ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឆាប់រាង !!

5 ឆ្នាំ មុន

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មនិង​សិប្បកម្ម បាន​អះអាង​ជា​សាធារណៈ​ថា​…​ ការ​ស្លាប់​ប្រជាពលរដ្ឋ​១៤​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​រាប់រយ​នាក់​នៅ​ខេត្តក្រចេះ​…​បណ្តាល​មក​ពីសារ​ធាតុគីមី «​ស្យា​នី​ដ​» ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​មាស​…​។ ការ​អះអាង​នេះ​…​ជា​ប្រភព​ព័ត៌មាន​ដ៏​រសើប​មួយ​…​ធ្វើ​ឱ្យ​រញ្ជួយ​ក្នុង​ពិភព​គុន​នៃ​រាជរដ្ឋាភិបាល​…​ជា​ពិសេស​លើ​ក្រសួង​ដែល​ពាក់ព័ន្ធ​ជាមួយ​សោកនាដកម្ម​ដ៏​ធំ​នេះ​…​ដែល​ត្រូវ​តែ​មានការ​បំភ្លឺ​ដោយ​យុត្តិធម៌ និង​សុ​ក្រិ​ត្យ​…​ដែល​អាច​ទទួលយក​បាន​…​។ ជា​បន្ទាប់​…​ដើម្បី​ឱ្យ​ដឹង​ការ​ពិត​ស្តី​ពី​សោកនាដកម្ម​នេះ​…​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​ចំពោះ​មុខ​អ្នកកាសែត​ថា​…​សោកនាដកម្ម​ដែល​កើត​មាន​នោះ​…​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​សារធាតុ…

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មនិង​សិប្បកម្ម បាន​អះអាង​ជា​សាធារណៈ​ថា​…​ ការ​ស្លាប់​ប្រជាពលរដ្ឋ​១៤​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​រាប់រយ​នាក់​នៅ​ខេត្តក្រចេះ​…​បណ្តាល​មក​ពីសារ​ធាតុគីមី «​ស្យា​នី​ដ​» ដែល​គេ​ប្រើប្រាស់​សម្រាប់​លាង​មាស​…​។

ការ​អះអាង​នេះ​…​ជា​ប្រភព​ព័ត៌មាន​ដ៏​រសើប​មួយ​…​ធ្វើ​ឱ្យ​រញ្ជួយ​ក្នុង​ពិភព​គុន​នៃ​រាជរដ្ឋាភិបាល​…​ជា​ពិសេស​លើ​ក្រសួង​ដែល​ពាក់ព័ន្ធ​ជាមួយ​សោកនាដកម្ម​ដ៏​ធំ​នេះ​…​ដែល​ត្រូវ​តែ​មានការ​បំភ្លឺ​ដោយ​យុត្តិធម៌ និង​សុ​ក្រិ​ត្យ​…​ដែល​អាច​ទទួលយក​បាន​…​។

ជា​បន្ទាប់​…​ដើម្បី​ឱ្យ​ដឹង​ការ​ពិត​ស្តី​ពី​សោកនាដកម្ម​នេះ​…​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​ចំពោះ​មុខ​អ្នកកាសែត​ថា​…​សោកនាដកម្ម​ដែល​កើត​មាន​នោះ​…​ពុំ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​សារធាតុ «​ស្យា​នី​ដ​» នោះ​ទេ​…​។

លោក​រដ្ឋមន្ត្រី​អះអាង​ទៀត​ថា ក្រសួងបរិស្ថាន​បាន​យក​សំណាក​ឈាម​អ្នក​ស្លាប់​ទៅ​ពិនិត្យ និង​ពិសោធន៍​…​នៅ​ប្រទេស​សិង្ហ​បុរី​រួច​ហើយ​…​លទ្ធផល​គ្មាន​ជាតិពុល «​ស្យា​នី​ដ​» ទេ​…​ប៉ុន្តែ​មាន​ជាតិពុល​រួមចំណែក​ផ្សេង​ៗ​ដូច​ជា​ថ្នាំពុល​សម្លាប់​សត្វល្អិត​…​ថ្នាំ​សម្លាប់​ស្មៅ​…​និងសារជាតិ​មេតា​ណុ​ល​ខ្ពស់​ក្នុង​ស្រាស​…​។

ចំណែក​ក្រសួងសុខាភិបាល​…​ខិតខំ​ខ្នះខ្នែង​ប្រមូល​យក​សំណាក​ទឹក​ប្រើប្រាស់​របស់​ភូមិ​អ្នក​ស្លាប់​មក​ពិនិត្យ​…​លទ្ធផល​ឃើញ​មាន​ជាតិពុល​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត​…​ថ្នាំ​សម្លាប់​ស្មៅ​…​និង​ស្រា​សមាន​មេតា​ណុ​ល​…​។
លទ្ធ​ផល​រួម​ប្រកបដោយ​តម្លាភាព​…៣​ភាគី​រក​ឃើញ​ដូច​គ្នា​…​គឺ​ក្រសួង​រ៉ែ និង​ថាមពល​…​ក្រសួងបរិស្ថាន​…​ក្រសួងសុខាភិបាល​…​ដែល​បញ្ជាក់​ថា សោកនាដកម្ម​ដ៏​រន្ធត់​នោះ​…​គ្មាន​ជាតិ​គីមី​ឈ្មោះ «​ស្យា​នី​ដ​» ដ៏​សាហាវ​នោះ​ទេ​…​។ ក្រសួង​ទាំង​៣​បាន​ខិតខំ​ស្រាវជ្រាវ​…​ដើម្បី​ចៀសវាង​កុំឱ្យ​កើត​មាន​បន្ត​ទៀត​…​ព្រោះ​ជា​ក្រសួង​ដែល​មាន​សមត្ថកិច្ច​ជួយ​រក្សា​ការពារ​ជីវិត​រស់នៅ​របស់​មនុស្ស និង​សត្វ ។​ល ។

ជា​លទ្ធផល​ទៀត​…​មាន​តែ​ក្រសួង​ឧស្សាហ៍កម្ម និង​សិប្បកម្ម​ម្នាក់ឯង​…​ជា​ឯកតោភាគី​ប៉ុណ្ណោះ​…​ដែល​បាន​បើក​ការ​ប្រកាស​លាន់​ខ្ទរខ្ទារ​…​ថា​បាន​រក​ឃើញ​សារធាតុ​ស្យា​នី​ដ​នៅ​ក្នុង​ទឹក​ពី​តំបន់​រង​គ្រោះ​…​។ទស្សនៈ​នានា​វាយតម្លៃ​ថា​…​បើ​តាម​ច្បាប់​…​សាក្សី​៣​ឆ្លើយ​ដូច​គ្នា​គេ​យក «​អា​៣» ហើយ !…​សម្លេង​៣​ជា​សម្លេង​ភាគច្រើន​…​សម្លេង​១​យក​ជា​ការ​ពិត​មិន​បាន​ទេ​…​គួរតែ​ឆាប់​រាង !!

ទស្សនៈ​សំខាន់​ទៀត​…​គឺ​ត្រូវ​ជួយ​ការពារ​ជីវិត​ប្រជាជន​តំបន់​នោះ​…​កុំឱ្យ​បន្ត​រង​គ្រោះ​ដដែល​នេះ​ទៀត​…​។ មិន​ត្រូវការ​ចាញ់​-​ឈ្នះ​ទេ​…​មិន​ត្រូវការ​មួលបង្កាច់​គ្នា​លើគោក​ទេ​…​បើ​តាម​ទាន់​កុំ​ជាន់កែង​នាំ​តែ​ផ្កាប់មុខ​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ