ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ហៅម្ចាស់​រថយន្ត​ដឹក​សំពីង​សំពោង​មកធ្វើកិច្ច​សន្យា (មានវីដេអូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ដោយ​ឃើញ​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់ ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សណ្តាប់ធ្នាប់​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្ត អភិបាលខេត្ត​កំពង់ធំ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ​។    ខណៈ​ពេល​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កំពុង​ត្រូវ​បាន​រឹត​បន្តឹង​ឲ្យ​អនុវត្ត​នោះ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​គ្រប់​ប្រភេទ​ដឹង​ជញ្ជូន​ទំនិញ​សំពីងសំពោង​ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​យ៉ាង​អនា​ធិប…

ខេត្តកំពង់ធំ ៖ ដោយ​ឃើញ​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់ ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សណ្តាប់ធ្នាប់​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្ត អភិបាលខេត្ត​កំពង់ធំ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ​។

   ខណៈ​ពេល​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កំពុង​ត្រូវ​បាន​រឹត​បន្តឹង​ឲ្យ​អនុវត្ត​នោះ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​គ្រប់​ប្រភេទ​ដឹង​ជញ្ជូន​ទំនិញ​សំពីងសំពោង​ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​យ៉ាង​អនា​ធិប
តេយ្យ ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​នោះ​ទេ ជាក់ស្តែង​ដូច​ជា​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ផ្លែ​ឈើ​ល្មើសច្បាប់​ដាក់​សំពីងសំពោង​មក​ដាក់​ឲ្យ​ម៉ូយ​នៅ​ចំណុច​ផ្សារ​កំពង់ធំ និង​ផ្សារ​ស្ទឹង​សែន​ដឹក​ចូល​មក​ដាក់​ឱ្យ​ម៉ូយ​នៅ​ម៉ោង​ប្រហែលជា​៤​និង​៣០​នាទី​ព្រឹក​រាល់ថ្ងៃ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​រំខាន​នោះ​ឡើយ ។ គេ​ឃើញ​មាន​តែ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​កំពង់ធំ​ទេ ដែល​ចាំ​យក​តែ​លុយ​ដាក់​ហោ​ប៉ាវ​មិន​ឲ្យ​រួច​រថយន្ត​ណាមួយ​ឡើយ ទ​ង្វើ​ទាំង​អស់នេះ​ហើយ​គឺជា​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធនឹង​ករណី​រថយន្ត​ល្មើស​ខាងលើ​នេះ​។

លោក​វរៈសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ​បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពី​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក កុសល ស្នងការ​នគរ​បាន​ខេត្ត​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨​នេះ លោក​បាន​ឲ្យ​មន្ត្រី​របស់​លោក​មាន​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ធំ ប៉ុស្តិ៍​កំពង់​ក្របៅ និង​ប៉ុស្តិ៍​អាចារ្យ​លាក់ សហការ​គ្នា​កោះហៅ​ម្ចាស់​រថយន្ត​ដែល​ផ្ទុកទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​ចំនួន​៥​គ្រឿង ឲ្យ​ម្ចាស់​ចូល​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដឹក​សំពីងសំពោង​រួម​មាន រថយន្ត​សាំង​យ៉ុ​ង​ដឹក​ផ្លែ​ឈើ​ចំនួន​៤​គ្រឿង និង​រថយន្ត​១​គ្រឿង​ទៀតផងដែរ​​មក​ធ្វើ​កិច្ចសន្យា ទី​១-​បញ្ឈប់​ការ​ដាក់​ទំនិញ​សំពីងសំពោង​ដាក់​លើដំបូល និង​ចង​ពី​ខាងក្រោយ​រថយន្ត ទី​២-​ត្រូវ​គោរព​ទៅ​តាម​គោលការណ៍​របស់​សាលាក្រុង​ស្ទឹង​សែន និង​ទី​៣-​ការ​ចត​រថយន្ត​ដាក់​ទំនិញ​ឲ្យ​មាន​របៀបរៀបរយ កុំ​ឈប់​កណ្តាលផ្លូវ​បង្ក​ផល​ប៉ះ​ពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ប្រ​សិន​ណា​នៅ​តែ​ប្រព្រឹត្ត​ល្មើស​ទៀត នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​តាម​ផ្លូវច្បាប់​ដោយ​មិន​មានការ​យោគយល់​តទៅ​ទៀត​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ