះ​មាន ៖

១ ជម្រុញ​ការ​អភិវឌ្ឍ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​ឲ្យ​បាន​គ្រប់គ្រាន់ និង​ថ្លៃ​សមរម្យ​ដល់​សេចក្តី​ត្រូវការ​ប្រើប្រាស់​គ្រប់​ប្រភេទ ។
២ ជម្រុញ​ការ​អភិវឌ្ឍ​អគ្គិសនី​ភា​វូ​នី​យ​កម្ម​ជនបទ ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​សុខដុម​នី​យ​ភាព​នៃ​ការ​របស់​នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ ។
៣ ការ​ចូលរួម​វិនិយោគ​ដោយ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ថាមពល និង​កាត់​បន្ថយ​ការ​ប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​សង្គម ។
៤ ជម្រុញ​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការ​ធ្វើ​សេវាកម្ម​អគ្គិសនី ។
៥ ចូលរួម​អភិវឌ្ឍន៍​ថាមពល​ស្អាត ។

តាម​ការ​កំណត់​ច្បាប់​ស្តី​ពី​អគ្គិសនី​នៃ​ព្រះរាជា​ណាស​ក្រ​កម្ពុជា​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងជា​នីតិបុគ្គល​សាធារណៈ​មាន​ស្វ័យភាព ក្នុង​ការ​អនុវត្ត​ការងារ ។ សិទ្ធិ​អំណាច​ក្នុង​ការ​គ្រប់គ្រង​វិស័យ​អគ្គិសនី​ត្រូវ​បាន​បែងចែក​ជា​២ ៖
១ ក្រសួង​រ៉ែ និង​ថាមពល​មាន​សមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​ការ​រៀបចំ និង​ការ​គ្រប់គ្រង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនការ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​អគ្គិសនី ។
២ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​មាន​សមត្ថកិច្ច​ទទួលខុសត្រូវ​ក្នុង​ការ​ធានា​ឲ្យ​ផ្តល់​សេវាកម្ម​អគ្គិសនី និង​ការ​ប្រើប្រាស់​អគ្គិសនី​ប្រព្រឹត្ត​ទៅ​ប្រសិទ្ធភាព​គុណភាព ចីវ​ភាព និង​តម្លាភាព ។

តាម​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនការ ដើម្បី​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ការងារ​ធ្វើ​ផែនការ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​តំបន់​ជនបទ គឺជា​ការងារ​សំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ