ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ចុះ MoU លើ​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​សិក្សាអប់រំ​ និង​ចិត្តសាស្ត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង ក្រុមហ៊ុន Asia House Aide…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង ក្រុមហ៊ុន Asia House Aide (AHA) កាលពី​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​សិក្សាអប់រំ និង​ចិត្តសាស្ត្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​នៅ​កម្ពុជា នៅ​សាខា​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ស្ថិត​ក្នុង​ខណ្ឌដូនពេញ ។

កញ្ញា ម៉េ​ង សុខ​លី​ន ប្រធាន​ប្រតិបត្តិការ និង​អ្នក​ផ្តល់​ប្រឹក្សា​យោបល់​នៃ AHA បានឱ្យ​ដឹង​​នៅ​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​ជាមួយ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ថា ៖ «គោលបំណង​ដែល AHA ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡាញ​ន៍​ថ្ងៃនេះ គឺ​ក្រុម​ហ៊ុន​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ សាលារៀន​វ៉េស្ទ​ឡាញ​ន៍ បង្កើត​កម្មវិធី​នេះ​ឡើង​អាច​ជួយ​ដល់​យុវជន​ដែល​ជា​សិស្សានុសិស្ស មាន​សុខភាព​ផ្លូវ​ចិត្តល្អ ធ្វើ​ឱ្យ​ការ​សិក្សា​ពួក​គាត់​បាន​ប្រសើរ​ឡើង​ជាង​ពេល​មុន​ៗ និង​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​»​។

លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប មាន​ប្រសាសន៍​ថា ៖ «​យើង​សហការ​ជាមួយ​ក្រុមហ៊ុន AHA រៀបចំ​កម្មវិធី​ប្រឹក្សា​ផ្លូវ​ចិត្ត​នេះ យើង​មិនមែន​ធ្វើ​សម្រាប់​តែ​ជាមួយ​សិស្ស​នោះ​ទេ យើង​ធ្វើ​ជាមួយ​មាតាបិតា​សិស្ស បុគ្គលិក​ទាំងអស់ បើ​គាត់​មាន​បញ្ហា​អាច​ណាត់​ជាមួយ និង​សាលា ដើម្បី​ធ្វើការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​» ។

លោក​គង់ សំនៀង មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ៖ «​មើលឃើញ​កម្មវិធី​ប្រឹក្សា​យោបល់​ផ្នែក​សិក្សាអប់រំ និង​ចិត្តសាស្ត្រ​នេះ តាំងពី​វ៉េស្ទ​ឡាញ​ន៍​ចាប់​បើក​ដំបូង ប៉ុន្តែ​ពេល​នោះ វា​មិន​ទាន់​មាន​រូបភាព​មួយ​ពេញលេញ ។ តែ​មក​​ដល់​ថ្ងៃនេះ យើង​ធ្វើ​វា​ឱ្យ​មាន​រូបភាព​ពេញលេញ ដោយ​មាន​អ្នក​ប្រឹក្សា​យោបល់​ប្រចាំ​ការ មាន​បន្ទប់​សម្រាប់​ប្រឹក្សា​យោបល់ ដែល​គោរព​ទៅ​តាម​ស្តង់ដា ដោយ​ដាក់​ឱ្យ​អនុ​វត្ត​ចាប់ពី​ខែឧសភា​នេះ ទៅ​មាននៅ​សាខា ដូនពេញ និង​សាខា​ច្បារ​អំពៅ ។ តែ​ចាប់​ពី​​ខែសីហា​យើង​នឹង​ចាប់ផ្តើម​ដាក់​ឱ្យ​មាននៅ​គ្រប់​សាខា​សាលា​ទាំងអស់​»​។

អ្នកស្រី អ៊ី សោភា នាយិកា​សាលារៀន​វេ​ស្ទ​ឡាញ​ន៍ សាខា​ច្បារ​អំពៅ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ​៖ «​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ចំនួន​សិស្ស​ទូ​ទាំង​ពិភពលោក កាន់តែ​ច្រើន​ឡើង​ៗ ដែល​ពួក​គាត់​​កំពុង​រៀនសូត្រ និង​មាន​ផលវិបាក​លើ​ការ​សិក្សា បញ្ហា​ផ្លូវចិត្ត ដែល​អាច​ប៉ះពាល់​ដល់​​ដំណើរការ​សិក្សា​សុខភាព ក៏​ដូច​ជា​សុខុមាលភាព​ផ្លូវចិត្ត និង​អារម្មណ៍​របស់​ពួក​គាត់ ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាងលើ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​សហ​ការ​​ជាមួយ​អ្នកជំនាញ​ផ្នែក​ប្រឹក្សា​យោបល់ និង​គណៈនាយក​សាលា​បាន​ព្យាយាម​បង្កើត​កម្ម​វិធី ប្រឹក្សា​យោបល់​នេះ​ឡើង ដើម្បី​អន្តរាគមន៍​ទាន់​ពេល និង​សម​ស្រប​សម្រាប់​សិស្សានុ​សិស្ស និង​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ