ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះគោ… ចុះបើមនុស្សវិញ យ៉ាងណាទៀតទៅ?

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ គោចំនួន​៣​ក្បាល​ក្នុង​ចំណោម​ជាង​៦០​ក្បាល ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ងាប់​នៅ​ក្បែរ​បង្គោល​ប្រអប់​កុង​ទ័​រ​ភ្លើង កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា នៅ​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​ គោចំនួន​៣​ក្បាល​ក្នុង​ចំណោម​ជាង​៦០​ក្បាល ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ងាប់​នៅ​ក្បែរ​បង្គោល​ប្រអប់​កុង​ទ័​រ​ភ្លើង កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​២៦ ខែឧសភា នៅ​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំ​រៀង ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ចំណុច​បង្គោល​ភ្លើង​ប្រអប់លេខ​៥៩៤ ដែល​មាន​ត​ខ្សែប្រអប់​កុង​ទ័​រ​ភ្លើង​ខ្វាត់ខ្វែង​ ។ មន្ត្រី​ដដែល​និយាយ​ថា ទំនង​ខ្សែភ្លើង​ដែល​ត​ចេញពី​ប្រអប់​កុង​ទ័​រ​នៅ​ជាប់​បង្គោល​ភ្លើង​នោះមាន​ឆ្លង​ចរន្ត ទើប​បានជា​ឆក់​គោ​ងាប់​បន្ត​គ្នា​បែបនេះ ។

សមត្ថកិច្ច​បញ្ជាក់​ថា គោ​ជាង​៦០​ក្បាល ​ត្រូវម្ចាស់​ដេញ​កាត់​ទីនោះ តែ​មាន​គោ​ប៉ុន្មាន​ក្បាល​ដើរទៅ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​នោះ ក៏​ស្រាប់តែ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​បណ្តាល​ឱ្យ​ដួល​ប្រកាច់​ងាប់​ចំនួន​៣​ក្បាល​ដែល​នៅ​ក្បែរ​គ្នា​ជា​បន្តបន្ទាប់ ឯ​ជាង​៦០​ក្បាល​ទៀត​បោល​ចេញ​ព្រោងព្រាត ។បើ​តាម​ម្ចាស់​គោ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ឈ្មោះ រឹត ពៅ និយាយ​ថា គោ​ទាំងអស់​៦៦​ក្បាល ហើយ​គាត់​បាន​ដេញ​ពី​កន្លែង​ឃ្វាល​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​ដែល​ធ្លាប់​ដេញគោ​ឆ្លងកាត់​រាល់ថ្ងៃ ។ នៅ​ថ្ងៃ​កើតហេតុ ពេល​គាត់​ដេញគោ​ទៅ​ដល់​ចំណុច​ខាង
លើ មាន​គោមួយ​ចំនួន​បាន​ដើរទៅ​ស៊ី​ស្មៅ​ក្បែរ​បង្គោល​ភ្លើង​នោះ ស្រាប់តែ​ឃើញ​គោ​ហាក់ដូចជា​ផ្អើល​នឹង​អ្វីមួយ​លោត​ព្រោងព្រាត​ស្ទុះ​បោល​ទៅ​មុខ ។ ម្ចាស់​គោ​រូប​នេះ​និយាយ​ទៀត​ថា ភ្លាម​នោះ​គាត់​ក៏​ក្រឡេក​ឃើញ​គោ​៣​ក្បាល​ស្រាប់តែ​ដួល​ប្រកាច់​ងាប់​ភ្លាម​ៗ​ជា​បន្តបន្ទាប់​នៅ​ក្បែរ​បង្គោល​ភ្លើង ឯ​ជា​ច្រើន​ក្បាល​ទៀត​បោល​រួច​ផុត ។ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ទៅ​ក្បែរ​ទេ ព្រោះ​ដឹង​ថា​បង្គោល​ភ្លើង​នោះ​មាន​ឆ្លង​ចរន្តអគ្គិសនី ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​បានដឹង​ភ្លាម​ៗ​ដែរ ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ ។ បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បង្គោល​ភ្លើង​នោះ​មាន​បំពាក់​ប្រអប់​កុង​ទ័​រ​គីឡូ​ភ្លើង ហើយ​អាច​មាន​ខ្សែ​ដាច់​រលាត់​ទើប​មាន​ឆ្លង​ចរន្ត​បែប​នេះ ។ ភ្លាម​ៗនោះ​ដែរ ក៏​បាន​រាយការណ៍​ទៅ​ខាង​ក្រុមហ៊ុន​អគ្គិសនី​ឱ្យទៅ​ត្រួតពិនិត្យ​បង្គោល​ភ្លើង និង​ដោះស្រាយ​ជាមួយ​ម្ចាស់​គោ ។ជាមួយ​គ្នា​នេះ ទាំង​សមត្ថកិច្ច ទាំង​ប្រជាពលរដ្ឋ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​ចុះ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ខ្សែបណ្ដាញ​អគ្គិសនី​ដែល​មាន​បំពាក់​កុង​ទ័​រ​ភ្លើង​តាម​បង្គោល​ភ្លើង ឬ​
តាម​កន្លែង​ដែល​មាន​ភាព​ស្មុគស្មាញ ចៀសវាង​កុំឱ្យ​មាន​បញ្ហា​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ ព្រោះ​ពេល​នេះ​ជា​រដូវភ្លៀង​ធ្លាក់ ដែល​អាច​ធ្វើ​ឱ្យ​ខ្សែភ្លើង​ឆ្លង​ចរន្ត​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​និងសត្វ ពាហ នៈ​គ្រប់ពេល ៕

អត្ថបទសរសេរ ដោយ