ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បោះ​ឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​រំកិល​មក​ជិត​បន្តិច​ម្តង​ៗ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ។ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ កាន់តែ​រំកិល​មក​ជិត​បន្តិច​ម្តង​ៗ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​សប្បាយ​រីករាយ​ចំពោះ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ពីព្រោះ​មានឱកាស​បាន​ប្រើប្រាស់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស គណបក្ស​នយោ​បាយ​ដែល​ខ្លួន​ពេញចិត្ត ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ថា សម្ដេច​សូម​ផ្ញើ​សេចក្តី​នឹករ​ឮ​ក​ដល់​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ។ សម្ដេច​តេ​ជោ​មាន​ប្រសា​ស​ន៌ «​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​គឺ​កាន់តែ​ជិត​មក​ដល់​ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ កម្ពុជា​ទូ​ទាំង​ប្រទេស​សប្បាយ​រីករាយ​ចំពោះ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ព្រោះ​យើង​មានឱកាស​បាន​ប្រើប្រាស់​នូវ​សិ​ទ្ឋិ​សេរីភាព​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​យើង​ម្នាក់​ៗ​ពេញចិត្ត​» ។

សម្ដេច​បន្ដ​ថា មក​ទល់​ពេល​នេះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​គឺ​បាន​កសាង​​ស​មិ​ទ្ឋិ​ផល​ជាតិ​ជា​ច្រើន​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​គឺ​នឹង​ប្រែក្លាយ​កម្ពុជា​អោយទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ទន្ទឹម​នឹង​នេះ​ដែរ គឺ​គណបក្ស​ប្រជាជន​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​កូនក្មួយ​យុវជន​មានឱកាស​បាន​ចូលរួម​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​នាយ​រដ្ឋមន្ដ្រី​ក៏​បាន​អរគុណ​ខ្លាំង​ណាស់​ចំពោះ​សមាជិក សមាជិកា គណបក្ស​ប្រជាជន និង​កូនក្មួយ​យុវជន ព្រមទាំង​បងប្អូន​កូនក្មួយ​កម្មករ កម្ម​ការ​នី ដែល​តែងតែ​គាំទ្រ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន ដើម្បី​ធានា​នូវ​សន្តិភាព និង​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ